វ៉ាក់សាំងកូវីដ១៩-អាមេរិក​

ពលរដ្ឋអាមេរិកកាំងរាប់លាននាក់ មិនទទួលការចាក់វ៉ាក់សាំងដូសទី២ទេ! ហេតុអ្វី?


ស្របពេលដែលរដ្ឋាភិបាលអាមេរិក បាននិងកំពុងញាប់ដៃញាប់ជើងក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋរបស់ខ្លួន ឲ្យបានដល់៧០% នៅត្រឹមខែកក្កដាខាងមុខនេះ គេសង្កេតឃើញថា មានពលរដ្ឋអាមេរិករាប់លាននាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១រួចហើយ ប៉ុន្តែមិនបានមកទទួលចាក់ដូសទី២នោះទេ។ តើមូលហេតុអ្វីក៏ពលរដ្ឋអាមេរិក មិនមកទទួលការចាក់វ៉ាក់សាំងដូសទី២?
ពលរដ្ឋអាមេរិកកាំងរាប់លាននាក់ មិនទទួលការចាក់វ៉ាក់សាំងដូសទី២ទេ! ហេតុអ្វី? - Xinhua
ដោយ

បច្ចុប្បន្ន​នៅ​អា​មេ​រិ​ក​មាន​ពលរដ្ឋ​ប្រមាណ​ជាង ៥​លាន​នាក់ ឬ​ស្មើនឹង​ជិត​៨% នៃ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង ប្រភេទ​វ៉ាក់សាំង Pfizer និង Moderna ដូ​ស​ទី​១ មិន​បាន​មក​ទទួល​ការ​ចាក់​ដូ​ស​ទី​២​នោះ​ទេ​។ នេះ​បើ​តាម​តួលេខ​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺឆ្លង​របស់​អា​មេ​រិ​ក​។​នេះ​បើ​តាម​ការ​រា​ការណ៍​ដោយសារ​ព័ត៌មាន The New York Times​។

មាន​ហេតុផល​ផ្សេង​ៗ​គ្នា​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​ប្រជាជន​អា​មេ​រិ​ក​មិន​ព្រម​មក​ទទួលយក​ការ​ចាក់​វ៉ាកសាំង​ដូ​ស​ទី​២​។ តាម​រយៈ​ការ​សម្ភាស៍​របស់​កាសែត​អា​មេ​រិ​ក​ដដែល​នេះ បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​អា​មេ​រិ​ក​ខ្លះ​និយាយ​ថា ដោយសារ​តែ​ពួក​គេ​បារម្ភ​ពី​ផល​ប៉ះពាល់​ក្រោយ​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ ហើយ​មាន​ខ្លះ​ទៀត​និយាយ​ថា ពួក​គេ​មាន​អារម្មណ៍​ថា ការ​ចាក់​វ៉ាក់សាំង​តែ​មួយ​ដូ​ស​ក៏​អាច​មាន​ប្រសិទ្ធភាព​ការពារ​បាន​ដែរ​។ ទាំងនេះ គ្រាន់តែ​ជា​ការ​លើក​ឡើង​ពី​ការ​យល់​ឃើញ​របស់​បុគ្គល​ខ្លួនឯង​ប៉ុណ្ណោះ ប៉ុន្ដែ បញ្ហា​មួយទៀត ដែល​ជា​ឧបសគ្គ​ក្នុង​ការ​ទទួល​វ៉ាក់សាំង​ដូ​ស​ទី​២​នោះ ក៏​ព្រោះតែ​ខ្វះ​វ៉ាក់សាំង​ចាក់ ឬ​មាន​វ៉ាក់សាំង​ក្នុង​ស្ដុក​ដែរ តែ​ម៉ាក​ផ្សេង​គ្នា​ពី​ការ​វ៉ាក់សាំង​ដែល​បាន​ចាក់​កាលពី​ដូ​ស​ទី​១​។ នេះ​បើ​តាម​ The New York Times​។

ក្រុម​អ្នកជំនាញ​សុខភាព​សាធារណៈ​អា​មេ​រិ​ក​ធ្លាប់​បាន​លើក​ឡើង​ពី​ក្ដី​បារម្ភ​ដែរ​ថា ក្រោយ​ពី​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១​មួយ​ហើយ វា​អាច​នឹង​មានការ​លំបាក ដើម្បី​ឲ្យ​ពួក​គេ​មក​ទទួល​ដូ​ស​ទី​២ នៅ​ក្នុង​រយៈពេល​៣ ទៅ​៤​ស​ប្ដា​ហ៍​បន្ទាប់​នោះ​។ ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ មាន​អាជ្ញាធរ​ក្នុង​រដ្ឋ​មួយ​ចំនួន​ក្នុង​សហរដ្ឋអាមេរិក បាន​រៀបចំ​ក្រុមការងារ​ដើម្បី​តេ​ទូរស័ព្ទ​ទៅ​ដោយ​ផ្ទាល់ ឬ​ផ្ញើ​សារ​ទៅ​កាន់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១​ឲ្យ​មក​ទទួល​ដូ​ស​ទី​២​។ 

មាន​រដ្ឋ​ខ្លះ​ទៀត ក៏​បាន​ព្យាយាម​ធ្វើ​យ៉ាងណា​ឲ្យ​និស្សិត​អាច​ទទួល​បាន​វ៉ាក់សាំង​ដូ​ស​ទី​២ បន្ទាប់​ពី​ពួក​គេ​នឹង​ត្រូវ​ឈប់​សម្រាក​ពី​ការ​សិក្សា​នៅ​រដូវក្ដៅ​នេះ​។

យោង​តាម​ភ័ស្ដុតាង​ដែល​ប្រមូល​បាន​នៅ​អំឡុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​សាកល្បង បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​មិន​ទទួល​បានការ​ចាក់​ដូ​ស​ទី​២ គឺ​ងាយ​ប្រឈម​នឹង​ការ​ឆ្លង​កូ​វី​ដ​-១៩ ពិសេស​មេរោគ​ដែល​បំប្លែង​ខ្លួន​ថ្មី បើ​ធៀប​នឹង​អ្នក​ដែល​បាន​ចាក់​គ្រប់​ទាំង​ពីរ​ដូ​ស​។ មាន​ន័យ​ថា អ្នក​ចាក់​បាន​តែ​១​ដូ​ស គឺ​នៅ​មាន​ប្រព័ន្ធ​ការពារ​មេរោគ​ខ្សោយ​ជាង​អ្នក​ដែល​បាន​ចាក់​គ្រប់​ពីរ​ដូ​ស​។ ទោះ​យ៉ាងណា អ្នក​ដែល​បាន​ចាក់​ត្រឹមតែ ១​ដូ​ស រាង​កាយ​ក៏​នឹង​មាន​ប្រព័ន្ធ​ការពារ​មេរោគ​ដែរ ប៉ុន្ដែ​គេ​មិន​ច្បាស់​ថា តើ​វា​អាច​នឹង​ការពារ​បាន​ក្នុង​រយៈពេល​ប៉ុន្មាន​នោះ​ទេ​។

យោង​តាម​ទិន្នន័យ​ពី Bloomberg គិត​មក​ត្រឹម​ថ្ងៃ​ទី​២៦ ខែមេសា ការ​ចាក់​វ៉ាក់សាំង​នៅ​ទូ​ទាំង​ពិភពលោក​មាន​ជាង ១​ពាន់​លាន​ដូ​ស​ហើយ ប៉ុន្ដែ​វា​ទើបបាន​ត្រឹមតែ​ប្រមាណ​៦,៧% ប៉ុណ្ណោះ​នៃ​ចំនួន​ប្រជាជន​សរុប​ទូ​ទាំង​ពិភពលោក​។ ក្នុង​នោះ សហរដ្ឋអាមេរិក បាន​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​របស់​ខ្លួន​សរុប​ប្រមាណ ២៣០​លាន​ដូ​សរួច​ហើយ ស្មើនឹង​ជាង​៣៥%​នៃ​ចំនួន​ប្រជាជន​សរុប​។ ប្រទេស​ចិន​ឯណោះ​វិញ ក៏​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ខ្លួន​ជាង​២២០​លាន​ដូ​ស​ដែរ ឬ​ស្មើនឹង​ប្រមាណ ៨% នៃ​ចំនួន​ប្រជាជន​សរុប ខណៈ​ដែល​ឥណ្ឌា​ចាក់​បាន​ជាង ១៤០​លាន​ដូ​ស​ស្មើនឹង​ជាង​៥% និង​អឺរ៉ុប​ចាក់​បាន​១៣០​លាន​ដូ​ស ស្មើនឹង​ជិត​១៥% នៃ​ចំនួន​ប្រជាជន​សរុប​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីសនិងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

None



អត្ថបទបន្ទាប់


ប្រទេសធំៗកាន់តែច្រើនសន្យាផ្តល់ជំនួយដល់ឥណ្ឌាប្រយុទ្ធនឹងព្យុះកូវីដ-១៩

ករណីវិជ្ជមានកូវីដ-១៩នៅប្រទេសឥណ្ឌា បន្តកើនឡើងមិនស្រាកស្រាន្ដនោះទេ ដោយបំបែកកំណត់ត្រាច្រើនបំផុតប្រចាំថ្ងៃ សម្រាប់រយៈពេល៥ថ្ងៃជាប់ៗគ្នាមកហើយ ដោ…

ការចំណាយលើផ្នែកយោធាទូទាំងពិភពលោកនៅតែកើន ទោះមានកូវីដ-១៩ រាតត្បាត

របាយការណ៍ចំណាយលើផ្នែកយោធាទូទាំងពិភពលោក នៅក្នុងឆ្នាំ ២០២០ទើបតែបានចេញផ្សាយថ្មីៗនេះថា ការចំណាយលើផ្នែកយោធានៅក្នុងពិភពលោកនៅតែមានកំណើន ២,…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ