
កម្មវិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌សហគ្រិនភាព និងធ្វើឱ្យបណ្តាញ ទំនាក់ទំនងក្នុងចំណោមតួអង្គសកម្មទាំងអស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីប្រសើរឡើង។ ជាពិសេសផ្ដល់ការគាំទ្រដល់ សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជា ដែលមកពីគ្រប់វិស័យ។
សហគ្រាសធុនតូច និងមធ្យមទំាងអស់ត្រូវបានលើកទឹកចិត្តឲ្យចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងនេះ ដើម្បីថ្លឹងថ្លែង ពីសមត្ថភាព និងជម្រុញនូវស្មារតីប្រកួតប្រជែងធុរកិច្ចរបស់អ្នកតាមរយៈ ឱកាសទទួលបានវគ្គត្រៀមខ្លួនប្រកួតប្រជែង ការធ្វើទស្សនកិច្ចសិក្សាទៅកាន់ក្រុមហ៊ុនដែលមានសក្កានុពល ក្នុងការផលិត និងកែច្នៃផលិតផលក្នុងស្រុក ក៏ដូចជាឱកាសជួបជាមួយសហគ្រិនឆ្នើមជាច្រើនផ្សេង ទៀតដើម្បីផ្លាស់ប្តូរយោបល់អាជីវកម្មផងដែរ។
សហគ្រិនដែលចូលរួមប្រកួតនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖
*ឱកាសក្នុងការចូលរួមវគ្គត្រៀមខ្លួនដើម្បីធ្វើការប្រកួតពង្រឹងអាជីវកម្ម
*ឱកាសបង្កើនដៃគូសហការអាជីវកម្ម
*ក្លាយជាសមាជិកនៃបណ្ដាញសហគ្រិនខ្មែរ
*ឈ្នះទឹកប្រាក់រង្វាន់សរុបប្រមាណ ១១០លានរៀល បែងចែកទៅតាមជ័យលាភី
សហគ្រិនដែលមានបំណងចង់ចូលរួមត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
● មានសញ្ជាតិខ្មែរ
● ជាស្ថាបនិក /សហស្ថាបនិក ឬប្រធានគ្រប់គ្រង (លិខិតបញ្ជាក់ផ្ទេរសិទ្ធចូលរួមប្រកួតក្នុងករណីអ្នកចូលរួមមិនមែនជាស្ថាបនិក /សហស្ថាបនិក)
● ជាអាជីវកម្មបង្កើតក្នុងស្រុក
● អាយុកាលនៃអាជីវកម្មចាប់ពី៣ឆ្នាំឡើងទៅ
● មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមវគ្គត្រៀមខ្លួនរប្រកួត
● មានការតាំងចិត្តខ្ពស់ និងមានសុក្រិតភាព
កុំឲ្យឱកាសនេះរំលងទៅឲ្យសោះ!តោះដាក់ពាក្យចូលរួមទំាងអស់គ្នាតាមរយៈតំណរភ្ជាប់ខាងក្រោមនេះ៖ https://forms.gle/UQBWiPfiC5wySPmW8
សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់តេលេក្រាមគ្រុបខាងក្រោមនេះ៖
https://t.me/KESMEsAward ឬទាក់ទងតាមលេខទំនាក់ទំនង 095 573 167 ។
គួរបញ្ជាក់ថា កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម ២០២៤ ជាកម្មវិធីប្រកួតប្រជែងផ្នែកសហគ្រិនភាពមួយក្នុងចំណោមកម្មវិធីប្រកួតផ្សេងៗទៀតដែលរៀបចំឡើងដោយ សហគ្រិនខ្មែរ ក្នុងឆ្នាំ២០២៤នេះ ដែលរួមមាន កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរកម្រិតវិទ្យាល័យ ២០២៤ (Khmer Enterprise High School Awards Competition) និងកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរកម្រិតធុរកិច្ចបង្កើតថ្មី ២០២៤ (Khmer Enterprise Startups Awards Competition)។




