យើងសង្កេតឃើញថា បុរី ប៊ុន លី មានសន្ទុះនៃការគាំទ្រពីសំណាក់អតិថិជនគួរឲ្យកត់សម្គាល់ដោយគម្រោងនៃដំណាក់កាលដំបូងត្រូវបានលក់អស់ទាំងស្រុង។ នេះជាសញ្ញាណបញ្ជាក់ពីការមើលឃើញពីគុណតម្លៃ និង ភាពលេចធ្លោរបស់គម្រោង បុរី ប៊ុនលី។ ឥឡូវនេះ ជាការឆ្លើយតបទៅតាមតម្រូវការរបស់អតិថិជន បុរី ប៊ុន លី សម្រេចប្រកាសបើកលក់ប្រភេទផ្ទះ ថោន ហោស៍-ប៊ី (Town House-B) ដំណាក់កាល២ ដោយមានត្រឹមតែ 50ខ្នងតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែថា គម្រោង ថោន ហោស៍ ប៊ី (Town-House B) ថ្មីរបស់ បុរី ប៊ុន លី នេះនឹងក្លាយជាជាលំនៅដ្ឋានសម្រាប់ធ្វើអាជីវកម្មខ្នាតតូច និងមធ្យម និងជាការិយាល័យដ៏ទំនើប ដោយផ្អែកទៅលើគម្រោង បុរី ប៊ុន លី ស្ថិតនៅទីតាំងភូមិសាស្រ្តអាជីវកម្មដ៏រីកចម្រើនយ៉ាងឆាប់រហ័ស និងជាតំបន់ពាណិជ្ជកម្មដ៏សំខាន់សម្រាប់ផ្គត់ផ្គង់តម្រូវការប្រជាជនក្នុងតំបន់ ដែលកំពុងសាងសង់នៅលើផ្ទៃដីប្រមាណ ៣ហិកតា។
គម្រោង បុរី ប៊ុន លី ផ្តល់ជូនជាប្រភេទផ្ទះ២ប្រភេទ និង ៤ ជម្រើស ដូចជា ហ្សប ហោស៍ អេ (Shop House-A) និង ហ្សប ហោស៍ ប៊ី (Shop House-B), ថោនហោស៍ អេ (Town House-A), និង ថោនហោស៍ ប៊ី (Town House-B) ។
រាល់ប្រភេទផ្ទះអាជីវកម្មទំនើប របស់ បុរី ប៊ុន លី ត្រូវបានសាងសង់ឡើងស្របទៅតាមផ្នត់គំនិត និងការចង់បានរបស់អតិថិជន ប្រកបដោយការរចនាដ៏ល្អឯកដែលផ្អែកទៅលើគុណភាព និងទំនុកចិត្ត ដោយផ្តល់ជូននូវភាពប្រណីត និងផាសុខភាពក្នុងការស់នៅ ធ្វើឲ្យជីវិតលោកអ្នកកាន់តែទាន់សម័យ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខ៖ 010/068/077 22 77 89 ឬតាមអាសយដ្ឋាន ផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ៕