ក្រសួងសាធារណការ និងដឹកជញ្ជូន

កម្ពុជាបញ្ចប់ការរៀបចំផែនការមេតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម មានតម្លៃជិត៥០ពាន់លានដុល្លារ


ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសពីការបិទបញ្ចប់ការរៀបចំផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ដែលរៀបចំឡើងដើម្បីធ្វើឲ្យប្រសើរឡើងនូវវិស័យភស្តុភារកម្ម និងតម្លៃដឹកជញ្ជូននៅកម្ពុជាឲ្យកាន់តែមានភាពប្រកួតប្រជែង។ ផែនការមេដែលមានរយៈពេល១០ឆ្នាំនេះមានគម្រោងសរុបជាង៣០០គម្រោង ដែលត្រូវការទុនវិនិយោគជិត៥០ពាន់លានដុល្លារអាមេរិក។
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញលើកទឹកចិត្តឲ្យវិស័យឯកជន ក៏ដូចជាដៃគូអភិវឌ្ឍន៍ផ្សេងទៀត វិនិយោគលើការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីឲ្យបានទូលំទូលាយនៅទូទាំងប្រទេស។

នៅចំពោះមុខថ្នាក់ដឹកនាំ​ក្រសួង​មកពី​ប្រទេសផ្សេងៗ​ក្នុងតំបន់អាស៊ាន ថ្នាក់ដឹកនាំក្រសួង​សាធារណការ ក៏បានបង្ហាញ​ពីសក្តានុពល​នៃប្រព័ន្ធ​ដឹកជញ្ជូន ដែលបាន​រៀបចំរួច និងគ្រោងដាក់ឲ្យ​ដំណើរការ​នាពេលខាងមុខ​ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា មកទល់ពេលនេះ កម្ពុជា បានបញ្ចប់ការរៀបចំផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មកម្ពុជាហើយ ក្រោយចំណាយ​ពេលជាច្រើនខែក្នុងការរៀបចំ។ តាមរយៈផែនការមេដែលមានរយៈពេល១០ឆ្នាំនេះ ត្រូវបានក្រសួងសាធារណការវាយតម្លៃថា កម្ពុជាអាចត្រូវការទុន​វិនិយោគជិត៥០លានដុល្លារ ដើម្បីអភិវឌ្ឍន៍លើគម្រោងចំនួន៣៣២គម្រោង។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គោលបំណងនៃការរៀបចំផែនការមេនេះ គឺដើម្បីធ្វើយ៉ាងណាឲ្យវិស័យដឹកជញ្ជូន និងភស្តុភារកម្ម និងតម្លៃដឹកជញ្ចូននៅកម្ពុជាកាន់តែ​មានភាពល្អប្រសើរ និងប្រកួតប្រជែង​ជាមួយប្រទេសក្នុងតំបន់ និងលើពិភពលោក។ លើសពីនេះ គឺដើម្បីរួមចំណែក​ជួយទាក់ទាញការវិនិយោគ​ពី​ក្រៅប្រទេស ក៏ដូចជាបង្កើតការងារ​ធ្វើជូន​ប្រជាពលរដ្ឋនៅកម្ពុជា។

ការលើកឡើងបែបនេះរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើឡើងនាកិច្ចប្រជុំក្រុមប្រតិបត្តិប្រចាំតំបន់អាស៊ាន នៃវេទិការសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ«មាគ៌ារបស់អាស៊ានឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថលប្រកប​ដោយភាពរស់រវើក បរិយបន្ន និងនិរន្តភាព និងការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ ភាពធន់ និងការផ្លាស់ប្តូរបៃតងរបស់សហគមន៍អាស៊ាន កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការអភិវឌ្ឍប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ(Port EDI) ដើម្បីសម្រួលដល់ការធ្វើធុរកិច្ចរបស់វិស័យឯកជន និងគម្រោងដាក់ដំណើរការជាបណ្ដោះអាសន្នផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនៅដើមខែតុលា ឆ្នាំ២០២២ ដែលជាផ្លូវល្បឿនលឿនលើកដំបូងបង្អស់របស់កម្ពុជា អាចកាត់បន្ថយពេលវេលា និងការចំណាយលើការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញពីបញ្ហាប្រឈមទាក់ទងនឹងការ អនុវត្តយន្តការច្រកចេញចូលតែមួយ និងបានលើកទឹកចិត្តឱ្យវិស័យឯកជនជំរុញរដ្ឋាភិបាលរបស់ខ្លួនក្នុងការប្រើប្រាស់យន្តការនេះ សម្រាប់ការត្រួតពិនិត្យការដឹកជញ្ជូនទំនិញ ដើម្បីកាត់បន្ថយការកកស្ទះនៅតាមព្រំដែន និងលើកកម្ពស់ការធ្វើពាណិជ្ជកម្មឱ្យកាន់តែប្រសើរឡើងផងដែរ៕




អត្ថបទបន្ទាប់


រុស្ស៊ីនិយាយថា បំពង់បង្ហូរឧស្ម័នទៅប្រទេសចិន នឹងជំនួសឱ្យបំពង់បង្ហូរឧស្ម័ន Nord Stream 2 ទៅអឺរ៉ុប

រដ្ឋមន្ត្រីថាមពលរុស្ស៊ីគឺលោក Alexander Novak បាននិយាយកាលពីថ្ងៃទី ១៥ ខែកញ្ញាថា បំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ីទៅកាន់ប្រទេសចិននឹងជំនួសឱ្យបំព…

ឯកឧត្តម ស៊ុន ចាន់ថុល ជំរុញឲ្យវិស័យឯកជនវិនិយោគលើស្ថានីយសាកអាគុយយានយន្ដអគ្គិសនី

ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញលើកទឹកចិត្តឲ្យវិស័យឯកជន ក៏ដូចជាដៃគូអភិវឌ្ឍន៍ផ្សេងទៀត វិនិយោគលើការដំឡើងស្ថានីយបញ្ចូលថាមព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ