វិស័យធានារ៉ាប់រង

ទីផ្សារធានារ៉ាប់រងនៅកម្ពុជាកើនដល់ ២០០លានដុល្លារក្នុងឆ្នាំ ២០១៩នេះ


ទំហំទីផ្សារធានារ៉ាប់រងនៅកម្ពុជាបន្តកើនឡើងខ្ពស់រហូតដល់ទៅ ២០០លានដុល្លារអាមេរិក ហើយសម្រាប់ឆ្នាំ ២០១៩នេះ។ គិតជាមធ្យមគឺមានកំណើន ៣៥ភាគរយជារៀងរាល់ឆ្នាំ ក្នុងរយៈពេល៥ឆ្នាំមកនេះ។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ុយ វ៉ាតថារូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា ដែលបានលើកឡើង នៅក្នុងវេទិកាស្តីពីសំណងធានារ៉ាប់រងនៅអាស៊ី ។
ក្រុមហ៊ុន​ធានា​រ៉ាប់រង Forte ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ធំៗ​ជាង​គេ​នៅកម្ពុជា។
ដោយ

សមាគមធានា​រ៉ាប់រង​កម្ពុជា​បាន​ឲ្យដឹងថា វិស័យ​ធានារ៉ាប់រង​នៅកម្ពុជា​នៅតែបន្តភាព​រឹងមាំ​ដោយក្នុងរយៈពេល ៥ឆ្នាំចុង​ក្រោយនេះ វិស័យធានារ៉ាប់រង​នៅកម្ពុជា​បន្តកំណើន​ជាមួយ​នឹងភាព​រឹងមាំ​នៅក្នុង​ទីផ្សារ ដែលមាន​ទឹកប្រាក់​សរុបទាំងអស់​រួមទាំង​ធានារ៉ាប់រង​ទូទៅ ធានារ៉ាប់រង​អាយុជីវិត និងធានារ៉ាប់រង​ខ្នាតតូច គឺទីផ្សារ​សម្រេច​បាន​ជាង ៣៥​ភាគរយ​ជារៀង​រាល់ឆ្នាំ។

លោកបញ្ជាក់ថា ការកើនឡើង​នៃទីផ្សារនេះ ដោយសារតែ​កម្រិត​ជីវភាព​របស់ប្រជាជន​ចាប់ផ្តើម​ប្រែក្លាយពី​មានប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​ ទៅជាចំណូល​មធ្យម​កម្រិត​ខ្ពស់ ដែលធ្វើឲ្យ​ប្រជាពលរដ្ឋ​មានលទ្ធភាព​សន្សំ​ទាំងក្នុង​វិស័យ​ហិរញ្ញវត្ថុ រួមទាំង សន្សំ​ការពារ​ហានិភ័យ​លើវិស័យ​ធានា​រ៉ាប់រង។

លោកបានឲ្យដឹង​ទៀតថា ក្នុងចំណោម​ផលិតផល​ធានារ៉ាប់រង​ទាំងអស់​នៅកម្ពុជា​ ឃើញថា ការធ្វើសំណង​ជូនអ្នក​ប្រើប្រាស់​សម្រាប់​សំណង​ធានារ៉ាប់រង​ទូទៅ គឺមានទំហំធំ​ប្រមាណ ជាង ២០លានដុល្លារ​កាលពី​ឆ្នាំកន្លង​មក ស្មើនឹង ៤០ ភាគរយ នៃបុព្វលាភ​ធានារ៉ាប់រង​សរុប ខណៈសំណង​អាយុជីវិត​ទើបតែចាប់​ផ្តើម រយៈពេលខ្លីនេះ គឺមិនទាន់​បង្កើតឲ្យ​មានសំណង​ធំដុំ​នៅ​ឡើយទេ។

ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយក​ នៃអគ្គនាយកដ្ឋាន ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃក្រសួង​សេដ្ឋកិច្ច​បានគូស​បញ្ជាក់​ថា ការដោះស្រាយ​សំណង​នៅក្នុង​វិស័យធានា​រ៉ាប់រង​នៅកម្ពុជា​កំពុងក្លាយ​ជាមូលដ្ឋាន​យុទ្ធសាស្រ្ត​ដ៏មាន​ប្រជាប្រិយភាព​ ពីព្រោះវា​គឺជាមុខងារ​មួយ​ក្នុងចំណោម​មុខងារ​អាជីវកម្ម​ដ៏ល្អបំផុត​ ដើម្បីផ្តល់​ជូននូវ​បទពិសោធន៍​ដ៏អស្ចារ្យ​ដល់​អតិថិជន ​ដែលញាំង​ឲ្យទទួល​បានទំនុក​ចិត្ត​ពីសាធារណជន​កាន់តែ​ខ្លាំងឡើង។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធាន​សមាគម​ធានា​រ៉ាប់រង​កម្ពុជា។

បើតាម​សមាគម​ធានា​រ៉ាប់រង ទីផ្សារ​ធានារ៉ាប់រង​កម្ពុជា​នៅតែបន្ត​កើនឡើង​ក្នុងឆ្នាំ ២០១៨  កន្លងទៅជា​មួយបុព្វលាភ​ធានារ៉ាប់រង​សរុប ប្រមាណជិត ២០០លាន​ដុល្លារ ក្នុងនោះ​ធានា​រ៉ាប់រងទូទៅ​មានប្រមាណ ៨៧លានដុល្លារ ធានារ៉ាប់រង​ខ្នាតតូចមាន ៩លានដុល្លារ  និងធានារ៉ាប់រង​អាយុជីវិតមាន​ ១០០លានដុល្លារ​អាមេរិក កើនជាង ៣០ភាគរយ​ធៀបនឹង​ឆ្នាំ​២០១៧៕

None



អត្ថបទបន្ទាប់


វៀតណាម គ្រោងចំណាយជាង ៤៥០លានដុល្លារ សាងសង់ផ្លូវល្បឿនលឿនតភ្ជាប់មកព្រំដែនកម្ពុជា

វៀតណាមបាននិងកំពុងសិក្សាលើគម្រោងការសាងសង់ផ្លូវល្បឿនលឿនប្រវែង ៥៣គីឡូម៉ែត្រ តភ្ជាប់ពីទីក្រុងហូជីមិញ មកកាន់ព្រំដែនកម្ពុជា។ គម្រោងនេះ អាចនឹង…

ថៃ ពង្រីកមហិច្ឆតាផ្លូវដែកឲ្យកាន់តែទំនើប ជាមួយចិន ឡាវ បន្ទាប់ពីកម្ពុជា

ថៃបាននិងកំពុងដំណើរការពង្រីកផ្លូវដែកឲ្យកាន់តែទំនើបជាមួយប្រទេសក្នុងតំបន់ ដើម្បីជំរុញការដឹកជញ្ជូន គាំទ្រដល់កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ។ ជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ