ឧកញ៉ា នួន រិទ្ធី៖ មូលហេតុសំខាន់បី ធ្វើឲ្យខ្ញុំសម្រេចចិត្តប្រើសេវាកម្ម cambonomist.com
ក្រុមហ៊ុនខ្មែរហ្វោនដេសិន អឹព្រេហ្សល ខូអិលធីឌី ( Khmer Foundation Appraisal Co.,Ltd. ដែលជាក្រុមហ៊ុនបម្រើសេវាកម្មនិងអភិវឌ្ឍអចល…
លោកបណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញផ្នែកកសិកម្ម និងជាអតីតស្ថាបនិកអង្គការកសិកម្ម សេដាក បានសរសេរចែករំលែកនៅលើហ្វេសប៊ុករបស់លោកថា «ការបរិភោគទឹកមួយពែងដែលទទួលបានពីការស្ងោររម្ងាស់ចេកទុំរយៈពេល ១០ ទៅ ១៥នាទី ជួយឲ្យអ្នកដេកលក់បានស្កប់ល្អ។ យកល្អបរិភោគដូចតែក្តៅមុនពេលដេក។ ខ្ញុំបានសាកល្បង ហើយឃើញថា មានប្រសិទ្ធភាព។ នេះដោយសារចេកសម្បូរជាតិប៉ូតាស្យូម និងម៉ាញ៉េស្យូម»។
លោក យ៉ង សាំងកុមារ បញ្ជាក់ថា គេអាចស្ងោរចេកទុំទាំងសំបកក៏បាន តែត្រូវកាត់ក្បាលនិងកន្ទុយចេញ។
គួរបញ្ជាក់ថាផ្លែចេកមានសារធាតុចិញ្ចឹមដូចជា៖ វីតាមីន B6 ២៥% ជីវជាតិ ម៉ង់ហ្គាណែហ្ស (Manganese) ១៦% វីតាមីន C ១៤% ប៉ូតូស្យូម ១២% ជាតិ fiber ១២% ជាតិស្ពាន់ ១០% និងជាតិ biotin ១០%៕