បច្ចេកវិទ្យា AI

ក្រុមហ៊ុន Google ថា បច្ចេកវិទ្យា AI អាចបន្ថែមទឹកប្រាក់ជិត៨០ពាន់លានដុល្លារដល់សេដ្ឋកិច្ចវៀតណាមនៅត្រឹមឆ្នាំ២០៣០


របាយការណ៍របស់ក្រុមហ៊ុន Google បានបង្ហាញថា ប្រទេសវៀតណាមអាចទទួលបានទឹកប្រាក់បន្ថែមរហូតដល់ជិត៨០ពាន់លានដុល្លារពីអត្ថប្រយោជន៍សេដ្ឋកិច្ចរបស់កម្មវិធី AI នៅត្រឹមឆ្នាំ២០៣០ ស្មើនឹងជិត១២%នៃផលិតផលក្នុងស្រុកសរុបរបស់វៀតណាម ប្រសិនបើកម្មវិធី AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnam News។
បច្ចេកវិទ្យា AI
ដោយ

មជ្ឈមណ្ឌលជាតិនវានុវត្តន៍ (NIC) និងក្រសួងផែនការ និងវិនិយោគ (MPI) ក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Google បានរៀបចំវេទិកាមួយស្ដីពី«ការរៀបចំអនាគត AI សម្រាប់វៀតណាម ឬ Shaping the Future of AI for Vietnam កាលពីថ្ងៃសុក្រ។ នៅក្នុងវេទិកានោះមជ្ឈមណ្ឌលជាតិនវានុវត្តន៍បាននិយាយដោយផ្អែកលើរបាយការណ៍របស់ក្រុមហ៊ុន Google ថា វៀតណាមអាចនឹងទទួលបានទឹកប្រាក់បន្ថែមរហូតដល់ជិត៨០ពាន់លានដុល្លារពីកម្មវិធី AI នៅត្រឹមឆ្នាំ២០៣០ ស្មើនឹងជិត១២%នៃផលិតផលក្នុងស្រុកសរុបរបស់វៀតណាម។

ដើម្បីអាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធី AI នេះ ក្រុមហ៊ុន Google តម្រូវឱ្យវៀតណាមត្រូវពង្រឹងហេដ្ឋារចនាសម្ពន្ធឌីជីថល ការកសាងកម្លាំងការងារ ដែលត្រៀមជាស្រេចសម្រាប់ AI និងការពង្រីកការប្រើប្រាស់បច្ចេកវិទ្យា AI នៅទូទាំងសេដ្ឋកិច្ច។

របាយការណ៍ខាងលើ ក៏បានបង្ហាញយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ចំណេះដឹងផ្នែកឌីជីថល និងកម្មវិធី AI ដែលអាចធ្វើឱ្យកម្លាំងការងាររបស់វៀតណាមអាចប្រើប្រាស់កម្មវិធី AI ប្រកបដោយប្រសិទ្ធភាពសម្រាប់ការជំរុញកំណើនសេដ្ឋកិច្ចផងដែរ។ ដោយផ្តោតលើការអប់រំឌីជីថល និងការបង្កើនជំនាញកម្លាំងពលកម្ម វៀតណាមអាចពង្រីកអត្ថប្រយោជន៍សេដ្ឋកិច្ចនៃកម្មវិធី AI និងពន្លឿនការផ្លាស់ប្តូរឌីជីថលរបស់ខ្លួន។

អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគលោក ដូ ថាញ់ ទ្រុង (Đỗ Thành Trung) បានប្រាប់វេទិកានេះថា ប្រទេសវៀតណាមបានប្តេជ្ញាចិត្តថា នឹងខំប្រឹងពង្រឹងសមតម្ថភាពរបស់ខ្លួនដើម្បីក្លាយជាមជ្ឈមណ្ឌល AI ឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ទីផ្សារអគារការិយាល័យនៅហុងកុងនៅតែបន្តធ្លាក់ចុះ ខណៈក្រុមហ៊ុនជាច្រើនរើប្រតិបត្តិការចេញ

ទីផ្សារអគារការិយាល័យនៅកោះហុងកុង ដែលធ្លាប់មានតម្លៃថ្លៃបំផុតនៅអាស៊ី និងនៅលើពិភពលោក បានធ្លាក់ចុះជាបន្តបន្ទាប់តាំងពីការរីករាយកដាលនៃជំងឺ…

លោក ស៊ី ជិនភីង ថ្លែងថា អាស៊ីត្រូវតែបន្តលើកកម្ពស់ពាណិជ្ជកម្ម ស្របពេលតំបន់កំពុងរងគ្រោះដោយសារគោលនយោបាយគាំពារនិយម និងឯកតោភាគីនិយម

នៅក្នុងកិច្ចប្រជុំកំពូល APEC ក្នុងប្រទេសប៉េរូ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានជំរុញឱ្យបណ្តាប្រទេសក្នុងតំបន់អា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ