ពាណិជ្ជកម្ម​កម្ពុជា-អង់គ្លេស

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-អង់គ្លេស ហក់ឡើងខ្លាំង​កាលពីឆ្នាំ​ទៅមិញ


ក្នុងរយៈ​ពេល ៧​ឆ្នាំ​ចុង​ក្រោយ​នេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​កម្ពុជា​និង​ចក្រភព​អង់គ្លេស មាន​វឌ្ឍនភាព​គួរ​ឲ្យ​កត់​សម្គាល់ ពោលគឺ​ឆ្នាំ​ទៅមិញ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-អង់គ្លេស​ បាន​ហក់​​ឡើង​ខ្លាំង លើស​ទ្វេដង បើ​ធៀប​នឹង​កាលពី ៧ឆ្នាំ​មុន។
ពាណិជ្ជកម្ម​កម្ពុជា​-អង់គ្លេស
ដោយ

កាលពីឆ្នាំ​២០១២ ទំហំ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរសម្រេច​បាន​ទឹក​ប្រាក់​ជាង ៥០០​លាន​ដុល្លារ​អាមេរិក ហើយនៅឆ្នាំ​២០១៨​ កន្លង​ទៅនេះ ទំហំ​ទឹកប្រាក់​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី កើន​ដល់​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក។ នេះបើ​យោងតាម​របាយការណ៍​ពី ការិយាល័យ​ស្ថិតិ​ជាតិ​នៃ​ចក្រភព​អង់គ្លេស។

របាយការណ៍​ដដែល បាន​បង្ហាញ​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៨ ប្រទេស​កម្ពុជា ភាគច្រើន គឺ​បាន​នាំចេញ​នូវ​ផលិតផល​ប្រភេទ​កសិកម្ម និង​វាយនភណ្ឌ​ ទៅ​កាន់​ចក្រភពអង់គ្លេស ដែល​មាន​តម្លៃ​ជាង ១១៤០​លាន​ដុល្លារ​អាមេរិក និង​បាន​នាំចូល​មក​ពី អង់គ្លេស វិញ នូវ រថយន្ត ផលិតផល​អេឡិចត្រូនិក និង​មុខ​ទំនិញ​ផ្សេងៗ​ទៀត ដែល​មាន​តម្លៃ​ជាង ៣៥​លាន​ដុល្លារ​អាមេរិក។

ទន្ទឹម​គ្នា​នេះ បើ​តាម​របាយការណ៍​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា ទឹកប្រាក់​វិនិយោគ​ពី​បរទេស (FDI) របស់​អង់គ្លេស មក​កម្ពុជា ក្នុង​រយៈពេល ៣​ត្រីមាស ឆ្នាំ​២០១៨ មាន​ចំនួន ១៥​លាន​ដុល្លារ​អាមេរិក ដែល​ធ្វើ​ឱ្យ​អង់គ្លេស នៅតែ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន ១០ ដែល​បាន​វិនិយោគ​ច្រើន​ជាង​គេ​នៅ​កម្ពុជា។

ចំពោះ​វិស័យ​ទេសចរណ៍​វិញ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស ដែល​បាន​មក​ទស្សនា​នៅ​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០១៨ មាន​ចំនួន ៦​លាន ២​សែន​នាក់ ដែល​ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជនជាតិ​អង់គ្លេស មាន​ជាង ១៦​ម៉ឺន​នាក់៕




អត្ថបទបន្ទាប់


អ្នករាយការណ៍ អ.ស.ប ឃើញ​ការ​វិវឌ្ឍ​សិទ្ធិ​នយោបាយ​ខ្លះ ប៉ុន្តែ​បារម្ភថា សម្ពាធ​នៅ​តែ​មាន​លើ​អតីត​បក្ស​ប្រឆាំង

លោកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ បាន​និយាយ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោកស្រី​បាន​ឃើញ​កា…

ថៃខាតបង់ជិត ៨០០លានដុល្លារក្នុងមួយ​ឆ្នាំ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ចិន-អាមេរិក

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​សេដ្ឋកិច្ច​ពិភព​លោក អាមេរិក និង ចិន បាន​ធ្វើ​ឱ្យ​ប្រទេស​ថៃ​ខាត​បង់​ចំណូល​ពី​ការ​នាំ​ចេញ​ជាង ៧៨០​ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ