ការចាក់វ៉ាក់សាំងកូវីដ-១៩

បច្ចុប្បន្នភាពកូវីដ-១៩៖ កម្ពុជាចាក់វ៉ាក់សាំងជំងឺកូវីដ-១៩បានជាង៩៩%ហើយ នៃផែនការ១០លាននាក់


បើមិនមានអ្វីប្រែប្រួលទេ នៅតែប៉ុន្មានថ្ងៃខាងមុខទៀតប៉ុណ្ណោះ កម្ពុជានឹងសម្រេចបានផែនការចាក់វ៉ាក់សាំងបាន ១០០% នៃគោលដៅចាក់ជូនពលរដ្ឋពេញវ័យចំនួន ១០លាននាក់ ខណៈគិតមកទល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ តាមតួលេខពីក្រសួងសុខាភិបាល កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងដល់ទៅជាង ៩៩%ហើយនៃផែនការ។ ហើយក្នុងនោះ កម្ពុជាក៏បាននិងកំពុងសម្រុកផែនការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ប្រជាពលរដ្ឋផងដែរ ពោលគឺអ្នកដែលបានចាក់ដូសជំរុញ ឬដូសទី៣នេះ បានកើនដល់ជាង៨៩ម៉ឺននាក់ហើយគិតមកទល់ពេលនេះ។
យុទ្ធនាការចាក់វ៉ាក់សាំង អាស្រ្តាហ្សេនីកា ដូសជំរុញឬដូសទី៣នៅកម្ពុជា រូបភាព៖ មន្ទីរព័ត៌មានខេត្តប៉ៃលិន
ដោយ

កម្ពុជាត្រូវបានគេដឹងថា ស្ថិតក្នុងចំណោមប្រទេសមួយដែលមានការចាក់វ៉ាក់សាំងបានលឿនជាងគេនៅក្នុងតំបន់អាស៊ាន។ ដោយក្នុងនោះ អ្នកដែលបានចាក់វ៉ាក់សាំងសរុបជារួមទាំងកុមារ និងមនុស្សពេញវ័យមានជាង១៣លាននាក់ហើយ ដោយក្នុងនោះ អ្នកបានចាក់គ្រប់២ដូសមានជាង១១លាននាក់។

បើគិតក្នុងផែនការចាក់វ៉ាក់សាំងសម្រាប់មនុស្សពេញវ័យ ១០លាននាក់ គឺកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជាង ៩៩%ហើយនៃផែនការ ប៉ុន្ដែបើធៀបនឹងចំនួនប្រជាជន១៦លាននាក់វិញ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំង ជាង៨៣%ហើយ។

សន្ទុះនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេសប្រភេទកូវីដ-១៩ បំប្លែងថ្មី ក៏ដូចជា កាត់បន្ថយការឆ្លងធ្ងន់ធ្ងរ និងកាត់បន្ថយការស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅកម្ពុជា ផងដែរ។  បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែតុលា នេះ ក្រសួងបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួនត្រឹមតែ ២៣២នាក់ប៉ុណ្ណោះ ដែលចំនួននេះ ហាក់មានការថយចុះខ្លាំង ជាងថ្ងៃកន្លងទៅ ដែលមានអ្នកឆ្លងរហូត ជាង៩រយនាក់។ 

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែតុលា កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង១១ម៉ឺននាក់។ ក្នុងនោះ អ្នកជាសះស្បើយមានចំនួន ១០ម៉ឺននាក់ ខណៈអ្នកស្លាប់មាន ២ពាន់៣រយនាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងសាំងធម្មតាបន្តឡើងថ្លៃដល់ ៤.១០០រៀលក្នុង១លីត្រ ចំពេលថ្ងៃឈប់សម្រាកភ្ជុំបិណ្ឌ

ព័ត៌មាន
នៅអំឡុងថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ គេសង្កេតឃើញថា តម្លៃប្រេងឥន្ធនៈលក់រាយលើទីផ្សារកម្ពុជា បានហក់ឡើងថ្លៃជាបន្តទៀត។ ជាក់ស្តែង បើតាមការជូនដ…

សេដ្ឋកិច្ចហ្វីលីពីនត្រូវការពេល ១០ ឆ្នាំ ដើម្បីវិលត្រឡប់ទៅរកកំណើនមុនពេលមានជំងឺកូវីដ-១៩ឡើងវិញ

ព័ត៌មាន
វិធានការបិទខ្ទប់ ព្រមទាំងការរឹតត្បិតផ្សេងៗដែលបានទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ហ្វីលីពីន និងធ្វើឱ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ