ទីផ្សារសាច់ជ្រូក

ក្រសួងកសិកម្ម និងសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា យល់ឃើញផ្ទុយគ្នាជុំវិញរឿងសាច់ជ្រូកហក់ឡើងថ្លៃ


តម្លៃសាច់ជ្រូកបានហក់ឡើងថ្លៃជាលំដាប់តាំងពីមុនពេលការផ្ទុះឡើងនៃកូវីដ-១៩ រហូតមកទល់ពេលនេះ ហើយបើតាមអ្នកជំនាញ តម្លៃសាច់ជ្រូកនឹងឈប់ឡើងត្រឹមនេះទេ ពោលគឺនឹងបន្ដឡើងកាន់តែខ្ពស់ថែមទៀតនៅក្រោយចប់កូវីដ-១៩។ ជុំវិញ នឹងរឿងសាច់ជ្រូកហក់ឡើងថ្លៃនេះដែរ ក្រសួងកសិកម្ម និងសមាគមផ្គត់ផ្គង់ជ្រូកនៅកម្ពុជា ហាក់មានការយល់ឃើញពីហេតុផលផ្ទុយគ្នា។
ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ជ្រូក។ រូបភាព៖ ហ្វេសប៊ុក​ក្រសួង​កសិកម្ម
ដោយ

នៅ​ក្នុង​វេទិការ​ជួបជុំ​សមាជិក​អាជីវករ​លក់​សាច់​ជ្រូក​នៃ​សមាគម​ផ្គត់ផ្គង់​ជ្រូក​កម្ពុជា ប្រធាន​សមាគម​ផ្គត់ផ្គង់​សាច់​ជ្រូក​បាន​អះអាង​ថា តម្លៃ​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​មានការ​ឡើងថ្លៃ​ទាំង​ជ្រូក​នាំ​ចូល និង​ជ្រូក​ក្នុងស្រុក ដោយសារ​តែ​មានការ​ប្រមូលផ្តុំ​ជ្រូក​នាំ​ចូល​ពី​ក្រុមហ៊ុន​តែ​មួយ​។

លោក​សាន់ ចាន់​ថេ​ត ប្រធាន​សមាគម​ផ្គត់ផ្គង់​ជ្រូក​កម្ពុជា បាន​ឲ្យ​ដឹង​ថា តម្លៃ​ជ្រូក​ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​លក់​នៅ​កម្ពុជា ជា​ពិសេស​នៅ​តាម​បណ្តា​ខេត្ត​មានការ​ឡើងថ្លៃ ហើយ​ការ​ថ្លៃ​នេះ ដោយសារ​តែ​ឈ្មួញ​នាំ​ចូល​ជា​អ្នក​ដំឡើង​ថ្លៃ​ខ្លួនឯង​។

លោក​ថា «​គោលបំណង​សំខាន់​ដែល​សមាគម​ក៏​ដូច​ជា​អាជីវករ​ចង់បាន​នោះ​គឺ ទី​១ សុំ​ឲ្យ​ខាង​ក្រសួង​លុប​បំបាត់​ការ​ប្រមូលផ្តុំ​នាំ​ចូល​សាច់​ជ្រូក​តែ​មួយ​ក្រុមហ៊ុន​បែប​នេះ សុំ​កុំ​ឲ្យ​អ្នក​ដែល​ទទួល​បាន​អាជ្ញា​បណ្ណ​នាំ​ចូល​ជ្រូក​ពី​ក្រសួង​ហើយ​នោះ លក់​អាជ្ញា​បណ្ណ​ឲ្យ​គេ គឺ​សុំ​ឲ្យ​នាំ​ចូល​ខ្លួនឯង ដើម្បី​ឲ្យ​ក្លាយជា​ទីផ្សារសេរី ជៀសវាង​ការ​ឡើងថ្លៃ​សាច់​ជ្រូក​លើ​ទីផ្សារ​ហួសហេតុ​ពេក ទី​២ ស្នើ​ឲ្យ​ក្រសួង​មានការ​ពិចារណា​ផ្តល់​អាជ្ញា​បណ្ណ​ឲ្យ​ក្រុមហ៊ុន ដា​នី ឲ្យ​នាំ​ចូល​ជ្រូក​វិញ​»​។

ជុំវិញ​បញ្ហា​នេះ​ដែរ ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ បាន​អះអាង​ថា ការ​លើក​ឡើង​ថា ការ​នាំ​ចូល​ជ្រូក​ក្នុងស្រុក​មានការ​ប្រមូលផ្តុំ​នោះ គឺជា​ការ​យល់​របស់​ក្រុមហ៊ុន​មួយ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ប៉ុណ្ណោះ​។

ឯកឧត្តម​បញ្ជាក់​ថា «​កន្លង​ទៅ​នេះ​ក្រសួងកសិកម្ម​បាន​ចាប់​នូវ​អ្វី​ដែល​គាត់​បាន​ប្រព្រឹត្ត​បទល្មើស​ជា​បន្តបន្ទាប់ មួយ​ដង​ជា​ពីរ​ដង ហើយ​បទល្មើស​មុន​ដំបូង​គឺថា យើង​អនុញ្ញាត​ឲ្យ​គាត់​នាំ​ចូល​ជ្រូក​មក​កាន់​ទីក្រុង​ភ្នំពេញ​ប្រមាណ ៣០០​ក្បាល គាត់​នាំ​មករ​ហូត​ដល់​៦០០​ក្បាល យើង​បាន​ចាប់​ផាកពិន័យ ឲ្យ​គាត់​ធ្វើ​កិច្ចសន្យា តែ​គាត់​មិន​ត្រឹមតែ​មិន​ឈប់​នោះ​ទេ គាត់​បែរជា​នៅ​តែ​ប្រព្រឹត្ត ហើយ​មាន​ករណី​មាន​បន្តបន្ទាប់ កន្លង​ទៅ​យើង​បានដឹង​ថា ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​ព្រហើន មិនមែន​ថា​យើង​ទៅ​ចាប់​គាត់​ហើយ គាត់​ទទួលកំហុស​នោះ​ទេ គាត់​ទៅ​ស្រាវជ្រាវ​រក​ព្រះរាជអាជ្ញា​ឲ្យ​មក​ចាប់​មន្ត្រី​របស់​យើង​ទៀត នេះ​គឺជា​កិច្ចការ​មួយ​ព្រហើន​មែនទែន ដែល​មិន​គួរ​អត់ឱន​ឲ្យ​បាន​»​។

ដោយឡែក​ខាង​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា លោក ស្រ៊ុ​ន ពៅ វិញ​បាន​បញ្ជាក់​ថា និន្នាការ​សាច់​ជ្រូក​ឡើងថ្លៃ​នេះ នឹង​បន្ត​កើនឡើង​ថែម​ទៀត នៅ​ក្រោយ​ចប់​កូ​វី​ដ​-១៩​។ លោក​បន្ថែម​ថា

កាលពីមុន​កម្ពុជា​បាន​នាំ​ចូល​ជ្រូក​ពី​វៀតណាម តែ​សព្វ​ថ្ងៃនេះ​កសិករ​ចិញ្ចឹម​ជ្រូក​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​បាន​នាំ​ចេញ​ទៅ​លក់​នៅ​វៀតណាម​វិញ ព្រោះ​បាន​តម្លៃ​ថ្លៃ​ជាង​នាំ​មក​ភ្នំពេញ​។

លោក​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​រូប​នេះ​បាន​បញ្ជាក់​ថា «​ទីផ្សារ​វៀតណាម​សាច់​ជ្រូក​ឡើង​មួយ​គីឡូ​ជាង​៣​ម៉ឺន​រៀល​ហើយ ដូច្នេះ​ខេត្ត​នៅ​តាម​ព្រំដែន​ជាមួយ​វៀតណាម មិន​បាន​នាំ​ជ្រូក​មក​លក់​នៅ​ភ្នំពេញ​ទៀត​ទេ គឺ​នាំ​ទៅ​លក់​នៅ​វៀតណាម​វិញ​បាន​ថ្លៃ​ជាង​នៅ​ភ្នំពេញ​ពី​៣​ពាន់​ទៅ​៤​ពាន់​រៀល​ឯណោះ​»​។

លោក​អះអាង​ទៀត​ថា «​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ពិភពលោក​សព្វថ្ងៃ​នេះ​ខ្វះ​ស្បៀងអាហារ ហើយ​បើសិន​ក្រសួងកសិកម្ម​ក៏​ដូច​ជា​រាជរដ្ឋាភិបាល​មិន​ខំ​ជំរុញ​វិស័យ​ចិញ្ចឹមសត្វ​នេះ​ទេ ពេល​ដែល​ចប់​កូ​វី​ដ យើង​មានអី​ហូប អ​ញ្ចឹ​ង​សព្វ​ថ្ងៃនេះ​តម្លៃ​សាច់​ជ្រូក​យើង​នៅ​ថោក​ជាង​វៀតណាម​ឆ្ងាយ​ណាស់ ដូច្នេះ​ខ្ញុំ​គិត​ថា​ឡើងថ្លៃ​ប៉ុណ្ណោះ មិនជា​បញ្ហា​នោះ​ទេ​»​។

បើ​តាម​លោក​ប្រធាន​សមាគម​ទាំង​ពីរ បច្ចុប្បន្ន​នេះ តម្លៃ​ជ្រូក​រស់នៅ​ទាំង​នៅ​ក្នុងស្រុក និង​ជ្រូក​នាំ​ចូល​មាន​តម្លៃ​ពី​១៣.៨០០​រៀល ទៅ​១៥.០០០​រៀល ក្នុង​មួយ​គីឡូក្រាម ខណៈ​ដែល​តម្លៃ​លក់រាយ​នៅ​លើ​ទីផ្សារ សាច់​សុទ្ធ​និង​សាច់​បី​ជាន់​មាន​តម្លៃ​ប្រហាក់ប្រហែល​គ្នា​គឺ ពី​២០.០០០​រៀល ទី​២២.០០០​រៀល ក្នុង​មួយ​គីឡូក្រាម​៕

None



អត្ថបទបន្ទាប់


ក្រសួងកសិកម្ម ប្រាប់ឲ្យក្រុមហ៊ុននាំចេញស្វាយចំនួន ២០ រួសរាន់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីនាំចេញស្វាយទៅចិន

រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា បានជំរុញឲ្យក្រុមហ៊ុនដែលបានចុះបញ្ជីនាំចេញស្វាយចំនួន ២០ រួសរាន់រៀបចំខ្លួនឲ្យបានរួចរាល់ តាមរយៈការអភិវឌ្ឍនូវហ…

ការនាំចេញទំនិញពីកម្ពុជាទៅអាមេរិក នៅ៤ខែឆ្នាំនេះនៅតែខ្លាំង ទោះចំពេលមានវិបត្តិកូវីដ-១៩

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២០ មានការ កើនឡើងជាង ២៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ