ការងារ​ធនាគារ​អំឡុងពេល​កូវីដ-១៩

ធនាគារអេស៊ីលីដា​មិនមានផែនការ «កាត់បន្ថយចំនួន​បុគ្គលិក ឬប្រាក់ខែបុគ្គលិកទេ» នៅអំឡុងពេលកូវីដ-១៩ នេះ!


នៅអំឡុងពេលនៃការកើតមានវិបត្តិកូវីដ-១៩ ដែលបាននិងកំពុងធ្វើឲ្យមានផលប៉ះពាល់មកលើកាលលូតលាស់នៃសេដ្ឋកិច្ចរបស់កម្ពុជានោះ គេសង្កេតឃើញថា មានរោងចក្រ និងក្រុមហ៊ុន មួយចំនួនបានសម្រេចកាត់បន្ថយការងារ ឬប្រាក់ខែរបស់កម្មករនិយោជិត។ ប៉ុន្ដែ សម្រាប់ធនាគារអេស៊ីលីដាវិញ គឺមិនមានផែនការនឹងកាត់បន្ថយចំនួនបុគ្គលិក ឬកាត់ប្រាក់ខែបុគ្គលិកនោះទេ ព្រោះក្នុងកាលៈទេសៈនេះ វិស័យធនាគារត្រូវដើរតួនាទីកាន់តែសកម្មថែមទៀត ក្នុងការ​គាំទ្រដល់សេដ្ឋកិច្ចដែលកំពុងប្រឈមនឹងបញ្ហាធ្លាក់ចុះ។ នេះបើតាមការអះអាងរបស់ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា។
សកម្មភាព​ពលរដ្ឋ​កំពុងស្វែងរក​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​​
ដោយ

បញ្ហា​រីករាលដាល​ជាសកល​នៃមេរោគ​កូវីដ-១៩ បាននិងកំពុង​បន្តជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់សេដ្ឋកិច្ច​ពិភពលោក​យ៉ាងខ្លាំង។ ទន្ទឹមនឹងនេះដែរ កម្ពុជា​ចង់ ឬមិនចង់​ក៏បាន​និងកំពុង​​ប្រឈម​នឹង​បញ្ហា​នេះដូចគ្នាដែរ ខណៈដែល​វិស័យ​ស្នូល​ជាច្រើន​បានរងផល​ប៉ះពាល់ និងមាន​រោងចក្រ និងក្រុមហ៊ុន​មួយចំនួន ត្រូវ​បង្ខំចិត្តកាត់​ចំនួន​បុគ្គលិក ឬប្រាក់ខែ​របស់បុគ្គលិក​ជាដើម​ ដើម្បីរក្សា​នូវ​ដង្ហើម​អាជីវកម្ម​ក្នុងគោលដៅ​ឆ្លងឲ្យ​ផុត​នៃបញ្ហា​មេរោគឆ្លង​ដែលកំពុង​អូសបន្លាយនេះ។

ទោះយ៉ាងណា លោកបណ្ឌិត អុិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​បាន​លើកឡើងថា បើទោះបីជា​មាន​បញ្ហា​កូវីដ-១៩ កំពុងធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ក៏ដូចជា​ប្រាក់​ចំណូល​របស់​ធនាគារក្ដី ប៉ុន្ដែ​ធនាគារ​អេស៊ីលីដា មិនមាន​ផែនការ​នឹង​កាត់បន្ថយ​ចំនួន​បុគ្គលិក ឬកាត់ប្រាក់ខែ​របស់បុគ្គលិក​របស់ខ្លួននោះទេ។ លោកបន្ថែមថា ផ្ទុយទៅវិញ​នៅក្នុងកាលៈទេសៈនេះ វិស័យធនាគារ​គឺ​រឹតតែដើរតួនាទី​កាន់តែសំខាន់​ និងធ្វើការងារ​កាន់តែច្រើន​ជាងមុន​ថែមទៀត ដើម្បី​ជួយគាំទ្រ​ដល់​វិស័យ​ផ្សេងៗ​ដែលកំពុង​ជួបបញ្ហា។

លោក បណ្ឌិត អុិន ចាន់នី មានប្រសាសន៍​យ៉ាងដូច្នេះថា«យើងបន្ត​ផ្ដល់ប្រាក់​បៀរវត្សរ៍​គាត់ធម្មតា​ព្រោះយើង​ដឹងហើយថា ធនាគារ​គឺជាឆ្អឹងខ្នង​សម្រាប់​ទ្រទ្រង់​ការលូតលាស់​សេដ្ឋកិច្ចជាតិ​ សមត្ថភាព​របស់យើង​គឺផ្នែកផ្ដល់​សេវាកម្មនៅពេលហ្នឹង​ ស្ថានភាពលំបាកអញ្ចឹង​យើងរឹត​តែធ្វើការ​ច្រើនជាងមុន ធ្វើការប្រើធនធានហ្នឹង​ឲ្យសកម្មជាងមុន ព្រោះយើង​ត្រូវគាំទ្រ​វិស័យផ្សេងៗ​។ អញ្ចឹង​យើងគ្មាន​ផែនការ​នឹងកាត់បន្ថយ​សកម្មភាព​របស់យើង ហើយក៏គ្មាន​ផែនការ​នឹងកាត់បន្ថយ​ប្រាកបៀវត្សរ៍​កម្មករ​និយោជិតដែរបាទ!»។

គិតត្រឹម​ចុង​ខែ​មីនា ឆ្នាំ២០២០ ធនាគារអេស៊ីលីដា បានពង្រីកសាខា​រហូតដល់ទៅ ២៦៣ សាខា និងមានបុគ្គលិក​សរុបជាង ១,២ ម៉ឺននាក់ ​នៅទូទាំងប្រទេស ហើយធនាគារនេះ ក៏មាន​ការពង្រីកអាជីវកម្ម​នៅប្រទេសឡាវ និង​មីយ៉ាន់ម៉ាផងដែរ។ 

បើតាម​ការអះអាង​របស់​ប្រធាននាយក​ប្រតិបត្តិ​ធនាគារអេស៊ីលីដារូបនេះ បានគូសបញ្ជាក់ទៀតថា នៅក្នុង​ត្រីមាសទី១ នៅឆ្នាំនេះ ការលូតលាស់​ក្នុងវិស័យឥណទាន​របស់អេស៊ីលីដា គឺនៅមាន​សភាព​ធម្មតា​មិនមាន​ការ​ធ្លាក់ចុះ​អ្វីគួរឲ្យ​កត់សម្គាល់នោះទេ។ ដោយឡែក សម្រាប់​ត្រីមាសទី២នេះ អ្នកដែលធ្លាប់​ខ្ចីប្រាក់​ក្នុងទំហំ​ច្រើន ក៏បានបន្ថយ​ទំហំខ្ចីរបស់ខ្លួន​មកជាតិចវិញ​។

នៅត្រីមាសទី ១ ឆ្នាំ២០២០នេះ អេស៊ីលីដា មាន​ទំហំឥណទាន​កើនដល់ជិត ១០០ លាន​ដុល្លារអាមេរិក មានអត្រាកំណើន​២,៦% ធៀបនឹង​ឆ្នាំមុន ខណៈដែល​ការដាក់​ប្រាក់បញ្ញើ​គឺមិនមានកំណើន​នោះទេ។

របាយការណ៍​របស់ធនាគារនេះ ឲ្យដឹងថា គិតត្រឹមដំណាច់ ខែកញ្ញា ឆ្នាំ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារ​ធំជាងគេ​បំផុតនៅកម្ពុជា ដែលមានសំពៀត​ឥណទានសរុប ៣,៦១ ប៊ីលាន​ដុល្លារអាមេរិក និងមូលធន​សរុប ៨៩៨,៥៦ លានដុល្លារអាមេរិក ទ្រព្យសកម្មសរុប ៦,០៩ ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសរុប ៤,២៤ ប៊ីលានដុល្លារអាមេរិក៕

None



អត្ថបទបន្ទាប់


អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩នៅត្រឹម០៥នាក់ទៀតទេ និងគ្មានករណីឆ្លងថ្មីទេថ្ងៃនេះ

គិតត្រឹមថ្ងៃទី២៥ ខែមេសានេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលចំនួនត្រឹមតែ ០៥នាក់ទៀតប៉ុណ្ណោះ ដោយមានអ្នកជំងឺជាសះស្បើយថ្មី០៧ន…

គម្រោងសាងសង់ទំនប់វារីអគ្គិសនីធំៗ នៅតំបន់អាស៊ីអាគ្នេយ៍ផ្អាកដំណើរការ ដោយសារមេរោគកូវីដ១៩

គម្រោងសាងសង់ទំនប់វារីអគ្គិសនី នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមបណ្តោយទន្លេមេគង្គ និងដៃទន្លេ ដែលកំពុងតែបន្តសាងសង់ ហើយខ្លះទៀតគ្រោងនឹងសាងសង់នោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ