ខាងក្រោមនេះ ជាឈ្មោះក្រុមហ៊ុន និងប្រភេទសំណង់ដែលទទួលបានពានពីកម្មវិធី Cambodia Property Awardsប្រចាំឆ្នាំ២០១៨៖
- Borey Peng Houth Group (Star Polaris 23, Star Platinum Euro Ville, Star Platinum Rosato, Euro Park, Greater Euro Ville)
- Greed Group (ARATA Garden Residence)
- Mekong Phnom Penh Development Corporation (Borey The Mekong Royal)
- Tronum Home Co.,Ldt (Tronum)
- Metro Lifestyle Development Co., Ltd. (The Heritage Walk)
- GRED – Graticity Real Estate Development Co., Ltd (One Park)
- Lixin Contruction (CEO KT Pacific)
- KHCN Investment and Development Co., Ltd. (The Seagate Suite)
- Parkway Investments Co., Ltd. (The Parkway)
- Phnom Penh City Center (Eden Garden)
- NI Development Co., Ltd.( NORO Mall)
- JS Property International Co Ltd.( Chief Tower )
លើសពីនេះទៀតស្ថាបត្យករវ័យក្មេង និងជាសាស្ដ្រាចារ្យសាកលវិទ្យាល័យ និងជាភ្ញៀវកិត្តិយសដែលបានចូលរួមកម្មវិធី គឺលោក ហ៊ុន ចាន់សាន ដែលជាស្ថាបនិកនាយករចនា និងស្ថាបត្យករដ៏សំខាន់នៃក្រុមហ៊ុន Re-Edge Architecture + Design ទទួលបានពានរង្វាន់ពិសេសសម្រាប់បុគ្គលឆ្នើមក្នុងវិស័យអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំផងដែរ។ លោកត្រូវបានជ្រើសរើសដោយនិពន្ធនាយកនៃទស្សនាវដ្តី Property Guru Property Report សម្រាប់ការបំផុសគំនិតដល់ស្ថាបត្យករកម្ពុជា និងអ្នករចនាជំនាន់ថ្មីនិងការខិតខំប្រឹងប្រែងរបស់លោកក្នុងការបង្កើនចំណេះដឹងវិជ្ជាជីវៈរបស់ពួកគេនៅលើឆាកសាកលលោក។
គណៈកម្មការវិនិច្ឆ័យឯករាជ្យនៅកម្ពុជាក្នុងឆ្នាំនេះ រួមមានលោក សន សៀប (អគ្គនាយកក្រុមហ៊ុន Key Real Estate) លោកSimon Griffiths (នាយកគ្រប់គ្រងក្រុមហ៊ុន Urban Assets Solutions) លោក David Littlejohn (ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Comin Khmere) លោក Michel Cassagnes (នាយកគ្រប់គ្រងក្រុមហ៊ុន Archetype Cambodia) លោកសុក ស៊ីផាន់ណា (ដៃគូគ្រប់គ្រង SokSiphana & Associates) Ross Wheble, MA, MRICS (នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Knight Frank [Cambodia] Pte Ltd), អ្នកនាងអាន ធីតា (នាយកក្រុមហ៊ុន CBRE Cambodia) និង Grace Rachny Fong (នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Cambodia) ។