ថាមពលកកើតឡើងវិញ

មេធំក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បង្ហាញពីគោលបំណងវិនិយោគថាមពលពិសេសនៅកម្ពុជា


ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (AIAI) បានបញ្ជាក់ប្រាប់មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អំពីគោលបំណងរបស់ខ្លួន ក្នុងការវិនិយោគលើគម្រោងថាមពលពិសេសនៅកម្ពុជា។
មេធំក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បង្ហាញពីគោលបំណងវិនិយោគថាមពលពិសេសនៅកម្ពុជា
ដោយ

ការលាតត្រដាងអំពីគោលបំណងរបស់ក្រុមហ៊ុន AIAI នេះ ធ្វើឡើង​នៅក្នុងជំនួប​រវាងលោក Lu Wei ​ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន AIAI ជាមួយនឹងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការធិការ​វិនិយោគកម្ពុជា នាថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៤។

លោក Lu Wei បានថ្លែងថា ក្រុមហ៊ុន​មានគម្រោងសិក្សាបឋមក្នុងការអភិវឌ្ឍ​តំបន់​ថាមពលពិសេស​នៅកម្ពុជា ដោយបានសហការជាមួយក្រុមហ៊ុន Energy China YNPD ដែលជាក្រុមហ៊ុនចិន បង្កើតឡើង​តាំងពីឆ្នាំ១៩៥៨ និងមានជំនាញផ្នែកថាមពលអគ្គិសនី។ លោកបន្ថែមថា គម្រោង​ថាមពលពិសេសនេះ នឹងមានរៀបចំផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ, Biomass, ថាមពលដើរដោយខ្យល់ និងប្រព័ន្ធផ្ទុកថាមពល (Energy Storage) ផងដែរ។

ឯកកឧត្តម ជា វុទ្ធី បានបង្ហាញនូវការគាំទ្រ​ចំពោះគម្រោងរបស់ក្រុមហ៊ុន AIAI នេះ និងបានស្នើក្រុមហ៊ុន​ធ្វើការសិក្សាលម្អិតជាមួយនឹងក្រសួងរ៉ែ និងថាមពល ជាមុនសិន មុននឹងដាក់ពាក្យស្នើសុំ​វិនិយោគនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

បើតាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ខ្លួនបានទទួលជួបថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន AIAI នេះ ម្ដងរួចហើយ កាលពី​ខែឧសភា កន្លងទៅ ដែលពេលនោះ ក្រុមហ៊ុន បានស្វែងរកការគាំទ្រ ដល់គម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋាន ហើយការវិនិយោគនោះ គ្រោងនឹងផ្ដោតលើសកម្មភាពបឋមចំនួន ៣ គឺ​ការវិនិយោគថាមពលកកើតឡើងវិញ ដើរដោយពន្លឺ​ព្រះអាទិត្យ (សូឡា), ការវិនិយោគក្នុងវិស័យទេសចរណ៍ និងការវិនិយោគនៅក្នុង​វិស័យកសិកម្ម។

None



អត្ថបទបន្ទាប់


តើទីផ្សារភាគហ៊ុនកម្ពុជា នឹងមានការប្រែប្រួលបែបណា ប្រសិនបើអាម៉េរិក បញ្ចុះអត្រាការប្រាក់?

ប្រសិនបើមិនមានការប្រែប្រួលទេ ធនាគារកណ្ដាលធំៗនៅលើពិភពលោក ជាពិសេសធនាគារកណ្តាលអាម៉េរិក នឹងបញ្ចុះអត្រាការប្រាក់នៅចន្លោះពីខែកញ្ញា ដល់ខែធ្នូ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ