អត្ថបទពាណិជ្ជកម្ម

អេស៊ីលីដា ទទួលបានវិញ្ញាបនបត្រ ស្ដង់ដារអន្តរជាតិបញ្ជាក់ពីកិច្ចការពារ សុវត្ថិភាពទិន្នន័យប័ណ្ណអេឡិចត្រូនិក


ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរឈានមុខគេនៅកម្ពុជា ថ្មីៗនេះ ទើបតែទទួលបានជាផ្លូវការ នូវវិញ្ញាបនបត្រ PCI DSS ជំនាន់ 4.0.1 ដែលជាស្តង់ដារអន្តរជាតិបញ្ជាក់ពីកិច្ចការពារ សុវត្ថិភាពទិន្នន័យបណ្ណអេឡិចត្រូនិក ពីស្ថាប័ន ControlCase ដែលជាអ្នកវាយតម្លៃលើគុណភាពផ្នែកសន្ដិសុខ ទទួលស្គាល់ដោយ ក្រុមប្រឹក្សាស្ដង់ដារសន្ដិសុខ PCI។
អេស៊ីលីដា ទទួលបានវិញ្ញាបនបត្រ ស្ដង់ដារអន្តរជាតិបញ្ជាក់ពីកិច្ចការពារ សុវត្ថិភាពទិន្នន័យប័ណ្ណអេឡិចត្រូនិក
ដោយ
អំពី Acleda Bank

សមិទ្ធផលថ្មីនេះ ជាសក្ខីភាពបង្ហាញការប្តេជ្ញាចិត្តរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងនាមជាធនាគារខ្មែរឈានមុខគេលើវិស័យឌីជីថលក្នុងប្រទេសកម្ពុជា និងក្នុងនាមជាដៃគូសហការ ដែលអាចទុកចិត្តបាន ក្នុងការអនុវត្តវិធានការសុវត្ថិភាពព័ត៌មានវិទ្យាខ្ពស់បំផុតដោយរក្សានូវគ្រឹះសំខាន់ៗទាំង៥រួមមាន៖ Confidentiality, Integrity, Availability, Authenticity, and Non-repudiation (CIAAN)។

លើសពីនេះ ការទទួលបានវិញ្ញាបនបត្រនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារខ្មែរមួយនេះ ក្នុងការធានាសុវត្ថិភាព និងការពារព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់បានយ៉ាងខ្ជាប់ខ្ជួន។

ធនាគារ អេស៊ីលីដា ថ្មីៗនេះទើបតែបានធ្វើបច្ចុប្បន្នភាពនូវអេបធនាគារបស់ខ្លួន គឺ អេស៊ី ស៊ូភើអេប ដែលផ្ដល់នូវសុវត្ថិភាពខ្ពស់បំផុតដល់អ្នកប្រើប្រាស់ ជាមួយមុខងារប្រើប្រាស់យ៉ាងសម្បូរបែប ដូចជា អាចធ្វើការបញ្ជាទិញមូលបត្រនៅលើផ្សារមូលបត្រកម្ពុជា, អាចធ្វើការបង់ថ្លៃសេវាកម្មផ្សេងៗទាំងជាមួយស្ថាប័នរដ្ឋ និងឯកជន ដោយឥតគិតថ្លៃ, បញ្ចូលលុយទូរសព្ទ, អាចធ្វើការទិញទំនិញនៅលើ Cambodia Market ជាដើម។ល។

ជាមួយនឹងការជឿជាក់ទុកចិត្តខ្ពស់ពីសំណាក់ប្រើប្រាស់ បច្ចុប្បន្ន អេស៊ី ស៊ូភើអេប របស់ធនាគារអេស៊ីលីដា មានអ្នកប្រើប្រាស់ជាង ៤លាននាក់ហើយ និងជាអេបធនាគារ ដែលស្ថិតនៅជាមួយអ្នកប្រើប្រាស់គ្រប់ពេលវេលា ប្រៀបដូចជាកាបូបលុយ ឬ ធនាគារនៅក្នុងដៃដូច្នេះដែរ៕




អត្ថបទបន្ទាប់


និយ័តករជំរុញឱ្យបង្កើនការផ្សព្វផ្សាយពីធានារ៉ាប់រងជាកាតព្វកិច្ច ដ្បិតការទិញធានារ៉ាប់រងនេះនៅមានកម្រិត

ថ្នាក់ដឹកនាំនិយ័តករធានារ៉ាប់រងកម្ពុជាបានគូសបញ្ជាក់ថា ទោះបីទីផ្សារធានារ៉ាប់រងកម្ពុជាមានការវិត្តឆ្ពោះទៅមុខយ៉ាងឆាប់រហ័សពីមួយឆ្នាំទៅមួយឆ្…

ថៃ កំពុងរៀបចំយុទ្ធសាស្ត្រដើម្បីទាក់ទាញការវិនិយោគក្នុងវិស័យបន្ទះឈីប ស្របពេលចិន និងអាម៉េរិកកំពុងផ្ទុះសង្គ្រាមពន្ធ

ស្របពេលសហរដ្ឋអាម៉េរិក ក្រោមការគ្រប់គ្រងរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ និងទីក្រុងប៉េកាំងកំពុងបង្កាត់ភ្លើងសង្រ្គាមពាណិជ្ជកម្មជុំថ្មីជាមួយគ្នា ប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ