អូស្ត្រាលីព្រមានផាកពិន័យមួយថ្ងៃជិត៤០ម៉ឺនដុល្លា

អូស្ត្រាលីព្រមានផាកពិន័យមួយថ្ងៃជិត៤០ម៉ឺនដុល្លារ ចំពោះក្រុមហ៊ុនយក្សៗរបស់អាមេរិកចំនួន៣


និយតករអូស្ត្រាលីបានផ្ញើលិខិតផ្លូវការទៅកាន់ម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់ងអាមេរិកដូចជាក្រុមហ៊ុន Meta របស់Facebook ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Microsoft Corp ដោយអាជ្ញាធរអូស្ត្រាលីទាមទារឱ្យក្រុមហ៊ុនទាំង៣នេះ បង្កើតយុទ្ធសាស្រ្តដើម្បីលុបបំបាត់ខ្លឹមសាររំលោភបំពានសិទ្ធិលើកុមារនៅលើវេទិការបស់ក្រុមហ៊ុនទាំងនេះ ហើយក្នុងករណីដែលក្រុមហ៊ុនទាំង ៣ នេះ មិនព្រមអនុវត្តដោះស្រាយលើបញ្ហានេះទេ នោះពួកគេនឹងត្រូវប្រឈមនឹងការផាកពិន័យជាប្រាក់ដល់ទៅជិត៤០ម៉ឺនដុល្លារក្នុមួយថ្ងៃ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Rueter។
អូស្ត្រាលីព្រមានផាកពិន័យមួយថ្ងៃជិត៤០ម៉ឺនដុល្លា

ស្នងការសុវត្ថិភាព e-Safety ដែលជាស្ថាប័នបង្កើតឡើងដើម្បីការពារអ្នកប្រើប្រាស់អ៊ីនធឺណែតនៅអូស្ត្រាលីបាននិយាយថា ខ្លួនបានប្រើប្រាស់ច្បាប់ដែលចូលជាធរមានកាលពីខែមករា ដើម្បីបង្ខំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំង ៣ របស់អាមេរិក រួមមានក្រុមហ៊ុន Meta, Apple និង Microsoft ត្រូវបង្ហាញវិធានការដែលពួកគេកំពុងអនុវត្ត ដើម្បីស្វែងរក ឫ លុបចោលខ្លឹមសារទាំងឡាយណា ដែលបំពានលើកុមារក្នុងរយៈពេល ២៨ ថ្ងៃ។ ប្រសិនបើក្រុមហ៊ុនទាំង ៣ នេះមិនចាត់វិធានការណាមួយទេ នោះ ក្រុមហ៊ុននីមួយៗនឹងប្រឈមនឹងការផាកពិន័យចំនួនជិត ៤០ម៉ឺនដុល្លារក្នុងមួយថ្ងៃ។

គួររំលឹកថា ការចាត់វិធានការនេះបានគូសបញ្ជាក់ពីវិធីសាស្រ្តតឹងរឹងរបស់ប្រទេសអូស្ត្រាលីក្នុងការគ្រប់គ្រងក្រុមហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់ពិភពលោកចាប់តាំងពីឆ្នាំ ២០២១មក ដែលរហូតមកដល់ពេលនេះបានរួមបញ្ចូលច្បាប់បង្ខំឱ្យក្រុមហ៊ុននេះបង់ប្រាក់ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានធំៗ ព្រមទាំងច្បាប់ជំរុញឱ្យក្រុមហ៊ុនប្រគល់ព័ត៌មានលម្អិតនៃគណនីបំពុលសង្គម ដែលបង្ហោះខ្លឹមសារបរិហារកេរ្តិ៍ផ្សេងៗនៅលើបណ្ដាញអ៊ីនធើណែតជាដើម។

ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនអ៊ីនធឺណិតក៏បានរងសម្ពាធជុំវិញពិភពលោកផងដែរ ដើម្បីស្វែងរកមធ្យោបាយត្រួតពិនិត្យការផ្ញើសារ និងផ្សាយផ្ទាល់ ដែលបំពានសិទ្ធិកុមារ ដោយមិនចាំបាច់ត្រូវត្រួតពិនិត្យឯកជនភាពរបស់អ្នកប្រើប្រាស់របស់ខ្លួន។

អ្នកនាំពាក្យក្រុមហ៊ុន Microsoft ដែលជាម្ចាស់សេវាកម្មហៅជាវីដេអូ Skype បាននិយាយថា ក្រុមហ៊ុនបានទទួលលិខិតពីខាងអាជ្ញាធរអូស្ត្រាលីរួចហើយ ហើយគ្រោងនឹងឆ្លើយតបក្នុងរយៈពេល ២៨ ថ្ងៃ។ អ្នកនាំពាក្យរបស់ Meta ដែលជាម្ចាស់សេវាកម្មផ្ញើសារ WhatsApp បាននិយាយថា ក្រុមហ៊ុននៅតែពិនិត្យមើលលិខិតនេះ ហើយបានអះអាងថា ខ្លួននឹងចូលរួមយ៉ាងសកម្មជាមួយស្នងការ eSafety លើបញ្ហាសំខាន់ៗទាំងនេះ។

ក្រុមហ៊ុន Apple ដែលជាម្ចាស់សេវាកម្មផ្ញើសារជាវីដេអូ FaceTime សេវាកម្មផ្ញើសារ iMessage និងសេវាកម្មរក្សាទុករូបថត iCloud មិនបានឆ្លើយតបភ្លាមៗចំពោះការស្វែងរកការអត្ថាធិប្បាយទេ។

គួរជម្រាបថា យោងទៅលើតួលេខដែលផ្តល់ដោយមជ្ឈមណ្ឌលជាតិសហរដ្ឋអាមេរិកសម្រាប់ការបាត់ខ្លួន និង ការកេងប្រវ័ញ្ចកុមារ ស្នងការ eSafety របស់អូស្ត្រាលីបាននិយាយថា ឆ្នាំនេះ ខ្លួនបានទទួលរបាយការណ៍ចំនួនជាង ២៩ លានករណី នៃការរំលោភបំពានកុមារពីក្រុមហ៊ុនអ៊ីនធឺណិត ដែលក្នុងនោះមានតែ ១៦០ ករណីប៉ុណ្ណោះ មកពីក្រុមហ៊ុន Apple ខណៈ២២លានករណីមកពីក្រុមហ៊ុនមេរបស់ Facebook៕




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីក្លាយជាសមាជិកចុងក្រោយគេមួយនៃកិច្ចព្រមព្រៀង RCEP ក្រោយសភាអនុម័តផ្ដល់សច្ចាប័ន

ព័ត៌មាន
សភាជាតិឥណ្ឌូនេស៊ីនៅថ្ងៃអង្គារទី៣០សីហា បានផ្តល់សច្ចាប័នជាស្ថាពរហើយ លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ឬហៅកាត់ថា R…

សិង្ហបុរីនឹងផ្តល់ទិដ្ឋាការថ្មីដល់ជនបរទេសមានប្រាក់បៀវត្សរ៍ខ្ពស់ ដើម្បីស្រូបទាញបានអ្នកមានទេពកោសល្យមកធ្វើការក្នុងស្រុក

ព័ត៌មាន
រដ្ឋាភិបាលនៃប្រទេសសិង្ហបុរីបានប្រកាសកាលពីថ្ងៃចន្ទ ទី ២៩ ខែ សីហាថា ប្រទេសសិង្ហបុរីនឹងណែនាំឲ្យប្រើប្រាស់ទិដ្ឋាការថ្មី សម្រាប់រយៈពេលរយៈពេល ៥ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ