កង្វះកម្លាំងពលកម្មជំនាញ

ADB៖ កង្វះកម្លាំងពលកម្មជំនាញ នៅតែជាឧបសគ្គចម្បងរារាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា


របាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលចេញផ្សាយនៅថ្ងៃទី០៣ ខែមេសា បង្ហាញថាសេដ្ឋកិច្ចកម្ពុជានៅតែមានកំណើនរឹងមាំក្នុងរយៈពេល ២ឆ្នាំទៅមុខ។ ADB ព្យាករថា ឆ្នាំ២០១៩កម្ពុជាមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ ភាគរយ និងកើន ៦,៨ ភាគរយ នៅឆ្នាំ ២០២០។ បើទោះជាសេដ្ឋកិច្ចកម្ពុជាមានកំណើនរឹងមាំក្ដី ប៉ុន្តែកម្ពុជានៅមានឧបសគ្គធំមួយ គឺ កង្វះពលកម្មជំនាញ។
ADB៖ កង្វះកម្លាំងពលកម្មជំនាញ នៅតែជាឧបសគ្គចម្បងរារាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា
ដោយ

នាយិកា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រចាំ​នៅកម្ពុជា អ្នកស្រី Sunniya Durrani Jamal  មាន​ប្រសាសន៍ថា កត្តាសំខាន់មួយ ដែលអាច​នាំឱ្យ​សេដ្ឋកិច្ច​កម្ពុជា​មានកំណើន​ក្នុងរយៈពេល​វែងនោះ គឺការអភិវឌ្ឍ​ធនធាន​មនុស្ស។ ធនធាន ដែលរួម​បញ្ជូល​ទាំងជំនាញ​បច្ចេកទេស និងជំនាញ​វិជ្ជាជីវៈ ដែលឆ្លើយ​តបនឹង​តម្រូវការ​ទីផ្សារ​របស់​វិស័យឯកជន។ អ្នកស្រីបន្តថា កម្ពុជាសម្បូរ​កម្លាំង​ពលកម្ម ដែលមាន​ប្រាក់​ឈ្នួលទាប​ធ្វើការ​ដោយកម្លាំង ខណៈដែល​អ្នក​បច្ចេកទេស​ជំនាញ​មិនទាន់មាន​គ្រប់គ្រាន់។

អ្នកស្រី Sunniya បញ្ជាក់ថា « កម្ពុជា ជា​ប្រទេសទី៣ ក្នុងអាស៊ាន​បើគេរាប់ពី​ក្រោម​ឡើងលើ​ (ក្នុងសន្ទស្សន៍ធនធានមនុស្ស) ដូច្នេះកម្ពុជា​ចាំបាច់ត្រូវ​ពង្រឹងការ​អនុវត្តន៍គោល​នយោបាយ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​បន្ថែម​ទៀត។​ កម្ពុជា ត្រូវការ​គ្រូបង្រៀន​ជាច្រើននាក់ ដែលមាន​សមត្ថភាព​ខ្ពស់ និងត្រូវការ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ចំពោះ​សិស្សក្រីក្រ​ដែលរៀនពូកែ និងរៀន​ជំនាញ​ដែលស្របតាម​យុគ​សម័យ​ឌីជីថលនេះ។ រាជរដ្ឋាភិបាល ត្រូវធ្វើឱ្យ​ជាក់ស្ដែង​ឱ្យច្បាស់លាស់​ទើបបាន​ផល​ពិតប្រាកដ»។

ទាក់ទងនឹង​ការអភិវឌ្ឍ​កម្លាំងពលកម្ម​ជំនាញនេះ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវគោលនយោបាយ​ជាតិមួយ​ស្ដីពីការ​អប់រំបណ្តុះ​បណ្តាល​បច្ចេកទេស និង វិជ្ជាជីវៈ ២០១៧ ដល់​២០២៥ ។

តាម​រយៈគោល​នយោបាយ​នេះ ប្រមុខរាជរដ្ឋាភិបាល​សម្តេច ហ៊ុន សែន កត់សម្គាល់ថា ការកសាង​កម្លាំង​ពលកម្មជំនាញ ឱ្យមាន​សមត្ថភាព និងមាន​លទ្ធភាព​ប្រើប្រាស់​បច្ចេក​វិទ្យាខ្ពស់ គឺជាកតព្វកិច្ច​សំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការឈានទៅ​សម្រេច​បាន​នូវកំណើន​សេដ្ឋកិច្ច និងស្ថិរភាព​សង្គមកម្ពុជា។

គោលនយោបាយជាតិ​ស្ដីពីការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង វិជ្ជាជីវៈ ២០១៧ ដល់២០២៥ បង្ហាញថា យ៉ាងហោច​ណាស់​មានបញ្ហា​ប្រឈម​ចំនួន ៨ធំៗ​ដែលធ្វើ​ជាឆ្អឹង​ទទឹងក ចំពោះ​ការអភិវឌ្ឍន៍កម្លាំងកម្មករ​ជំនាញ​។ បញ្ហាទាំងនោះរួមមាន៖

គុណភាពអប់រំ​នៅសាលា​មិនឆ្លើយតប​នឹងទីផ្សារការងារ (បង្រៀនយកតែ​លុយ ឬយកតែ​សញ្ញាបត្រ )  ការមើល​ស្រាល​ជំនាញ​បច្ចេកទេស(ស្ថានភាពសង្គមទូទៅ)   កង្វះថវិកា​សម្រាប់​វគ្គបណ្តុះបណ្ដាល​ធនធាន​បច្ចេកទេស ពុំមាន​ការ​ទទួលស្គាល់​ទូលំទូលាយ (សូម្បីក្នុង​ចំណោមស្ថាប័នរដ្ឋ) កង្វះជំនាញមូលដ្ឋាន​ ឬជំនាញ​ទន់ (ស្តាប់អាន​សរសេរសន្ទនា) ការចូល​រួមរបស់​ភាគីពាក់ព័ន្ធ​នៅមាន​កម្រិតទាប​កង្វះ​ធនធាន​សម្ភារ (សម្រាប់ពិសោធន៍នានា) អន្តរក្រសួង​ពាក់ព័ន្ធ​មិនសូវ​ស៊ីខ្សែគ្នា(ធ្វើការមិនសូវចុះសម្រុង)៕

None



អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​កាត់​ភ្លើង​ពី​ផ្ទះ​អ្នក​វិភាគ​ដែល​ដាក់​កំហុស​លើ​រដ្ឋាភិបាល

សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជា​នៅ​ថ្ងៃ​អង្គារ​នេះ ឲ្យ​ដាក់​ទណ្ឌកម្ម​ដល់​អ្នក​វិភាគ​តាមរយៈ​ការ​កាត់​ភ្លើង​ពី​ផ្ទះ​ពួកគេ ព្រោះតែ​…

កម្ពុជាទំនងប្តូរពីប្រទេសមានគ្រឿងញៀនឆ្លងកាត់ អាចទៅជាកន្លែងកែច្នៃគ្រឿងញៀនវិញ?

ជំនួញគ្រឿងញៀននៅកម្ពុជាត្រូវបានរាជរដ្ឋាភិបាលវាយតម្លៃនៅដើមឆ្នាំ២០១៩ នេះថា កំពុងតែកក្រើកតាំងពីទីក្រុងរហូតដល់ទីជនបទចុងកាត់មាត់ញក។ អាជ្ញាធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ