ទំហំឥណទានអេស៊ីលីដាកើន ១៥% ក្នុងឆ្នាំ២០២០ ទោះបីមានកូវីដ-១៩ មករំខាន
ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជក្នុងស្រុកធំជាងគេមួយនៅកម្ពុជា នៅឆ្នាំ២០២០កន្លងទៅ សម្រេចបានកំណើនឥណទានដល់ទៅ ១៥% ដែលជាកំណើនមួយខ្ពស…
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានលើកឡើងថា បើតាមការសង្កេតរបស់ឯកឧត្តម វិស័យធនាគាររងផលប៉ះពាល់តិចតួច ជាពិសេសធនាគារធំៗ ចំណែកឯមីក្រូហិរញ្ញវត្ថុមួយចំនួនអាចមានការប៉ះពាល់ខ្លាំងជាង។ ឯកឧត្តម បានបន្ថែមថា ស្ថានប័នកាន់តែតូចអាចមានហានិភ័យកាន់ខ្លាំងស្របពេលដែលស្ថានប័នកាន់តែធំនឹងរងផលប៉ះពាល់កាន់តែតិច ជាក់ស្តែងដូចជា ធនាគារ អេស៊ីលីដាជាដើមដែលទទួលរងប៉ះពាល់តិចតួចប៉ុណ្ណោះ។
យ៉ាងណាក៏ដោយចុះ ឯកឧត្តម ហុង សុហួរ បានបង្ហាញពីសុទិដ្ឋិនិយមថា វិស័យហិរញ្ញវត្ថុកម្ពុជាពីពេលនេះទៅអនាគត នឹងបន្តភាពរឹងមាំនិងរីកចម្រើនរបស់ខ្លួនដដែល។ សូមអញ្ជើញទស្សនា សេចក្ដីរាយការណ៍ខាងក្រោម ៖