វិស័យដឹកជញ្ជូន

តើមកទល់ពេលនេះវិស័យដឹកជញ្ជូនរបស់កម្ពុជា មានស្ថានភាពយ៉ាងណាដែរ?


វិស័យដឹកជញ្ជូនមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ព្រោះវាជាស្ពានតភ្ជាប់រវាងការផលិត ការចែកចាយ និងការប្រើប្រាស់ទំនិញ និងសេវាកម្ម។ ទោះជាវិស័យនេះ​មានតួនាទីសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចក៏ពិតមែន ប៉ុន្តែការកើនឡើងថ្លៃប្រេងឥន្ធនៈ ការខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​ ការចំណាយលើការលើដឹកជញ្ជូនខ្ពស់ និងកង្វះបច្ចេកវិទ្យាទំនើប​ជាដើមនៅតែជាបញ្ហាប្រឈម​សម្រាប់វិស័យនេះ។ ​តើមកទល់ពេលនេះវិស័យដឹកជញ្ជូននៅកម្ពុជា មានស្ថានភាពបែបណា?
8តើវិស័យដឹកជញ្ជូនកម្ពុជាមានស្ថានភាពបែasdasda
ដោយ

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា កត់សម្គាល់ឃើញថា ដំណើរការដឹកជញ្ជូនចេញចូលរបស់កម្ពុជា នៅមានសកម្មភាពជាប្រក្រតី ប៉ុន្តែថ្លៃដឹកជញ្ជូនមានការកើនឡើងចន្លោះពី២០ ទៅ៣០% ដោយសារការឡើងថ្លៃ នៃប្រេងឥន្ធនៈ។ សម្រាប់អ្នកជំនាញរូបនេះ ប្រសិនបើភាពមិនប្រាកដប្រជារបស់ពិភពលោកនៅតែបន្តអូសបន្លាយនោះមិនត្រឹមតែប៉ះពាល់ដល់វិស័យដឹកជញ្ជូនប៉ុណ្ណោះទេ តែវាក៏នឹងធ្វើឱ្យប៉ះពាល់ដល់វិស័យជាច្រើនទៀតផងដែរ។

ដោយឡែកឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៦ ការដឹកជញ្ជូនទំនិញចេញ-ចូលតាមផ្លូវអាកាសរបស់កម្ពុជា មានចំនួន៧៦,២៩៤តោន មានការកើនឡើង១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រុមអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាថ្លៃដើមខ្ពស់ និងភាពស្មុគស្មាញ នៃនីតិវិធីឯកសារ ដែលត្រូវឆ្លងកាត់ភាគីពាក់ព័ន្ធច្រើន និងប្រើប្រាស់ពេលវេលាយូរ គឺជាបញ្ហាប្រឈមចម្បងក្នុងវិស័យដឹកជញ្ជូន។ ដើម្បីដោះស្រាយបញ្ហាទាំងនេះបាន លុះណាមានការកែទម្រង់ទៅប្រើប្រាស់ឌីជីថលដោយតភ្ជាប់ទៅគ្រប់ស្ថាប័នពាក់ព័ន្ធលើប្រព័ន្ធរួមតែមួយ និងដំណើរការដោយស្វ័យប្រវត្តិនោះទើបការដឹកជញ្ជូនរបស់កម្ពុជាមានភាពប្រកួតប្រជែង កាត់បន្ថយថ្លៃដើម លឿនរហ័ស និងចំណេញពេលវេលា ស្របតាមបរិបទនៃការអភិវឌ្ឍក្នុងតំបន់៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


តើពលរដ្ឋធ្វើពហិការមិនទាន់ចំគោលដៅមែនទេ បានជាការនាំចូលទំនិញពីថៃ នៅតែមានទំហំធំរហូតដល់ជាង១,៥ពាន់លានដុល្លារ?

ទោះបីជាចលនាធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ របស់ប្រជាពលរដ្ឋកម្ពុជា នៅតែបន្តស្មារតីយ៉ាងផុសផុលក៏ដោយ ប៉ុន្តែបើក្រឡេកមកមើលទំហំទឹកប្រាក់ នៃការ…

អ្នកជំនាញស្នើរដ្ឋាភិបាលប្រែក្លាយអគារបទល្មើសអនឡាញទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចស្របច្បាប់ ដើម្បីស្តារមុខមាត់ និងទំនុកចិត្តដល់វិនិយោគិន

ក្រុមអ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា រដ្ឋាភិបាលគួរប្រែក្លាយអគារ និងទីតាំងដែលរឹបអូសបានក្នុងប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៅជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ