ការអភិវឌ្ឍ​រាជធានីភ្នំពេញ

ប៉ូលខាងត្បួង និង ប៉ូលខាងជើងមានល្បឿន វិនិយោគខ្លាំងដូចគ្នា ៣ឆ្នាំចុងក្រោយនេះ


បើនិយាយពីល្បឿននៃការវិនិយោគប៉ូលទាំងបួននៃរាជធានីភ្នំពេញអ្នកជំនាញបានអះអាងថា រយៈពេលបីឆ្នាំកន្លងមកនេះ តំបន់ប៉ែកខាងជើង និង តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញហាក់បីដូចជាមានការអភិវឌ្ឍយ៉ាងខ្លាំងមិនចាញ់គ្នាប៉ុន្មានឡើយ។
រង្វង់​មូល​ជ្រោយចង្វារ​ ត្រើយ​ខាង​កើត។ តំបន់​ជ្រោយ​ចង្វារ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ គេ​ឃើញ​មាន​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ផ្នែក​សំណង់​និង​អចលនទ្រព្យ​យ៉ាង​ខ្លាំង​ក្លា។ រូបភាព៖ ហ្វេសប៊ុក​ សាលារាជ​ធានី​ភ្នំពេញ
ដោយ

ជាក់ស្តែង​បើ​យើង​ក្រឡេក​ទៅមើល​ប៉ែក​ខាងត្បូង តំបន់​អភិវឌ្ឍន៍​ដ៏មាន​សក្តានុពល​នៅតាម​បណ្តោយ​ផ្លូវ ៦០ម៉ែត្រ ឬហៅថា ផ្លូវសម្តេច​តេជោ ហ៊ុន សែន វិញ គឺកំពុងតែ​មាន​សន្ទុះ​អភិវឌ្ឍន៍ខ្លាំង និងបាន​ទាក់ទាញ ការវិនិយោគ​ធំៗ​ជាច្រើន ដែលរួមមាន​ទាំង បុរីលំនៅ​ដ្ឋាន ផ្សារទំនើប អគារខុនដូ និងមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ស្តង់ដារ​អន្តរជាតិ។

ឯកឧត្តម ឧបនាយក​រដ្ឋមន្រ្តី​ ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បាន​លើក​ឡើងថា តំបន់ប៉ែក​ខាងត្បូង​និង​ខាង​ជើង​មានការ​អភិវឌ្ឍខ្លាំង ប៉ូលទាំងពីរនេះ គឺជាប៉ូល​ដែលមាន​សក្ដានុពល​ខ្លាំង ក្នុងការ​សាងសង់ ​លំនៅដ្ឋាន និង​អគារពាណិជ្ជកម្ម​ចម្រុះ ដើម្បី​ពង្រីក​​កំណើន​​សេដ្ឋកិច្ច​​សង្គម ទៅ​ថ្ងៃ​​អនាគត។

សូមជម្រាបថា ប៉ែកខាង​ត្បូងដែល​មានផ្លូវ ៦០ម៉េត្រ ដែល​ជាសរសៃ​ឈាម​​សេដ្ឋកិច្ច​ដ៏​​សំខាន់តភ្ជាប់​ទៅតំបន់​ផ្សេងៗ​ទៀត នៅក្នុង​ទីក្រុង​រណប ING City នេះ គេសង្កេត​ឃើញ​មាន គម្រោង​វិនិយោគធំៗ​ជាច្រើន​ បាន​ប្រកាស​សាងសង់​ឡើងជា​បន្តបន្ទាប់​គ្នា រួមមាន គម្រោងបុរី​ និងផ្សារ​ទំនើប​របស់​ក្រុមហ៊ុន ប៉េង ហួត គម្រោង​បុរីលំនៅ​ដ្ឋាន និងអគារ​ខ្ពស់​របស់​ក្រុមហ៊ុនចិន R & F Properties និងជា​ពិសេសគឺ ផ្សារទំនើប​ខ្នាតយក្ស​នៅ​កម្ពុជា គឺផ្សារ​ទំនើប​អ៊ីអនសាខា ទី ៣ ដែល​គ្រោង​នឹង​បើកទ្វារ នៅឆ្នាំ ២០២៣ខាង​មុខនេះ។

ប៉ែកខាង​ជើងភ្នំពេញ​ក៏មាន​សន្ទុះខ្លាំង

បើនិយាយពីសន្ទុះ​នៃការអភិវឌ្ឍ​នៅភាគខាងជើង​រាជធានី​ភ្នំពេញ​វិញម្តង ក៏មិនចាញ់​ប៉ែក​ខាង​ត្បូង​​ដែរ ប៉ូល​មួយនេះ​ក៏កំពុង​តែកើន​ឡើង​វិនិយោគ​ចំណុះ​ពណ៌ជា​បន្តបន្ទាប់ ជាពិសេសគឺ នៅតាមបណ្តោយ​ផ្លូវជាតិ​លេខ ៦អា គម្រោង​លំនៅដ្ឋាន ដែលយើង​សង្កេត​ឃើញ​មានទាំងគម្រោង​បុរីលំនៅដ្ឋាន​ជាច្រើន កំពុងសាងសង់​ឡើង​យ៉ាង​សស្រាក់​សស្រាំ ខណៈដែល ទីក្រុងរណបធំៗ​ចំនួន ២ គឺទីក្រុង​រណប​ជ្រោយចង្វារ និងទីក្រុងរណប លី យ៉ុង ផាត់ ក៏កំពុង​រំលេចរូបរាង​ជាបណ្តើរៗ​ផងដែរ។ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦អានេះ គេសង្កេត​ឃើញ​មាន គម្រោងបុរី​លំនៅដ្ឋាន​ធំៗ​ជាច្រើន រួមមានបុរី រុង រឿង បុរី ប៉េង ហួត បុរី ឌឹ មេគង្គរ៉ូយ៉ាល់ និងគម្រោង​ជាច្រើន​ទៀត ដែលភាគច្រើន កំពុង​បញ្ចប់​ការសាងសង់​ជាបណ្តើរៗ​ហើយ ឯមួយចំនួនទៀត ទើបនឹង​ចាប់ផ្តើម​វិនិយោគ​សាងសង់​ផងដែរ។

នៅប៉ែកខាងជើង​ដដែល បើក្រឡេក​ទៅមើល​សក្តានុពល​នៃទីក្រុង​រណប លី យ៉ុង ផាត់ ដែលស្ថិត​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦អានេះ តភ្ជាប់​ទៅដល់​ផ្លូវជាតិ​លេខ ៥ គឺថា មានការអភិវឌ្ឍ​យ៉ាងខ្លាំងក្លា ដែលរួមមាន​ទាំង ពហុកីឡ​ដ្ឋាន​មរតក​តេជោ សណ្ឋាគារ​លំដាប់​ផ្កាយ ៥ ទីលាន​វាយកូន​ហ្គោល​លំដាប់​អន្តរជាតិ សួនសត្វ សាហ្វារី គម្រោង​សួនទឹកធំ​ជាងគេ​នៅ​កម្ពុជា ជាពិសេស គឺ វិមាន​ឈ្នះ-ឈ្នះ ។

សូមជម្រាបដែរថា បច្ចុប្បន្ន​រាជធានី​ភ្នំពេញ មានទី​ក្រុង​រណប​ធំៗ​ចំនួន​៧ ដែលបាន​និង​កំពុងសាងសង់​ទៅតាម​ដំណាក់​កាល​នៃផែនការ​មេរបស់​ខ្លួន។ អ្នកជំនាញ​អចលនទ្រព្យ​បាន​មើលឃើញថា នៅ​ត្រឹម​​ឆ្នាំ​២០២០ រាជ​ធានី​​ភ្នំពេញ​​អាច​នឹង​​ផ្លាស់ប្តូរ​មុខ​​មាត់​យ៉ាង​​ខ្លាំង​​ដោយសារ​​ទីក្រុង​​រណប​ចំនួន ៧ ដែល​ស្ថិត​នៅ​ជាប់នោះ ក្រោយពីគម្រោង​ធំៗ​ជាច្រើន​ត្រូវបាន​សាង់សង់រួចរាល់។

ទុនវិនិយោគ​ក្នុងវិស័យ​សំណង់​ដាំក្បាលចុះ

បើយើងងាក​ទៅមើល​ របាយការណ៍ពី ក្រសួងរៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់​បានបង្ហាញថា នៅក្នុងឆ្នាំ ២០១៨ សំណង់​លំនៅ​ដ្ឋាន​សរុប មានចំនួន​ជាង ២.៤០០ គម្រោង ជាមួយ​នឹង​ទុនវិនិយោគ​ជាង ១.៨០០​លានដុល្លារ ស្នើនឹងជាង ១៨.០០០​ខ្នង និង​គម្រោង​អគារ​ខ្ពស់ៗ ចាប់ពី ៥ជាន់​ឡើងទៅ នៅក្នុង​រាជធានី​ភ្នំពេញ គឺមាន​ចំនួន ១១០អគារ ខណៈ​បណ្តុំលំនៅដ្ឋាន​មានលក្ខណៈ​បុរី មាន​ចំនួន ២៨ទីតាំង។

របាយការណ៍ ដដែល​បានបញ្ជាក់​ទៀត​ថា នៅឆ្នាំ ២០១៨ តម្លៃទុន​វិនិយោគ​លើវិស័យ​សំណង់​មានការ​ថយចុះ​ប្រមាណ​ជាង ១៨ភាគរយ ដែលនៅ​ឆ្នាំនេះ​មានតម្លៃ​ទុន​វិនិយោគ​ត្រឹមជាង ៥ពាន់លាន​ដុល្លារ ខណៈឆ្នាំ ២០១៧ តម្លៃទុន​វិនិយោគ​មាន​រហូត​ជាង ៦ពាន់លានដុល្លារ។

យ៉ាងណាមិញ ការថយចុះ​នៃតម្លៃ​ទុនវិនិយោគ​នេះ ត្រូវបាន​អ្នកជំនាញ​អភិវឌ្ឍន៍​លើវិស័យ​​សំណង់​​មើល​ឃើញថា មិនចោទ​ជាបញ្ហា​ធំដល់​វិស័យ​សំណង់​នោះឡើយ និងមិន​មានសញ្ញាណ​ណាមួយ ដែលធ្វើឲ្យ​វិនិយោគិន ព្រួយបារម្ភ​ឡើយ ជាក់ស្តែង​នៅឆ្នាំនេះ តាមការអង្កេត​ឃើញថា សកម្មភាព​សាងសង់​មាននៅ​គ្រប់​ទីកន្លែង៕

None



អត្ថបទបន្ទាប់


ប្រទេស​ណាខ្លះ​ជាប់ចំណាត់​ថ្នាក់​ជាប្រទេស​ចំណូល​មធ្យម​ទាំង ១០ នៅ​អាស៊ី​បូព៌ា?

ប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងចំណោមប្រទេសមានប្រាក់ចំណូលមធ្យមទាំង ១០ នៅអាស៊ីបូព៌ា ដែលភាគច្រើនប្រាថ្នា ចង់បានឋានៈជាប្រទេសមានប្រាក់ចំណូលខ្ព…

វៀតណាម ចង់ក្លាយជាកំពូលប្រទេសអភិវឌ្ឍន៍កសិកម្មខ្លាំងក្លា នៅក្នុងរយៈពេល១០ឆ្នាំ

ប្រទេសវៀតណាម បានបង្ហាញពីមហិច្ឆតារបស់ខ្លួនចង់ក្លាយជាប្រទេសមានការអភិវឌ្ឍលើវិស័យកម្ម ខ្លាំងក្លា ក្នុងចំណោមកំពូលប្រទេសទាំង ១៥ នៅលើពិភពលោក នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ