ការនាំចេញអង្ករកម្ពុជា

សហព័ន្ធស្រូវអង្ករកម្ពុជា៖ គោលដៅនាំចេញអង្ករជាង ៨០ម៉ឺនតោន នៅឆ្នាំនេះ ទំនងជាមិនអាចសម្រេចបានទេ


នៅឆ្នាំ ២០២០នេះ តាមគោលដៅនាំចេញអង្កររបស់សហព័ន្ធស្រូវអង្ករ ក៏ដូចជាមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មធ្លាប់បានអះអាងថា នឹងអាចសម្រេចដល់ជាង៨០ម៉ឺនតោន ឬកៀកទៅនឹង១លានតោន។ ក៏ប៉ុន្ដែ មកទល់នឹងចុងខែសីហា ដោយសារតែបញ្ហាអាកាសធាតុមិនឲ្យអំណោយផល សហព័ន្ធស្រូវអង្ករកម្ពុជាបានអះអាងជាថ្មីថា គោលដៅនាំចេញអង្ករខាងលើនេះ ទំនងជាមិនអាចឈានទៅសម្រេចបានទេ។
ឃ្លាំងស្ដុកអង្ករ​នៅកម្ពុជា (http://www.amrurice.com.kh)
ដោយ

លោក យន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​បាន​លើកឡើង​នាពេល​ថ្មីៗនេះថា  គោលដៅ​នាំចេញ​អង្ករ​ប្រមាណ​៨០ ម៉ឺនតោន​នៅឆ្នាំនេះ​ទំនង ជាមិនអាច​សម្រេច​បានតាម​ផែនការ​ដែល​បាន​កំណត់​នោះឡើយ ខណៈការបង្កបង្កើន​ផល​របស់​ប្រជាកសិករ​នៃសហគមន៍​កសិកម្ម​ដែលបាន​ធ្វើកិច្ច​សន្យា​កសិកម្ម​ជាមួយ​ក្រុមហ៊ុន​ត្រូវបាន​រងផល​ប៉ះពាល់​ដោយសារ​បញ្ហា​របាយ​ទឹកភ្លៀង​មិនស្មើគ្នា​នៅឆ្នាំនេះ។

លោកលន់ យេង អះអាងទៀតថា ផែនការនាំចេញ អង្ករឆ្នាំនេះ​អាចនឹង​មានការ​រាំងស្ទះ​បន្តិច​ដោយបញ្ហា​អាកាសធាតុ​ក្នុងខែ ៦ និងខែ៩ មានការ​ប្រែប្រួល ដែលជា​ហេតុ​ធ្វើឲ្យរបាយ​ទឹកភ្លៀង​មិនស្មើគ្នានៅ​តាមតំបន់​មួយចំនួន បង្កភាពយឺតយ៉ាវ ចំពោះការ​ប្រមូល​ផល​មិនទាន់ពេល វេលាតាម​ការកំណត់​ពិសេស​ប្រភេទស្រូវ​ដែលជា​មុខសញ្ញា​នាំចេញ​តែម្តង។

លោកបន្តថា ផលស្រូវ​ជាទូទៅ​មិនមាន​ការខ្វះខាត​នោះឡើយ តែស្រូវ​ដែលជា​មុខសញ្ញា​នាំចេញ​វិញ គឺរងផល​ប៉ះពាល់​បន្តិច​ឆ្នាំនេះ​អាចនឹងធ្វើ​ឲ្យការប្រមូល​ផលមាន​ការខ្វះខាត​បន្តិច ខណៈដែល​ការងារ​បង្កបង្កើន​ផល​តាមកិច្ច​សន្យា​កសិកម្ម​មួយចំនួន​ត្រូវរង​ការខូចខាត ដោយតំបន់ខ្លះ​ទទួលបាន​ទឹកភ្លៀង​មិនគ្រប់គ្រាន់ ហេតុដូច្នេះហើយផែនការ​នាំចេញ​អង្ករ​ប្រមាណ៨០ ម៉ឺនតោន ដែល​សហព័ន្ធ​ប្រកាស​ពីមុននៅ​ឆ្នាំនេះ ទំនង​ជាមិន​អាច​សម្រេច​បានឡើយ។

ជាមួយគ្នានេះដែរ ឯកឧត្តម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ និងកសិកម្ម​បានអះអាងថា​​ បញ្ហា​ធំបច្ចុប្បន្ន​គឺរបាយ​ទឹកភ្លៀង​មិនស្មើគ្នា​ធ្វើឲ្យ​មានការ​ពន្យារពេល​នៃការ​ប្រមូលផល និងទិន្នផល​ស្រូវ​ទៀតសោត​នៅឆ្នាំនេះទំនង​ជាប្រមូល​បានតិច​ជាង​ឆ្នាំ២០១៩ ពី៥តោន មកនៅ​ត្រឹម​៤តោនក្នុងមួយ​ហិកតា។ លោកបន្តថា ស្ថានភាព​របាយ​ទឹកភ្លៀង​ឆ្នាំនេះ ពិតជាធ្វើ​ឲ្យយើង​ពិបាក​ព្យាករ​បានថា គោលដៅ​នាំចេញ​អង្កររបស់​សហព័ន្ធ​នៅឆ្នាំ២០២០ នេះ ថានឹង​ធ្វើឲ្យបាន​៨០ម៉ឺនតោន​ឬលើស​ពីនេះពិបាកនឹង​សម្រេច​បានណាស់។

ឯកឧត្តមបញ្ជាក់ថា ដោយសារតែ​របាយ​ទឹកភ្លៀងនេះ​ហើយ បានជាធ្វើ​ឲ្យការប្រមូល​ផល​ស្រូវឆ្នាំនេះ​មានភាព​យឺតយ៉ាវ​ដោយបាន​អូសបន្លាយ​ពេលប្រមូល​ផល​រហូត​ដល់ខែ​៩ និងខែ​១០ទើប​អាចប្រមូល​ផល​បាន ខណៈឆ្នាំ​កន្លង​ទៅការប្រមូល​ផល​អាចប្រព្រឹត្ត​ទៅបាន​នៅអំឡុង​ខែ ៦ និងខែ៧ ប៉ុណ្ណោះ។

ជាការអះអាងរបស់​ឯកឧត្តម​កៅ ថាច កាលពីពេលថ្មីៗ​នេះ សហព័ន្ធ​ស្រូវអង្ករ​កម្ពុជាបន្ថែម​លើសំណើ​ពន្យារការ​សងប្រាក់​កម្ចី​ក៏បានស្នើសុំ​បន្ថែម​ថវិកា​ផងដែរ ក្នុងការ​ជំរុញ​ដំណើរការ​ទិញស្រូវ​ដើម្បីកិន​នាំចេញបាន​តាមគោលដៅ​របស់​សហព័ន្ធ ដែលបាន​កំណត់ថា នៅឆ្នាំ​២០២០នេះ នឹងត្រូវនាំ​ចេញ​អង្ករ​សម្រេច​ឲ្យបាន​៨០ម៉ឺនតោន ឬច្រើនជាងនេះ។

យោងតាម​របាយការណ៍​ក្រសួង​កសិកម្ម ការ នាំចេញ​អង្កររបស់​កម្ពុជា​នៅរយៈពេល​៧ខែ ឆ្នាំ២០២០នេះ សម្រេចបាន​កំណើន​ខ្ពស់​គួរឲ្យ​កត់សម្គាល់ ក្នុងទំហំ​បរិមាណ​ជាង ៤២,៦ម៉ឺនតោន កើនឡើង​ជាង ៣៨% បើធៀបនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​នេះ ខណៈដែល​តម្រូវការ​ទីផ្សារ​អង្ករ​របស់​កម្ពុជា​កំពុងកើន​ឡើងជា​លំដាប់៕

None



អត្ថបទបន្ទាប់


ហ្វេសប៊ុក​សហការ​ជាមួយ​គណៈកម្មការ​ទន្លេ​មេគង្គ ដើម្បី​ផ្ដល់​ព័ត៌មាន​អំពី​ទឹក​ជំនន់​និង​គ្រោះ​រាំងស្ងួត​ក្នុង​តំបន់

បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCS) នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ​២០២០នេះ បាន​ប្រកាស​ដាក់​ឲ្យដំណ…

វៀតណាម ធ្លាក់ចុះការវិនិយោគផ្ទាល់ពីបរទេស ១៣% នៅ៨ខែ ឆ្នាំ ២០២០

ប្រទេសវៀតណាម បានធ្លាក់ចុះការវិនិយោគផ្ទាល់ពីបរទេសដល់ទៅ ១៣% នៅរយៈពេល៨ខែឆ្នាំ២០២០នេះ ដោយទទួលបានទំហំទឹកប្រាក់វិនិយោគត្រឹមតែ១៩,៥ ពាន់លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ