រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៣ ដល់បំណាច់ឆ្នាំ ២០២៣ នេះ ឬអស់សាច់ប្រាក់ប្រូម៉ូសិន។
លក្ខន្ដិក៖
- ទទួលបានទឹកប្រាក់ត្រឡប់មកវិញ ៥% ឬធំបំផុតត្រឹម ៥ដុល្លា។
- ទឹកប្រាក់នឹងបង្វិលត្រឡប់ទៅកាន់គណនីរបស់លោកអ្នកដោយស្វ័យប្រវត្តិនៅថ្ងៃបន្ទាប់។
- ទទួលបានទឹកប្រាក់ត្រឡប់មកវិញរហូតដល់ ៣០ដុល្លា ក្នុងមួយកាត (អំឡុងពេលប្រូម៉ូសិន)
- ប្រភេទប្រតិបត្តិការៈ សម្រាប់តែការទូទាត់ទំនិញតាម QR Code ម៉ាស៊ីនឆូតកាត (POS) និងគេហទំព័រអនឡាញ (Ecommerce) តាមរយៈបណ្ដាញ UnionPay តែប៉ុណ្ណោះ។ សម្រាប់ការដកសាច់ប្រាក់តាមម៉ាស៊ីន អេ ធី អឹម ដកសាច់ប្រាក់តាមម៉ាស៊ីនឆូតកាត ការផ្ទេរប្រាក់ ការបង្វិលប្រាក់សងវិញ មិនត្រូវបានរាប់បញ្ចូលក្នុងប្រម៉ូសិននេះទេ។
- ប្រូម៉ូសិននេះ គឺសម្រាប់តែការទូទាត់នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍មានដូចជា៖ ប្រ៊ុយណេ មីយ៉ាន់ម៉ា ទីម័រខាងកើត ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម លើកលែងតែកម្ពុជា។
- ការទទួលបានទឹកប្រាក់ត្រឡប់មកវិញ អទិភាពសម្រាប់អ្នកប្រើប្រាស់មុន បានមុន។
ប្រសិនបើមានចម្ងល់ សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ០២៣ ២២០ ២០២/១៨០០ ២០០ ២០០ (ឥតគិតថ្លៃ) ឬហ្វេសប៊ុកផេក AMK អេ អឹម ខេ។
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។