មេរោគបំប្លែងថ្មី«អូមីក្រុង»

កម្ពុជា រកឃើញមេរោគបំប្លែងថ្មី«អូមីក្រុង»លើកដំបូងលើជនខ្មែរទើបត្រឡប់ពីក្រៅប្រទេស


កម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី«អូមីក្រុង» លើកដំបូងលើស្រ្តីជនខ្មែរ ដែលទើបត្រឡប់មកពីប្រទេសហ្គាណា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។
លោកជំទាវ ឱ វណ្ណឌីន នាសន្និសីទសារព័ត៌មាននៅទីស្ដីការក្រសួងសុខាភិបាលកាលពីថ្ងៃទី ៩ ខែធ្នូ ២០២១

បើតាមប្រភពខាងលើ ករណីវិជ្ជមានលើស្ត្រី អាយុ២៣ឆ្នាំ និងមានផ្ទៃពោះផងនោះ ត្រូវបានរកឃើញមានវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» មានស្រុកកំណើត នៅក្រុងបាវិត ខេត្តស្វាយរៀង។ តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល ស្ត្រីខាងលើ បានធ្វើដំណើរតាមជើងហោះហើរ ពីប្រទេសហ្គាណា ឆ្ពោះទៅកាន់ទីក្រុងឌូបៃ និងបន្តដំណើរពីទីក្រុងឌូបៃ មកប្រទេសថៃ ទើបហោះហើរពីប្រទេសថៃ មកកម្ពុជា។ នៅពេលស្រ្តីវ័យ២៣ឆ្នាំ រូបនេះ មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុមការងារក្រសួងសុខាភិបាល បានធ្វើតេស្តរហ័សលើវត្ថុសំណាក់ និងរកឃើញវីរុសកូវីដ-១៩ បន្ទាប់មកបានបញ្ជូនសំណាកនោះ ទៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីវិភាគបញ្ជាក់រកវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង។

មេរោគកូវីដ១៩ បំប្លែងថ្មី អូមីក្រុង បានធ្វើឱ្យប្រទេសជាច្រើនលើពិភពលោក បង្កើនការព្រួយបារម្ភព្រោះតែសមត្ថភាពនៃការចម្លងលឿនជាងមេរោគកូវីដ-១៩ធម្មតា ដែលអាចនឹងជះឥទ្ធិពលអវិជ្ជមានលើដំណើរការនៃការស្ដារឡើងវិញនៃសេដ្ឋកិច្ចសាកល។ ដើម្បីទប់ស្កាត់នូវការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី អង្គការសុខភាពពិភពលោក បាននិងកំពុងជំរុញឱ្យបណ្ដាប្រទេសទាំងអស់លើពិភពលោក បង្កើនការចាក់វ៉ាក់សាំងឱ្យលឿន ជូនប្រជាពលរដ្ឋរបស់ខ្លួន ពិសេសជំរុញការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញផងដែរ។

ដោយឡែក សម្រាប់កម្ពុជា គិតមកដល់បច្ចុប្បន្ន មានប្រជាជន ជាង៨៨% ទៅហើយ ក្នុងចំណោមប្រជាជនសរុប ១៦លាននាក់ ដែលបានចាក់វ៉ាក់សាំងគ្រប់២ដូស ខណៈក្រសួងសុខាភិបាលកម្ពុជា បាននិងកំពុងជំរុញការចាក់វ៉ាក់សាំងដូសទី៣ ជូនពលរដ្ឋកម្ពុជា និងកំពុងពិចារណាចាក់ដូសទី៤ បន្ថែមទៀត។

សូមបញ្ជាក់ថា មេរោគកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ត្រូវបានរកឃើញដំបូង នៅប្រទេសអាហ្រិកខាងត្បូង ខណៈគិតដល់ពេលនេះ វត្តមាន អូមីក្រុង បានឆ្លងរាលដាលប្រមាណជាង ៧០ប្រទេសទៅហើយលើពិភពលោក។ ខណៈអង្គការសុខភាពពិភពលោក បានអំពាវនាវឱ្យបណ្ដាប្រទេសទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដ្បិតមេរោគបំប្លែងថ្មី អូមីក្រុង មានកម្រិតគ្រោះថ្នាក់ទាប តែសមត្ថភាពឆ្លងរហ័សជាងកូវីដ-១៩ធម្មតា៕

None



អត្ថបទបន្ទាប់


គម្រោង ដឹ អាណាចក្រ (HANUMAN Estate) នឹងបើកលក់មុនសម្ពោធ ដើមឆ្នាំ២០២២ នេះ!

ទីតាំងដំបូង ទីតាំងល្អៗ កំពុងរង់ចាំលោកអ្នក! ថ្មីៗនេះ យើងសង្កេតឃើញថា មានក្រុមហ៊ុនអចលនទ្រព្យថ្មីមួយ គឺក្រុមហ៊ុន ហនុមាន អ៊ីស្ទេត (Hanuman …

អេ អឹម ខេ ជួយជំរុញអាជីវកម្មរបស់ភ្នាក់ងារតាមរយៈការផ្ដល់រង្វាន់ដល់អ្នកប្រើប្រាស់សេវា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ប្ដេជ្ញាបង្កើតកម្មវិធីថ្មីៗច្រើនថែមទៀត ដើម្បីជំរុញការប្រើប្រាស់សេវារបស់ខ្លួន ដែលនឹងជួយជំរុញដល់កំណើនអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ