អត្ថបទពាណិជ្ជកម្ម!

គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបទំនើបមួយ ត្រៀមជំរុញសក្ដានុពលសេដ្ឋកិច្ចខេត្តសៀមរាបកាន់តែខ្លាំង


ខេត្តសៀមរាប ត្រូវបានគេមើលឃើញថា គឺជាខេត្តសក្ដានុពលមួយរបស់កម្ពុជាក្នុងការអភិវឌ្ឍបន្ទាប់ពីរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។ យ៉ាងណាមិញ ដោយសារតែមើលឃើញពីឱកាសសក្ដានុពលអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅខេត្តសៀមរាប នៅមានភាពទូលំទូលាយ ក្រុមហ៊ុនក្នុងស្រុកមួយ បានបង្កើតគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបទំនើបមិនធ្លាប់មានមួយនៅក្នុងខេត្តសៀមរាប ដោយរំពឹងថា វានឹងជួយជំរុញសក្ដានុពលសេដ្ឋកិច្ចពាណិជ្ជកម្មក្នុងខេត្តដែលជាបេះដូងរបស់កម្ពុជាមួយនេះ កាន់តែខ្លាំងក្លាថែមទៀត។
គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបទំនើបមួយ ត្រៀមជំរុញសក្ដានុពលសេដ្ឋកិច្ចខេត្តសៀមរាបកាន់តែខ្លាំង
ដោយ

លោក លោក ថូនី សុជាតិ សក្តិ ស៊ុនលី ប្រធាន​គ្រប់គ្រង​គម្រោង លំនៅដ្ឋាន ភូមិបាគង ក្នុង​ខេត្ត​សៀមរាប បាន​ឲ្យដឹងថា ជាការពិតណាស់ បច្ចុប្បន្ន បើនិយាយ​ពីការអភិវឌ្ឍ​អចលនទ្រព្យ យើងគ្រប់គ្នា​បាន​ដឹងហើយថា រាជធានីភ្នំពេញ និង​ក្រុងព្រះសីហនុ គឺមាន​ការពេញនិយម​វិនិយោគ​ខ្លាំងជាងគេ ទាំងការវិនិយោគ​ដោយក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុន​បរទេស។ ប៉ុន្ដែ លោក ស៊ុនលី ជឿជាក់ថា តាម​យុទ្ធសាស្ត្រ​ច្បាស់លាស់របស់​ក្រុមហ៊ុន​ គួបផ្សំ​នឹង​សក្ដានុពល​នៃខេត្តសៀមរាប​ នៅរយៈពេល ១០ ឆ្នាំ​ខាងមុខទៀត សៀមរាប​មិនត្រឹមតែ​ជា​ប៉ូលទេសចរណ៍ប៉ុណ្ណោះទេ តែក៏ជា​ប៉ូលសេដ្ឋកិច្ចដ៏​ខ្លាំងក្លាផងដែរ។ 

ដូច្នេះហើយ ទើប​ក្រុមហ៊ុន Urban Living Solutions បាន​សម្រេច​បោះទុន​វិនិយោគ​លំនៅដ្ឋាន បែបទំនើប​ធំជាងគេ​មួយ​នៅក្នុងខេត្តសៀមរាប ដែលមាន​ផ្ទៃដី​សាងសង់​សរុប ជិត ៥ ហិកតា និងមាន​លំនៅដ្ឋាន​៣៥០ ខ្នង មានទីធ្លាសាធារណៈ​រហូតដល់ទៅ ៥០% ហើយគម្រោងនេះ គ្រោងនឹង​បញ្ចប់​នៅ​ពាក់កណ្ដាល​ឆ្នាំ២០២០ខាងមុខនេះ។ អ្វីដែលពិសេសនោះ គឺគម្រោងនេះ មានសាងសង់​ស្ពាអាកាសថ្មើជើង​ប្លែកគេ​ដ៏គួរឲ្យ​ចាប់អារម្មណ៍​ផងដែរ។ 

លោក លោក ថូនី សុជាតិ សក្តិ ស៊ុនលី ប្រធានគ្រប់គ្រងគម្រោង លំនៅដ្ឋាន ភូមិបាគង ក្នុងខេត្តសៀមរាប

ភូមិបាគង គឺជាលំនៅដ្ឋាន​ដែលផ្តោតលើ​ការរស់នៅ​ជាសហគមន៏​ដំបូងបង្អស់​ក្នុង ខេត្តសៀមរាប។

គម្រោង​លំនៅដ្ឋាននេះ មានទីតាំង​ស្ថិតនៅ​ភាគខាងកើតនៃក្រុង​សៀមរាប ដោយចំណាយពេលធ្វើដំណើរ​តែ ១០​នាទីប៉ុណ្ណោះ ពីព្រះរាជដំណាក់​ និងត្រឹមតែ ១៥នាទី ពីតំបន់អង្គរ និងចំណាយពេល ១៥ នាទី​សម្រាប់​ការធ្វើដំណើរ​ទៅកាន់​អាកាសយានដ្ឋាន​សៀមរាបថ្មី។ 

យោងតាមការមើលឃើញពីចលនាឆ្ពោះទៅកាន់ទិសខាងកើតនៃខេត្តសៀមរាប ក្រុមហ៊ុនអឺបេនលីវីងសូលូសិនបាននឹងកំពុងអភិវឌ្ឍទីក្រុងរណបថ្មីដែលមានផ្ទៃដីរហូតដល់២១៥ហិកតាឈ្មោះថា“សៀមរាបខាងកើត” មានទីតាំងស្ថិតនៅឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចម្ងាយប្រមាណ១០នាទីពីក្រុង និង ៥នាទីពីបុរីរដ្ឋបាល។ ដំណាក់កាលអភិវឌ្ឍផ្តោតលើការបង្កើតតំបន់ទេសចរណ៍បន្ថែមនិងទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិឡើងវិញដោយកែប្រែក្រុងសៀមរាបទៅជាក្រុងដែលគួរអោយចង់រស់នៅបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។ 

គម្រោង​លំនៅដ្ឋាន ភូមិបាគង
គម្រោងលំនៅដ្ឋាន​ភូមិបាគង

គួរបញ្ជាក់ថា ក្រៅពី​គម្រោង​លំនៅដ្ឋាន​ភូមិបាគង នៅក្នុងខេត្តសៀមរាបនេះ ក្រុមហ៊ុន Urban Living Solutions ក៏មាន​វិនិយោគ​ទៅលើគម្រោង​អចលនទ្រព្យធំៗជាច្រើន​ដូចជា​គម្រោង Urban Village និង Factory Phnom Penh ដែលជាបណ្តុំនៃបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិត។

យោងតាមការមើល​ឃើញ​ពីចលនា​ឆ្ពោះទៅកាន់​ទិសខាង​កើត​នៃខេត្តសៀមរាប ក្រុមហ៊ុន Urban living Solutions បាននឹង​កំពុងអភិវឌ្ឍទីក្រុងរណបថ្មី​ដែលមាន​ផ្ទៃដីរហូត​ដល់ ២១៥ហិកតា​ឈ្មោះថា “សៀមរាបខាងកើត” មានទីតាំងស្ថិត​នៅឃុំ​អំពិល ស្រុកប្រាសាទ​បាគង ខេត្តសៀមរាប ចម្ងាយ​ប្រមាណ ១០នាទីពីក្រុង និង ៥នាទីពី​បុរីរដ្ឋបាល។ ដំណាក់កាលអភិវឌ្ឍ​ផ្តោតលើ​ការបង្កើតតំបន់​ទេសចរណ៍​បន្ថែមនិងទាក់ទាញភ្ញៀវ​ជាតិ និងអន្តរជាតិ​ឡើងវិញ ដោយកែប្រែ​ក្រុងសៀមរាប ទៅជាក្រុង​ដែលគួរឲ្យ​ចង់រស់នៅបំផុតក្នុង​តំបន់អាស៊ីអាគ្នេយ៍។ 

ក្រុមហ៊ុនមានទុនវិនិយោគ​ជាង៣៥លានដុល្លារ និងការអនុវត្ត​ផែនការទាំង​ស្រុង​ក្រោម​ក្រុមរចនាប្លង់ទីក្រុង Gehl មកពីប្រទេស​ដាណឺម៉ាក ដែលជាក្រុមសិក្សា Master Plan ទីក្រុងដ៏ល្បី​ឈ្មោះទូទាំងពិភពលោក។” លោក Esben Neander Kristensen នាយកគ្រប់គ្រង​ក្រុមហ៊ុន​ស្ថាបតយ្យកម្ម Gehl បានបង្ហាញ​អំពីការគូរប្លង់ “សៀមរាបខាងកើត” ទាំងមូលដោយសិក្សា​ពីតំណរភ្ជាប់​លក្ខណៈរស់នៅ ប្រជាជនក្នុងទីក្រុង​ទៅនឹងតំបន់ប្រាសាទ​បេតិកភ័ណ្ឌពិភពលោក​ដ៏អស្ចារ្យ​បំផុត។ លោក ថូនី សុជាតិ សក្តិស៊ុនលី ប្រធានគ្រប់គ្រង​គម្រោងបុរី ភូមិបាគងបានលើក​ឡើងថា “សៀមរាបខាងកើត នឹងផ្តល់ផលវិជ្ជមាន​យ៉ាងខ្លាំង​ដល់អតិថិជន​ដែលទិញលើគម្រោង​បុរីភូមិបាគង ទាំងនេះជាការ​បោះជំហាន​វិនិយាគដ៏ត្រឹមត្រូវបំផុត​លើវិស័យអចលនទ្រព្យ​ទាំងភាព​ច្នៃប្រឌិត គុណភាពសំណង់ ក៏ដូចជាលើក​ស្ទួយ​វិស័យ​ទេសចរណ៍​ក្នុងខេត្ត​សៀមរាបផងដែរ៕”

None



អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន ផ្ដាំទៅម្ចាស់រោងម៉ាស៊ីនកិនស្រូវ «កុំយកទុន​ ៥០លានដុល្លារ ដែលបានពីរដ្ឋទៅច្របាច់កប្រជាជន» ដោយការទិញស្រូវទម្លាក់ថ្លៃ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ ដែលទទួលទិញស្រូវពីកសិករក្នុងរដូវប្រ…

ចិនក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេបង្អស់របស់បណ្តាប្រទេសទាំង ២៥

បន្ទាប់ពីការចាប់ផ្តើមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវក្នុងឆ្នាំ ២០១៣មក សកម្មភាពពាណិជ្ជកម្មរបស់ ប្រទេសចិន ជាមួយនឹងបណ្តាប្រទេសដែលចូលរួម ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ