សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ទាំង៣៤៤នាក់នោះ មាន៣៣៩ករណីជាការចម្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» រីឯ៥ករណីទៀតជាអ្នកដំណើរមកពីក្រៅប្រទេស ស្របពេលដែលអ្នកជាសះស្បើយមានចំនួន៤០នាក់ ដែលតម្រូវឲ្យចេញពីមន្ទីរពេទ្យ ហើយបន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃបន្ថែមទៀតដោយខ្លួនឯង។
សម្រាប់អ្នកវិជ្ជមានករណីសហគមន៍ទាំង៣៣៩នាក់ រួមមាន២៤៣ករណីរកឃើញនៅរាជធានីភ្នំពេញ, កណ្តាល៨ករណី, ស្វាយរៀង៧១ករណី ខេត្តព្រះសីហនុ៦ករណី, កោះកុង ៥ករណី, សៀមរាប ១ករណី តាកែវ៣ករណី និងខេត្តក្រចេះ២ករណី។
សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៥២១៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ២៣១៩នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន២៨៥៨នាក់ និងស្លាប់បាត់បង់ជីវិតចំនួន៣៦នាក់៕