បច្ចុប្បន្នភាព​កូវីដ-១៩

អ្នកនាំពាក្យក្រសួងការងារអះអាងថា កម្មកររោងចក្រកាត់ដេរចំនួន១៨ នាក់ ត្រូវបានយកសំណាក​ទៅពិសោធបន្ត


មន្ត្រីនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសរសេរនៅលើបណ្ដាញសង្គមរបស់លោក​នៅម៉ោង ៨៖៣៧ នាទីយប់ថ្ងៃទី ២០ ខែមេសានេះថា មានកម្មកររោងចក្រកាត់ដេរចំនួន ១៨ នាក់ ដែលបានត្រឡប់ពីស្រុកកំណើតក្រោយពីចូលឆ្នាំខ្មែររួចនោះ ត្រូវបានមន្ត្រីសុខាភិបាល​យកសំណាក​ទៅពិសោធបន្ដ ដើម្បី​ធ្វើតេស្ដរកមើល​មេរោគកូវីដ-១៩។
កម្មកររោងចក្រកាត់ដេរ កំពុងយកសំណាក​ទៅពិសោធបន្ត (រូបភាព៖ ហេង ភារម្យ)
ដោយ

កម្មករ​ដែលបាន​យកសំណាក​ទៅពិសោធន៍បន្ដ​ចំនួន ១៨នាក់នោះ គឺ​ត្រូវបាន​ដាក់​ឲ្យស្នាក់នៅ​ចត្តាលីស័ក​កម្រិត២ នៅវិទ្យាល័យជម្ពូវន្ដ ខណៈដែលអ្នកដែលត្រូវបាន​ដាក់​ចត្តាឡីស័ក​កម្រិត១ នៅវិទ្យាល័យជម្ពូវន្ដ មានចំនួន ៣៨នាក់ និងអ្នកដែលត្រូវបាន​ដាក់​ចត្តាឡីស័ក​នៅផ្ទះចំនួន ១៤ថ្ងៃ មានចំនួន ៩៥៩​នាក់។

ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ទៀតថា នៅខេត្ត​ព្រះសីហនុ ក៏បាន​រៀបចំ​មណ្ឌល​ត្រួតពិនិត្យ​សុខភាព​ចំនួន ២កន្លែងដែរ ដោយបាន​ពិនិត្យ​សុខភាព និងដាក់ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅផ្ទះ ចំនួន​១៤ថ្ងៃ ចំនួន ៦០នាក់​ផងដែរ។

បើតាម​ឯកឧត្តម ហេង សួរ អ្នកនាំពាក្យ​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្មកររោងចក្រកាត់ដេរ​ចំនួន ១៨ នាក់ដែលត្រូវបាន​យកសំណាក​ទៅពិសោធ​បន្ដនោះ គឺស្ថិតនៅក្នុងចំណោម​កម្មករោងចក្រ​ចំនួន ១០១៨ នាក់ ដែលបាន​ត្រួតពិនិត្យ​សុខភាព នៅថ្ងៃទី ២០ ខែមេសានេះ។

កម្មករ​ដែលត្រូវបាន​ដាក់​ឲ្យធ្វើ​ចត្តាឡីស័ក​ ដើម្បីតាមដាន​សុខភាពទាំងនោះ គឺជាអ្នក​ដែល​បាន​ធ្វើដំណើរ​ទៅស្រុកំណើត​នៅអំឡុង​ចូលឆ្នាំខ្មែរ មិនបាន​គោរព​តាមបទបញ្ជា​របស់រាជរដ្ឋាភិបាល និងបានវិល​ត្រឡប់ពី​ស្រុកកំណើត​មកធ្វើការវិញ តែត្រូវបាន​អាជ្ញាធរបាន​ដាក់​ឲ្យនៅដាច់​ដោយឡែក ដើម្បី​តាមដាន​ត្រួតពិនិត្យ​សុខភាព​រយៈពេល ១៤ ថ្ងៃ ដោយបារម្ភ​ខ្លាច​ក្រែងមានករណីឆ្លង​កូវីដ-១៩។

បើតាម​មន្ត្រី​នាំពាក្យ​ក្រសួងការ បាន​ឲ្យដឹងថា «ក្រសួង បានសហការជាមួយ រដ្ឋបាល​រាជធានីភ្នំពេញ,ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច ហ៊ុន សែន, ក្រសួងសុខាភិបាល ក៏ដូចជា​មន្ទីរសុខាភិបាល​រាជធានីភ្នំពេញ​បានដាក់ដំណើរការ​មណ្ឌល​ត្រួតពិនិត្យ​សុខភាព​ចំនួន១០ មណ្ឌល ដើម្បីពិនិត្យ​សុខភាព​កម្មករ​រោងចក្រ ដែលបាន​ឈប់​ពេលចូលឆ្នាំ និងទើបវិល​ត្រឡប់​ចូល​ធ្វើការវិញ។»

ឯកឧត្តម ហេង សួរ បន្ថែមទៀតថា »គោលបំណង​នៃការត្រួត​ពិនិត្យសុខភាព​នេះ គឺដើម្បីការពារ​សុខភាព​បងប្អូន​កម្មករ​រោងចក្រ​ជាង ៩៥% ដែលបាន​មកធ្វើការងារ​ធម្មតា​ក្នុង​អំឡុង​ពេលចូលឆ្នាំ ក៏ដូចជាការពារ​សុខភាព​បងប្អូន​ដែលបាន​ឈប់​អំឡុងពេល​ចូលឆ្នាំ​នោះផងដែរ»៕

None



អត្ថបទបន្ទាប់


ថៃទទួលជោគជ័យលើការផលិតឧបករណ៍ធ្វើតេស្ដរកមេរោគ កូវីដ-១៩ លើកដំបូង

ឧបករណ៍ធ្វើតេស្ដរកមេរោគកូវីដ-១៩ (Test Kit) លើកដំបូង ដែលត្រូវបានផលិតឡើងដោយប្រទេសថៃ កំពុងត្រូវបានបញ្ជូនទៅកាន់មន្ទីរពិសោធន៍វេជ្ជសាស្ត្រនៅទ…

ចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ១៩កើនដល់១១០នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅត្រឹម១២នាក់ទៀតប៉ុណ្ណោះ

នៅថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសនូវចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ០៣នាក់ទៀត និងពុំមានរកឃើញករណីឆ្លងថ្មីទៀតទេ កាលពីថ្ងៃ២០មេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ