ចំណូលពន្ធដារ

ចំណូលពន្ធដារ នៅតែកើន ១២% នៅឆមាសទី១ឆ្នាំ២០២០នេះ ទោះមានព្យុះភ្លៀងកូវីដ-១៩មករំខានក្ដី!


បើទោះបីជាមានបញ្ហារីករាលនៃមេរោគកូវីដ-១៩ ដែលធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជានៅប៉ុន្មានខែមកនេះ មានភាពរអាក់រអួលខ្លះក៏ដោយ ក៏ប៉ុន្ដែ បើមើលទៅលើរបាយការណ៍ពន្ធដារនៅរយៈពេល៦ខែ ដំបូងនៅឆ្នាំ២០២០នេះ បង្ហាញថា ចំណូលពន្ធដារ នៅតែប្រមូលបានប្រមាណជាង១.៦៨៤ លានដុល្លារអាមេរិក ស្មើនឹងប្រមាណជិត៦០% នៃផែនការប្រចាំឆ្នាំ ធៀបនឹង ៦ខែដំបូងឆ្នាំ២០១៩ គឺមានការកើនឡើង១២%។
ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន​ពន្ធដារ (រូបភាព៖ ហ្វេសប៊ុក​អគ្គនាយកដ្ឋាន​ពន្ធដារ)
ដោយ

របាយការណ៍ពន្ធដារ នៅឆមាសទី១ នៃឆ្នាំ២០២០ ដែលបាន​បង្ហាញដោយអគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឲ្យដឹងទៀតថា នៅក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ចំណូលពន្ធ ២ ប្រភេទ នៅតែរក្សាបាន​កំណើន​គួរឲ្យកត់សម្គាល់​ ក្នុងនោះ អាករ​លើតម្លៃបន្ថែម​ប្រមូលបាន​ជាង​១.៣៨៥ ពាន់លាន​រៀល (ប្រមាណ ៣៣៦លានដុល្លារអាមេរិក) ធៀបនឹងរយៈពេល​ដូចគ្នា​កាលពី​​ឆ្នាំ២០១៩​កើនឡើង​ជាង ៤,៨% និងពន្ធលើ​ប្រាក់ចំណូល​មាន​ជាង​២.៧១០ ពាន់លាន​រៀល (ប្រមាណ ៦៥៧​លាន​ដុល្លារអាមេរិក) ធៀបនឹង​រយៈពេល​ដូចគ្នា​កាល​ពីឆ្នាំ២០១៩ កើនឡើង​ជាង​២៣%។

ដោយឡែក ចំពោះ​លទ្ធផល​នៃការ​ប្រមូល​ចំណូល​​ក្នុងខែ​មិថុនា​ ឆ្នាំ២០២០ ចំណូល​ពន្ធ-អាករ​គ្រប់ប្រភេទ​ ដែលអគ្គនាយកដ្ឋានពន្ធដារ​ប្រមូលបាន​មានចំនួនប្រមាណ ២០០ដុល្លារអាមេរិក ស្មើនឹង​៧%​នៃផែនការ​ប្រចាំឆ្នាំ។

គួរបញ្ជាក់ថា​នៅក្នុងសន្និសីទ​សារព័ត៌មាន​កាលពីពេល​ថ្មីៗនេះ ឯកឧត្តម​វង្សី វិស្សុត​រដ្ឋលេខាធិកា​ប្រចាំការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បាន​លើកឡើងថា ចំពោះការ​ប្រមូលចំណូល​នៅឆ្នាំ២០២១​ខាងមុខនេះ ចំណូលពន្ធដារ​នឹងមិនមាន​សន្ទុះកំណើន​ខ្លាំងដូចមុនទៀត​នោះឡើយ​ ដោយសារតែ​មាន​អាជីវកម្ម​ជាច្រើន​ដែល​រងផល​ប៉ះពាល់​ពីកូវីដ-១៩ រកស៊ីមិនចំណេញប្រាក់​ច្រើនដូចមុននោះទេ។ ប៉ុន្ដែ​សម្រាប់​ចំណូល​ពន្ធគយ​វិញ អាចនឹង​មាន​ងើបឡើងគួរឲ្យកត់​សម្គាល់ ដោយសារតែ​សកម្មភាព​សេដ្ឋកិច្ច​ស្ទុះងើបឡើងវិញ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ចំណូលពន្ធដារ​ប្រមូលបាន​ជាង​ ២.៨១៩ លាន​ដុល្លារ កើនឡើង​លើសផែនការ​ប្រចាំឆ្នាំ២០១៩ ចំនួន​២៣,២០% ហើយចំនួននេះ បើធៀបនឹង​ការប្រមូលចំណូល​កាលពី​ឆ្នាំ២០១៨ គឺមានកំណើន ២៨,២៨%។ 

គួររំឭក កាលពីឆ្នាំ២០១៩ បើបូកសរុបចំណូល​​ទាំងពន្ធគយ និងពន្ធដារ ឃើញថា​ចំណូលពន្ធ​ដែល​ប្រមូលបាន​ដោយ​ស្ថាប័នជាតិ​ទាំងពីរនេះ សរុប​មានដល់ទៅ ជាង​៦​ពាន់លាន​ដុល្លារអាមេរិកឯណោះ។ ក្នុងនោះដែរ ពន្ធគយ​ប្រមូលបាន​ជាង​៣.២១៥ លាន​ដុល្លារអាមេរិក កើនឡើង​៣០%​ធៀបនឹង​ឆ្នាំ២០១៨ និងមានលើសផែនការ​ដែលបានកំណត់​ប្រមាណ ៤២,៧%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ថៃ ​សម្រេច​បាន ៣,៥​ពាន់​លាន​ដុល្លារ នៅ​៥​ខែ​ដើម​ឆ្នាំ២០២០

ព័ត៌មាន
ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​និងថៃ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២០នេះ សម្រេច​បាន​ជា​ទឹក​ប្រាក់​ជាង ៣,៥ ពាន់លានដ…

លក់អស់ដំណាក់កាល១ បុរី ប៊ុនលី ប្រកាសបើកលក់ប្លុកថ្មីដំណាក់កាល២…

ព័ត៌មាន
ភាព​ជោគជ័យ​ក្រោយ​ពេល​ចូល​ទីផ្សារ​ដំណាក់កាលទី១​នៃ​គម្រោង បុរី ប៊ុន លី ត្រឹមតែ​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ ធ្វើឲ្យ​ បុរី ប៊ុន លី វិវឌ្ឍ​ទៅកាន់​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ