កំពូលមហាសេដ្ឋីអាមេិរក

មហាសេដ្ឋីមានទ្រព្យសម្បត្តិជិត ១៥០ពាន់លានដុល្លារ លោក Bill Gates ប្រកាសលែងលះប្រពន្ធ ក្នុងវ័យ៦៥ឆ្នាំ


កំពូលមហាសេដ្ឋីពិភពលោកលំដាប់ទី៤ លោក Bill Gates និងភរិយាគឺលោកស្រី Melinda Gates ត្រូវបានបណ្ដាញសារព័ត៌មានអន្តរជាតិធំៗជាច្រើនបានចុះផ្សាយព្រោងព្រាត ដោយប្ដីប្រពន្ធមួយគូរនេះ បានប្រកាសនឹងលែងលះគ្នា បន្ទាប់ពីពួកគេបានចាប់ដៃគ្នាជាប្ដីប្រពន្ធបាន២៧ឆ្នាំ។
មហាសេដ្ឋីមានទ្រព្យសម្បត្តិជិត ១៥០ពាន់លានដុល្លារ លោក Bill Gates ប្រកាសលែងលះប្រពន្ធ ក្នុងវ័យ៦៥ឆ្នាំ
ដោយ

អ្វីដែលគេចាប់អារម្មណ៍នោះ ប្ដីប្រពន្ធមួយគូរនេះ ត្រូវបានសារព័ត៌មាន Bloomberg ឲ្យដឹងថាមានទ្រព្យសម្បត្តិសរុបជិត១៥០ពាន់លានដុល្លារអាមេរិក និងមានគ្រប់គ្រងលើមុខជំនួញយក្សៗ និងគម្រោងមូលនិធិជាច្រើនផងដែរ។ តើការលែងលះគ្នារបស់ស្វាមីភរិយា ដែលជាកំពូលមហាសេដ្ឋីពិភពលោកមួយគូរនេះ អាចប៉ះពាល់ដល់ មុខជំនួញ និងគម្រោងទាំងនោះ យ៉ាងណាខ្លះ?

លោក Bill Gates និងភរិយា ត្រូវបានគេប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិសរុបដល់ទៅ១៤៦ពាន់លានដុល្លារអាមេរិក បានប្រកាសពីផែនការផ្ដាច់ចំណងស្វាមីភរិយានេះ កាលពីថ្ងៃចន្ទ ទី៣ ខែឧសភា ប៉ុន្ដែ ពួកគេមិនបានបង្ហើបពីផែនការគ្រប់គ្រងបែងចែកហិរញ្ញវត្ថុរបស់ពួកគេយ៉ាងណានៅឡើយទេ បើទោះបីជាពួកគេបានបញ្ជាក់ថានឹងនៅតែបន្ដសហការគ្នាក្នុងការបន្ដធ្វើសកម្មភាពសប្បុរសធម៌ជាមួយគម្រោងនានាដដែល។

លោកBill Gates និងលោកស្រី Melinda Gates ត្រូវបានគេដឹងថា គឺជាអ្នកជំនួញដ៏មានឥទ្ធិពលបំផុតដែលមានអាជីវកម្មរកស៊ីយ៉ាងធំសម្បើមនៅក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា និងអចលនទ្រព្យ ហើយក៏មានការចូលរួមយ៉ាងធំធេងនៅក្នុងគម្រោងអភិវឌ្ឍវិស័យសុខាភិបាល គោលនយោបាយបម្រែបម្រួលអាកាសធាតុ និងបញ្ហាសង្គមជាច្រើនផ្សេងទៀត តាមរយៈគម្រោងមូលនិធិរបស់ពួកគេទាំងពីរ។

ប្ដីប្រពន្ធដែលជាមហាសេដ្ឋីពិភពលោកមួយគូរនេះ ត្រូវបានគេស្គាល់ច្បាស់ថាមានគម្រោងមូលនិធិ បម្រើដល់សកម្មភាពសប្បុរសធម៌លើវិស័យសុខភាពសាធារណៈក្នុងសកលលោក ហើយនៅ២ទសវត្សរ៍ចុងក្រោយនេះ មូលនិធិនេះ បានចំណាយថវិកាប្រមាណជាង៥០ពាន់លានដុល្លារអាមេរិក ក្នុងការចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងជំងឺឆ្លងនានា។

ដូច្នេះ ហើយចង់ ឬមិនចង់គេនៅតែមានក្ដីបារម្ភចំពោះគម្រោងមូលនិធិនេះ ថាអាចនឹងមានការជួបបញ្ហាប្រឈមក្រោយពេលមានការលែងលះគ្នារវាងប្ដីប្រពន្ធដែលជាម្ចាស់មូលនិធិនេះ បើទោះបីជាសាមីខ្លួនបានបញ្ជាក់ថានឹងបន្ដការសហការគ្នាយ៉ាងណាក្ដី។

នៅលើបណ្ដាសង្គម Twitter លោក Bill Gates បានសរសេរថា « បន្ទាប់ពីបានគិតគូរ និងព្រមព្រៀងគ្នាយ៉ាងល្អ ព្រមទាំងបានធ្វើការងារជាច្រើននៅក្នុងទំនាក់ទំនងជាមួយគ្នា  យើងបានសម្រេចចិត្តហើយថា នឹងកាត់ផ្ដាច់ចំណងអាពាហ៍ពិពាហ៍របស់ពួកយើង។»

បើតាមអ្វីដែលលោក Bill Gates បានបញ្ជាក់នៅក្នុងសំណេរលើបណ្ដាញសង្គម Twitter ក្នុងជីវិតប្ដីប្រពន្ធរយៈពេល២៧ឆ្នាំកន្លងមកនេះ លោក និងភរិយាបានចិញ្ចឹមបីបាច់កូនៗចំនួន៣នាក់ និងបានធ្វើនូវកិច្ចការជាច្រើនក្នុងការជួយដល់វិស័យសុខាភិបាល និងផលិតភាពការងារក្នុងការរស់នៅ។ ទោះយ៉ាងណា លោក Bill Gates មិនបានបញ្ជាក់ពីហេតុផលជាក់លាក់អំពីការបែកបាក់ជាមួយភរិយានោះទេ ដោយលោកគ្រាន់តែឲ្យដឹងថា ខ្លួនលោកនិងភរិយា មិនមានជំនឿចិត្តក្នុងការរស់នៅជាមួយគ្នាជាប្ដីប្រពន្ធតទៅទៀតបាន ហើយអ្នកទាំងពីរគឺចង់បានការរស់នៅឆ្ងាយពីគ្នា និងឯកជនភាព ដើម្បីចាប់ផ្ដើមជីវិតថ្មី។

បច្ចុប្បន្នលោក Bill Gates មានវ័យ៦៥ឆ្នាំហើយ និងភរិយារបស់លោក គឺលោកស្រី Melinda Gates មានវ័យ៥៦ឆ្នាំ។ មិនមែនតែកំពូលមហាសេដ្ឋី Bill Gates ទេ ដែលលែងលះប្រពន្ធ កាលពីពេលកន្លងទៅនេះ កំពូលមហាសេដ្ឋីទី១របស់ពិភពលោកគឺលោក Jeff Bezos ក៏ទើបតែបានលែងលះជាមួយភរិយារបស់លោកផងដែរ៕

None



អត្ថបទបន្ទាប់


វៀតណាមក្លាយជាទីផ្សារទិញលក់មាសធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍

ប្រទេសវៀតណាម ត្រូវបានគេចាត់ទុកថាគឺជាទីផ្សារមាសធំជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងស្ថិតនៅក្នុងចំណោមទីផ្សារធំបំផុត១០ទាំងក្នុងពិភព…

ក្រៅពីឥណ្ឌាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀត កំពុងរងការលុកលុយខ្លាំងដោយសារកូវីដ-១៩

ប្រទេសឥណ្ឌាត្រូវបានគេចាត់ទុកថាប្រទេសកំពុងរងទុក្ខធំជាងគេដោយសារតែព្យុះកូវីដ-១៩ វាយប្រហារយ៉ាងខ្លាំង ប៉ុន្ដែបច្ចុប្បន្នមិនមែនមានតែឥណ្ឌាទេ ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ