អូស្ត្រាលី បើកទ្វារប្រទេសទទួលទេសចរបរទេសឡើងវិញ

អូស្ត្រាលី បើកទទួលភ្ញៀវទេសចរបរទេសឡើងវិញ ក្រោយបិទទ្វារប្រទេសជិត២ឆ្នាំ


ប្រទេសអូស្ត្រាលីកាលពីថ្ងៃចន្ទបានបើកទ្វារព្រំដែនអន្តរជាតិរបស់ខ្លួនឡើងវិញ សម្រាប់ទទួលអ្នកធ្វើដំណើរដែលបានចាក់វ៉ាក់សាំងរួច បន្ទាប់ពីបានបិទជិត២ឆ្នាំដោយសារការរីករាលដាលនៃជំងឺ Covid-19។ នេះបើតាមការចុះផ្សាយសារព័ត៌មាន CNA។
អូស្ត្រាលី បើកទ្វារប្រទេសទទួលទេសចរបរទេសឡើងវិញ
ដោយ

ជើងហោះហើរ​អន្តរជាតិ​ជាង ៥០ បាន​ចាប់ផ្ដើម​ហោះហើរ​ទៅ​កាន់​ទឹកដី​ប្រទេស​អូស្ត្រាលី​ឡើង​វិញ​ក្នុង​រយៈពេល​ត្រឹម​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រទេស​នេះ បាន​បើកទ្វារ​ទទួល​អ្នកដំណើរ​ពី​អន្តរជាតិ​ឡើង​វិញ​។ ក្នុង​នោះ ២៧ ជើងហោះហើរ គឺ​ទៅ​កាន់​ទីក្រុង​ស៊ី​ដ​នី ដែល​ជាទី​ក្រុង​ធំ​ជាងគេ​ក្នុង​ប្រទេស​អូស្ត្រាលី​។ ការ​បើក​ជើងហោះហើរ​អន្តរជាតិ​ឡើង​វិញ គឺជា​កត្តា​មួយ​ចូលរួម​ជំរុញ​ដល់​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ឲ្យ​មានការ​ស្ទុះ​ងើបឡើង​វិញ បន្ទាប់​ពី​ត្រូវ​បាន​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​ដោយ​ការ​រឹត​បន្តឹង​នៃ COVID-១៩​។

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា សេដ្ឋកិច្ច​ប្រទេស​អូស្ត្រាលី គឺ​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍​ជា​ខ្លាំង ហើយ​ការ​បើក​ប្រទេស​ដើម្បី​ទទួលភ្ញៀវ​ទេសចរ​ឡើង​វិញ គឺជា​ពេលវេលា​ប្រសើរ ដែល​លោក​បាន​ទន្ទឹងរង់ចាំ​បន្ទាប់​ពី​មានការ​បិទ​ប្រទេស​អស់​រយៈពេល​ជា​យូរ​មក​ហើយ​នោះ​។

គួរ​ជម្រាប​ថា ទេសចរណ៍​គឺជា​ឧស្សាហកម្ម​ដ៏​ធំ​មួយ​របស់​ប្រទេស​អូស្ត្រាលី ដែល​អាច​រក​ចំណូល​បាន​ជាង ៦០ ពាន់​លាន​ដុល្លារ​អូស្ត្រាលី ស្មើរ​នឹង ៤៣ ពាន់​លាន​ដុល្លារ និង​បាន​ផ្តល់​ការងារ​ប្រហែល​ជាង ៥ ភាគរយ បើ​គិត​ជា​កម្លាំង​ពលកម្ម​សរុប​នៅ​ក្នុង​ប្រទេស​។ ប៉ុន្តែ​វិស័យ​នេះ ត្រូវ​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​បន្ទាប់​ពី​ប្រទេស​នេះ បាន​បិទ​ព្រំដែន​របស់​ខ្លួន​នៅ​ក្នុង​ខែមីនា​ឆ្នាំ ២០២០ ។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ទេសចរណ៍ និង​វិនិយោគ លោក Tehan បាន​និយាយ​ថា លោក​មាន​ក្តី​សង្ឃឹម​យ៉ាង​ខ្លាំង​សម្រាប់​ការ​ស្ទុះ​ងើបឡើង​វិញ នៅ​ក្នុង​ទីផ្សារ​ទេសចរណ៍ ដោយ​ក្រុមហ៊ុន Qantas កំពុង​បើក​ទទួល​ការ​ហោះហើរ​សម្រាប់​អ្នកដំណើរ​ជាង​១​ម៉ឺន​៤​ពាន់​នាក់ ទៅ​កាន់​ប្រទេស​អូស្ត្រាលី​ក្នុង​ស​ប្តា​ហ៍​នេះ​។

នៅ​ពេល​ដែល​ព្រំដែន​ប្រទេស​អូស្ត្រាលី​បាន​បើក​ឡើង​វិញ ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​បំប្លែង​ថ្មី Omicron នៅ​ប្រទេស​នេះ ហាក់ដូចជា​បាន​ឆ្លង​ក្នុង​កម្រិត​មួយ​ដែល​អាច​គ្រប់គ្រង​បាន និង ការ​ចូល​មន្ទីរពេទ្យ​បាន​ធ្លាក់​ចុះ​ជា​លំដាប់ ក្នុង​រយៈពេល​បី​ស​ប្តា​ហ៍​កន្លង​មកនេះ​។ ជំងឺ​រាតត្បាត​ក្នុង​ប្រទេស​អូស្ត្រាលី​មាន​ចំនួន​សរុប​ប្រហែល​ជិត ៣ លាន​ករណី និង​ចំនួន​អ្នក​ស្លាប់​សរុប​មាន​ចំនួន​ជិត ៥ ពាន់​នាក់ ខណៈ​ដែល​មេរោគ​អូ​មី​ក្រុង​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​នេះ​ចាប់តាំងពី​ចុងខែ​វិច្ឆិកា​ឆ្នាំ​មុន​មក ។ ក្នុង​នោះ ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​នៅ​អូស្ត្រាលី​មាន​ជិត ២ សែន​នាក់​៕

None



អត្ថបទបន្ទាប់


មេដឹកនាំសហភាពអឺរ៉ុបព្រមានថា រុស្ស៊ីអាចនឹងបាត់បង់ការទទួលបានទីផ្សារហិរញ្ញវត្ថ និងការនាំចេញទំនិញសំខាន់ បើសិនជាហ៊ានឈ្លានពានអ៊ុយក្រែន

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន បានបញ្ជាក់ច្បាស់ៗថា ទណ្ឌកម្មដែលក្រុងម៉ូស្គូនឹងត្រូវប្រឈមផ្នែកសេដ្ឋកិច្ចដ៏ធំ ប្រសិនបើខ្ល…

ថែម! ថែម! ថែមជូនពិសេស សាច់ប្រាក់ 222 ដុល្លារ ពីក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី

នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ដែលជាក្រុមហ៊ុន បង់រំលស់រថយន្ត ម៉ូតូ ឈានមុខគេនៅប្រទេសេកម្ពុជា ជាមួយនឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ