ក្រុមហ៊ុនដឹកជញ្ជូន Fedex របស់អាមេរិក

ក្រុមហ៊ុនដឹកជញ្ជូន Fedex របស់អាមេរិកគ្រោងធ្វើការហោះហើរត្រង់ផ្ទាល់មកកម្ពុជាចាប់ពីខែតុលា ឆ្នាំ២០២២នេះ


ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយរបស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុន FedEx បានធ្វើការស្វែងយល់ពីឱកាសវិនិយោគ ភាពរីកចម្រើន និងទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិ និងផែនការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជាសម្រាប់ជាមូលដ្ឋានក្នុងការពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា ហើយក្រុមហ៊ុននេះ ក៏បានអះអាងថា នឹងចាប់ផ្តើមដំណើរការជើងហោះហើរយន្តហោះដឹកទំនិញរបស់ខ្លួនមកកម្ពុជា ចាប់ពីខែតុលា ឆ្នាំ២០២២នេះតទៅ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
FedEx-Air-Cargo-Cambodia
ដោយ

នៅក្នុងជំនួបរវាងគណ:ប្រតិភូក្រុមហ៊ុន FedEx ជាមួយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ លោក ម៉ាសាមីជី អ៊ូជី (Masamichi Ujiie) អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុនដឹកជញ្ជូន FedEx បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ព និងដឹកជញ្ជូននៅកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឱ្យកាន់តែមានការរីកចម្រើន ក៏ដូចជាពង្រីកទំនាក់ទំនងរវាងអាមេរិក និងកម្ពុជាបន្ថែមទៀតផងដែរ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន FedEx និងស្នើឲ្យមានការហោះហើរមកផ្ទាល់នៃយន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន FedEx មកកម្ពុជាផងដែរ ខណៈក្រុមហ៊ុននេះ មានផែនការនឹងដំណើរការជើងហោះហើរយន្ដហោះដឹកទំនិញរបស់ខ្លួនចាប់ពីខែតុលាតទៅ។

សូមបញ្ជាក់ថា បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បច្ចុប្បន្ន កម្ពុជាបានកសាងផ្លូវថ្នល់បានប្រមាណ១ម៉ឺន៨ពាន់គីឡូម៉ែត្រតភ្ជាប់ពី រាជធានីភ្នំពេញទៅកាន់បណ្ដារាជធានីខេត្តនៅទូទាំងប្រទេស។ ដោយក្នុងនោះ កម្ពុជាក៏កំពុងមានគម្រោងការអភិវឌ្ឍផ្លូវល្បឿនលឿនចំនួន២ផងដែរគឺ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នក្នុងខែតុលា ខណៈគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតតភ្ជាប់ជាមួយទីក្រុងហូជីមិញ គ្រោងបើកការដ្ឋានសាងសង់នៅក្នុងពេលខាងមុខនេះផងដែរ។

ជាមួយគ្នានេះ កម្ពុជាកំពុងសាងសង់ព្រលានយន្តហោះថ្មីខ្នាតអន្តរជាតិចំនួន៣នៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងព្រលានយន្តហោះខេត្តកោះកុង។ កម្ពុជាបានធ្វើការបញ្ចប់ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម ដែលត្រូវការទុនអនុវត្តប្រមាណជាង៥០ពាន់លានដុល្លារអាមេរិក ដែលនឹងដាក់ឆ្លងគណ:រដ្ឋមន្រ្តីនាពេលឆាប់ខាងមុខ។ ជាងនេះទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន YCH សិង្ហបុរី និងក្រុមហ៊ុន Worldbridge ដើម្បីចាប់ផ្តើមអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មទីក្រុងភ្នំពេញ ហើយក្រសួងក៏គ្រោងចាប់ផ្តើមអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មទីក្រុងព្រះសីហនុនៅពេលខាងមុខ និងកំពុងស្វែងរកការវិនិយោគលើវិស័យសំខាន់មួយចំនួនទៀត ជាពិសេសការវិនិយោគមជ្ឈមណ្ឌលដឹកទំនិញតាមផ្លូវអាកាសតំបន់ផងដែរ៕




អត្ថបទបន្ទាប់


ក្រុមវិនិយោគម៉ាឡេស៊ីប្រមាណ៤០ក្រុមហ៊ុនកំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ក្រុមគណៈប្រតិភូ និងតំណាងឲ្យក្រុមហ៊ុនចំនួន៤៣ មកពីប្រទេសម៉ាឡេស៊ី ដឹកនាំដោយសមាគមខ្សែចង្វាក់លក់រាយម៉ាឡេស៊ី (MRCA) បានបំពេញទស្សនៈកិច្ច នៅ…

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យជប៉ុន ថៃ និងកូរ៉េខាងត្បូងកុំប្តឹងរដ្ឋាភិបាល និងពលរដ្ឋកម្ពុជាដែលរត់ចោលការងារ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះរឿងពលករខ្មែររត់ចោលការងារនៅតាមប្រទេសមួយចំនួន ដោយសារជឿការឃោសនារបស់ខឹម វាសនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ