បាតុភូតអែលនីណូ

អ្នកជំនាញព្រមានថា បាតុភូតអែលនីណូនៅឆ្នាំនេះនឹងធ្វើឱ្យវិបត្តិថាមពលសកលកាន់តែធ្ងន់ធ្ងរ


ខណៈដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះវិបត្តិសង្រ្គាមនៅអ៊ីរ៉ង់ ដែលបាននិងកំពុងធ្វើឱ្យតម្លៃប្រេងឥន្ធនៈពុះកញ្ជ្រោលឡើងនោះ ពេលនេះមានកត្តាគ្រោះធម្មជាតិមួយទៀត គឺបាតុភូតអែលនីណូ ដែលអ្នកជំនាញព្រមានថា នឹងបង្កជាព្យុះសេដ្ឋកិច្ចបន្ថែមទៀត។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post អ្នកវិទ្យាសាស្ត្រចិនបានចេញការព្រមានថា បាតុភូតអែលនីណូដ៏ខ្លាំងក្លានៅឆ្នាំនេះ នឹងធ្វើឱ្យវិបត្តិថាមពលសកលកាន់តែធ្ងន់ធ្ងរ និងជំរុញឱ្យតម្លៃប្រេងហក់ឡើងលើសពីការរំពឹងទុក។
បាតុភូតអែលនីណូ
ដោយ

លោក វ៉ាង យ៉ាគី (Wang Yaqi) អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់នៅមជ្ឈមណ្ឌលអាកាសធាតុជាតិចិនបានព្រមានថា បាតុភូតអែលនីណូនៅឆ្នាំនេះនឹងមិនត្រឹមតែបង្កផលប៉ះពាល់ដល់អាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែវានឹងជំរុញឱ្យតម្រូវការ និងតម្លៃប្រេងឥន្ធនៈនៅលើពិភពលោក ដែលកំពុងរងឥទ្ធិពលពីសង្គ្រាមនៅមជ្ឈិបូព៌ាស្រាប់ហើយនោះ ហក់ឡើងកាន់តែខ្ពស់បន្ថែមទៀត។

បើតាមការព្យាករណ៍របស់អ្នកវិទ្យាសាស្ត្រចិនរូបនេះ បាតុភូតអែលនីណូដ៏ខ្លាំងក្លានៅឆ្នាំនេះនឹងបង្កជាគ្រោះរាំងស្ងួត ឬទឹកជំនន់ធំៗ ដែលកត្តាទាំងពីរនេះនឹងបង្ខំឱ្យស្ថានីយវារីអគ្គិសនីជាច្រើនត្រូវកាត់បន្ថយទិន្នផលថាមពល ឬឈានដល់ការបិទទ្វារទាំងស្រុង។ នៅពេលវារីអគ្គិសនីមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់ ពិភពលោកនឹងត្រូវបង្ខំចិត្តងាកទៅប្រើប្រាស់ប្រភពថាមពលជំនួស រួមមានប្រេង និងឧស្ម័ន ដែលនាំឱ្យតម្រូវការហក់ឡើងខ្ពស់ភ្លាមៗ។

អ្នកជំនាញរូបនេះជឿជាក់ថា តំបន់ដែលពឹងផ្អែកខ្លាំងលើវារីអគ្គិសនីដូចជាអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងផ្នែកខ្លះនៃទ្វីបអាហ្វ្រិក នឹងក្លាយជាអ្នករងគ្រោះមុនគេ។ ដើម្បីបំពេញតម្រូវការអគ្គិសនី ប្រទេសទាំងនោះត្រូវបង្កើនការនាំចូលប្រេង ដែលមិនត្រឹមតែធ្វើឱ្យតម្លៃហក់ឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនការបំភាយឧស្ម័នកាបូន និងថ្លៃដើមផលិតកម្ម បង្កើតបានជារង្វិលជុំដ៏គ្រោះថ្នាក់ដល់សេដ្ឋកិច្ច និងបរិស្ថាន។

រដ្ឋបាលឧតុនិយមចិនបានបញ្ជាក់កាលពីថ្ងៃសៅរ៍ សប្តាហ៍មុនថា បាតុភូតអែលនីណូកម្រិតមធ្យមទៅធ្ងន់ធ្ងរ នឹងលេចឡើងទូទាំងពិភពលោកចាប់ពីខែក្រោយនេះតទៅ ហើយអាចអូសបន្លាយរហូតដល់ដាច់ឆ្នាំ២០២៦។ នេះគឺជាដំណឹងដ៏អាក្រក់សម្រាប់សេដ្ឋកិច្ចសកល ដែលកំពុងតែដោះស្រាយបញ្ហាឡើងថ្លៃប្រេងឥន្ធនៈ ដោយសារជម្លោះនៅមជ្ឈិមបូព៌ា៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកដាំទុរេនបារម្ភបញ្ហាសេដ្ឋកិច្ច និងការហូរចូលទុរេនមានតម្លៃថោកធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទុរេនកម្ពុជា នៅឆ្នាំនេះ

​​រដូវកាលប្រមូលផលទុរេននៅកម្ពុជា បានចាប់ផ្តើមហើយ ដោយទិន្នផលទុរេនពីតាមបណ្តាខេត្តមួយចំនួនបានបង្ហាញវត្តមានលើទីផ្សារជាបណ្តើរៗ ជាមួយតម្លៃលក់រ…

ជប៉ុនពង្រឹងវត្តមានយោធាក្នុងសមយុទ្ធជាមួយហ្វីលីពីន-អាម៉េរិក ដើម្បីរក្សាសន្តិសុខសមុទ្រចិនខាងត្បូង

កងកម្លាំងការពារខ្លួនជប៉ុន (SDF) នឹងចូលរួមយ៉ាងពេញលេញជាលើកដំបូង ក្នុងសមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំ ដែលដឹកនាំដោយហ្វីលីពីន និងសហរដ្ឋអាម៉េរិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ