ពាណិជ្ជកម្មអូស្ត្រាលី-អង់គ្លេស

អូស្រ្តាលីនឹងឈានទៅមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអង់គ្លេសក្នុងពេលខាងមុខ


នាយករដ្ឋមន្ត្រីប្រទេសអូស្រ្តាលី និង អង់គ្លេសត្រូវបានគេរំពឹងថា នឹងធ្វើការបញ្ជាក់ពីចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរក្នុងពេលឆាប់ៗនេះហើយ ក្រោយពីថ្នាក់ដឹកនាំនៃប្រទេសសម្ព័ន្ធមិត្តទាំងពីរនេះ បានស្កាត់ទៅជួបចរចារគ្នា គ្រាដែលនាយករដ្ឋមន្ត្រីអូស្រ្តាលីទៅចូលរួមកិច្ចប្រជុំកំពូល G7 កាលពីសប្តាហ៍មុននៅប្រទេសអង់គ្លេស។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានអាមេរិក AP។
លោក ស្កុត ម៉ូរីសុន នាយករដ្ឋមន្ត្រីអូស្ត្រាលី (ឆ្វេង) និងលោក ប៉ូរីស ចនស៊ុន នាយករដ្ឋមន្ត្រីអង់គ្លេស (ស្ដាំ) (រូបភាព៖https://www.sbs.com.au)
ដោយ

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអូស្ត្រាលីលោក ដាន តេហាន (Dan Tehan) បាននិយាយថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក ប៉ូរីស ចនស៊ុន (Boris Johnson) និងសមភាគីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន (Scott Morrison) បានឈានដល់ការព្រមព្រៀងគ្នា ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះក្នុងអំឡុងពេលលោកទាំងពីរបានជួបពិភាក្សាគ្នានៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីសប្តាហ៍មុន។

ស្របពេលដែលកិច្ចព្រមព្រៀងជាមួយប្រទេសជាច្រើនកន្លងមកត្រូវបានធ្វើឡើងតាមរយៈសហភាពអឺរ៉ុប ការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអូស្រ្តាលីនេះ ត្រូវបានគេដឹងថាជាកិច្ចព្រមព្រៀងដំបូងបង្អស់របស់អង់គ្លេសដែលបានធ្វើការចរចា ក្រោយពេលចែកផ្លូវពីសហភាពអឺរ៉ុបកាលពីខែកុម្ភៈឆ្នាំ ២០២០។ 

ទោះយ៉ាងណា រដ្ឋមន្រ្តីក្រសួងកសិកម្មអូស្រ្តាលីលោក ដេវីដ លីថលប្រោត (David Littleproud) បានហៅកិច្ចព្រមព្រៀងនេះថា ជាកិច្ចព្រមព្រៀងមានត្រឹមគោលការណ៍នៅឡើយ។

លោកបានបន្ថែមថា អូស្រ្តាលីកំពុងធ្វើការយ៉ាងស្វាហាប់ដើម្បីធ្វើឱ្យប្រាកដថាសេចក្តីប្រកាសព័ត៌មានមួយអាចត្រូវបានធ្វើឡើងឆាប់ៗ ដូច្នេះប្រជាជន និងជាពិសេសកសិករអូស្រ្តាលីនឹងបានឃើញយ៉ាងច្បាស់នូវផលប្រយោជន៍ដែលមាននៅក្នុងកិច្ចព្រមព្រៀងនេះ។

សូមបញ្ជាក់ថា អង់គ្លេសជាដៃគូពាណិជ្ជកម្មលំដាប់ទី៥ របស់អូស្រ្តាលីដោយគិតជាទំហំទឹកប្រាក់ប្រមាណជាង ៣៦ពាន់លានដុល្លារអូស្រ្តាលី ឬស្មើនឹងជាង ២៨ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។ ភាគីអូស្រ្តាលី បានបង្ហាញសុទិដ្ឋិនិយមថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរប្រាកដជាកើនឡើងថែមទៀត ក្រោយវត្តមានរបស់កិច្ចព្រមព្រៀងខាងលើ៕

None



អត្ថបទបន្ទាប់


កូរ៉េខាងត្បូងសម្រេចគោលដៅដំបូង ចាក់វ៉ាក់សាំងជូនប្រជាជនបាន​១៣លាននាក់

ប្រទេសកូរ៉េខាងត្បូង បានសម្រេចសម្រេចគោលដៅដំបូងរបស់ខ្លួន ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ពលរដ្ឋរបស់ខ្លួនបាន ១៣លាននាក់ ក្នុងចំណោមពលរ…

តម្លៃភាគហ៊ុនអេស៊ីលីដាធ្លាក់ចុះខ្លាំងដល់ក្រោមតម្លៃ IPO ខណៈអ្នកជំនាញថាជាឱកាសល្អសម្រាប់ការប្រមូលទិញទុក

តម្លៃភាគហ៊ុនរបស់ អេស៊ីលីដានៅតែបន្តធ្លាក់ចុះខ្លាំង ពោលគឺបានធ្លាក់ចុះនៅក្រោមតម្លៃបោះផ្សាយ IPOដំបូងទៅទៀត ដោយតម្លៃក្រោយបិទបញ្ចប់ការជួញដូរនៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ