ការលក់ផ្លាកលេខពិសេស

កម្ពុជារកចំណូលបានជាង១៨លានដុល្លារពីការលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន


កម្ពុជារកចំណូលបានជាង១៨លានដុល្លារពីលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនជាង៣ម៉ឺនផ្លាកនៅពេញមួយឆ្នាំ២០២៤ កន្លងទៅ មានកើនឡើងតិចតួចបើធៀបនឹងឆ្នាំ២០២៣។ ក្រសួងសាធារណការ និងដឹកជញ្ជូនបានផ្តល់សេវាចុះបញ្ជីយានយន្តបានជាង៣៧ម៉ឺនគ្រឿងក្នុងនោះម៉ូតូជាង៣១ម៉ឺនគ្រឿង និងរថយន្តជាង៥ម៉ឺន៥ពាន់គ្រឿងកើនឡើងប្រមាណ០,០១%។
ការលក់ផ្លាកលេខពិសេស
ដោយ

ជាមួយគ្នានេះ ក្រសួង ក៏បានចុះបញ្ជីយានយន្តដើរដោយថាមពលអគ្គិសនីបានជាង៣ពាន់គ្រឿងមានការកើនឡើងប្រមាណជាង៣០០% បើធៀបនឹងឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍សមិទ្ធផលការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូនប្រចាំឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានដាក់ចេញផែនការយុទ្ធសាស្ត្រចំនួនពីរចំណុច ដើម្បីលើកកម្ពស់វិស័យសាធារណការនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ ក៏ដូចជាជួយគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានលទ្ធផលជោគជ័យផងដែរ។

ក្រសួងសាធារណាការ និងដឹកជញ្ជូននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តសម្រាប់ឆ្នាំ២០២៥ ដើម្បីពិភាក្សា និងពិនិត្យវាយតម្លៃឡើងវិញរួមគ្នាលើវឌ្ឍនភាពការងាររបស់វិស័យសាធារណការ និងដឹកជញ្ជូន ដែលក្រសួងសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈមនានា និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ ក្នុងស្មារតីចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងបុព្វហេតុចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន។

ដើម្បីចូលរួមចំណែកជួយគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ឱ្យមានប្រសិទ្ធភាព និងសម្រេចបានជោគជ័យ ក្រសួងសាធារណការ និងដឹកជញ្ជូនបានកំណត់ចក្ខុវិស័យសំខាន់ៗចំនួនពីររួមមានការលើកកម្ពស់សេវាដឹកជញ្ជូនតាមរយៈការអភិវឌ្ឍ និងបន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង និងការផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និងការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹក ជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន។

ទន្ទឹមនឹងនេះ ដើម្បីសម្រេចចក្ខុវិស័យទាំងពីរខាងលើក្រសួងបានដាក់ចេញនូវវិធានការគន្លឹះសំខាន់ៗក្នុងការកែលម្អ និងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ជាពិសេសផ្តោតលើការពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតម្រង់ទិសឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលមានភាពប្រទាក់ក្រឡា ប្រសិទ្ធភាពសេដ្ឋកិច្ច និងសុវត្ថិភាព ដើម្បីកាត់បន្ថយពេលវេលា និងចំណាយក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ។ បន្ថែមលើនេះ ក្រសួង ក៏បានជំរុញការរៀបចំច្បាប់គោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេស ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងក្នុងវិស័យសាធារណការ និងដឹកជញ្ជូនផងដែរ។

ជាមួយគ្នានេះ ដើម្បីជំរុញប្រសិទ្ធភាពការងារនៅក្នុងឆ្នាំ២០២៥ ឱ្យកាន់តែល្អប្រសើរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានជំរុញឱ្យមន្ត្រីទាំងអស់បន្តខិតខំប្រឹងប្រែង និងរួបរួមគ្នាជាធ្លុងមួយចូលរួមអនុវត្តការងារប្រកបដោយភាពបុរេសកម្ម និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្ពោះទៅសម្រេចបានជោគជ័យនូវទិសដៅការងារស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

គួរបញ្ជាក់ថា ក្រសួងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ រយៈពេល២ថ្ងៃ ដោយពិធីបើកនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងពិធីបិទសន្និបាតនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕




អត្ថបទបន្ទាប់


ថៃ បង្អង់សង់គម្រោងថ្មី ដើម្បីបញ្ចេញស្តុកលំនៅឋានលក់មិនចេញ ដែលមានទំហំជាង៤ពាន់លានដុល្លារ

អ្នកមានបំណងចង់ទិញលំនៅឋាននៅថៃ នៅឆ្នាំនេះ ទំនងជាអាចទទួលបានលំឋានក្នុងតម្លៃសមរម្យ ដោយសារអ្នកអភិវឌ្ឍន៍លំនៅឋាននៅថៃ ត្រូវបានគេរំពឹងថា នឹងក…

Vietjet បន្ថែមជើងហោះហើរថ្មីពីទីក្រុងហូជីមិញទៅកាន់ទីក្រុង Bangalore និង Hyderabad ជំរុញការតភ្ជាប់ទំនាក់ទំនងរបស់ឥណ្ឌាជាមួយនឹងប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍

(ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥) – ក្រុមហ៊ុន Vietjet កំពុងពង្រឹងបណ្តាញជើងហោះហើរអន្តរជាតិរបស់ខ្លួនបន្ថែមទៀត ជាមួយនឹងការបន្ថែមផ្លូវហោះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ