ព្រុយណេស្នើឲ្យកម្ពុជានាំចេញអង្ករផ្កាម្លិះទៅប្រទេសខ្លួន

ព្រះចៅស៊ុលតង់ នៃប្រទេសប្រ៊ុយណេ ស្នើឲ្យកម្ពុជានាំចេញអង្ករផ្កាម្លិះទៅកាន់ប្រទេសប្រ៊ុយណេ


មួយថ្ងៃក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានជួបពិភាក្សាការងារទ្វេភាគីជាមួយព្រះចៅស៊ុលតង់ នៃប្រទេសប្រ៊ុយណេដារូស្សាឡាម មុនចុះហត្ថលេខាលើអនុសារណនៃការយោគយល់គ្នាស្តីពីកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី។
ព្រះចៅស៊ុលតង់ នៃប្រទេសប្រ៊ុយណេ ស្នើឲ្យកម្ពុជានាំចេញអង្ករផ្កាម្លិះទៅកាន់ប្រទេសប្រ៊ុយណេ

ក្នុងជំនួបទ្វេភាគីនោះ ព្រះចៅស៊ុលតង់ប្រ៊ុយណេ ស្នើឲ្យប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបន្ថែមទៀត និងស្នើឲ្យក្រសួងកសិកម្មនៃប្រទេសទាំងពីរសិក្សាលទ្ធភាពក្នុងការនាំចេញអង្ករផ្កាម្លិះពីកម្ពុជាទៅកាន់ប្រទេសប្រ៊ុយណេផងដែរ។

នាជំនួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគិយ៉ាស់ មុយ អ៊ីហ្សាឌី វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេដារ៉ូហ្សាឡាម បានសំដែងនូវការសព្វព្រះរាជហឬទ័យ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រទាំងពីរ ដែលបានធ្វើរួមគ្នាកន្លងមក។ បន្ថែមលើនេះព្រះចៅស៊ុលតង់ ក៏បានលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការបន្តលើគ្រប់វិស័យ បន្ថែមលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសបានស្នើឲ្យរដ្ឋមន្ត្រីកសិកម្មទាំងពីរប្រទេសសហការគ្នា លើវិស័យកសិកម្ម និងការនាំអង្ករផ្កាម្លិះរបស់កម្ពុជាចេញទៅប្រទេសប្រ៊ុយណេ។

បន្ទាប់ពីជំនួបពិភាក្សាការងារទ្វេភាគី ព្រះចៅស៊ុលតង់ នៃប្រទេសប្រ៊ុយណេ និងសម្តេចតេជោ ហ៊ុន សែន បានយាង និងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរស្តីពីកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី។ ការចុះហត្ថលេខានេះធ្វើឡើងស្របពេលប្រទេសទាំងពីរប្រារព្ធខួបលើកទី៣០នៃការបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំនេះ។

ជាមួយគ្នានេះព្រះចៅស៊ុលតង់ប្រ៊ុយណេបានសព្វប្ររាជហឬទ័យសម្ដែងនូវព្រះរាជអំណរសាទរជូនចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានយ៉ាងល្អ និងយ៉ាងជោគជ័យ។ ព្រះអង្គ ក៏បានសម្តែអនូវការសព្វព្រះរាជហឫទ័យ ចំពោះការទទួលព្រះរាជដំណើររបស់ព្រះអង្គ យាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងព្រះរាជដំណើរយាងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផងដែរ៕




អត្ថបទបន្ទាប់


ប្រូម៉ូសិនពិសេស! បញ្ចុះតម្លៃ $៥,៥០០ភ្លាមៗ ក្នុងប្លុកថ្មីពីវើលដ៍ប៊្រីដ ហូម

ក្រុមហ៊ុន វើលដ៍ប៊្រីដ ហូម ផ្ដល់ជូនប្រូម៉ូសិនពិសេស ក្នុងប្លុកថ្មីជាមួយការបញ្ចុះតម្លៃ $៥,៥00 ភ្លាមៗ ហើយបង់រំលស់ប្រចាំខែត្រឹមតែ $១៧៥ ដោយឥតក…

តើកម្ពុជាចំណេញអ្វីធំជាងគេបំផុតពីការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ?

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់កាលពីថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ