ចំណូលពន្ធដារ

ចំណូលពន្ធដារ ប្រមូលបានជាង ៨០០ លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០១៩


អគ្គ​នាយកដ្ឋាន​ពន្ធដារ អាចនិយាយបាន​ថា ជាដៃឆ្វេង​ដ៏សំខាន់​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ប្រមូល​ចំណូល​ចូល​ឃ្លាំង​ជាតិ​ បន្ទាប់​ពី អគ្គនាយក​ដ្ឋាន​គយ​ និងរដ្ឋាករ​ ដែល​ជាដៃស្ដាំ។ យ៉ាងណាមិញ នៅ​បីខែដំបូង នៃឆ្នាំ ២០១៩នេះ ពោលរាប់ចាប់ពីខែ មករា ដល់ខែមីនា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធដារ និងអាករប្រមាណជាង ៨០០ លានដុល្លារអាមេរិក ស្មើនឹង ជាង ៣៦% នៃផែនការប្រចាំឆ្នាំ។ បើធៀបនឹងត្រីមាសទី១ កាលពីឆ្នាំ២០១៨ ឃើញថា មានកំណើនជាង ១២%។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានពន្ធដារ។
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ (រូបភាព៖ ហ្វេសប៊ុកអគ្គនាយកដ្ឋាន​ពន្ធដារ)
ដោយ

របាយការណ៍​របស់អគ្គនាយកដ្ឋាន​ពន្ធដារ បានឲ្យដឹងថា ៣ខែ ដំបូង នៃឆ្នាំនេះ ចំណូលពន្ធ​មានការកើន​ឡើងខ្ពស់​ជាង៣ខែ ដើមឆ្នាំមុន ប្រមាណ ជាង​៧៣ លានដុល្លារអាមេរិក ឬស្មើនឹងកំណើន​ជាង​១២%។ បើគិត​ត្រឹមតែខែមីនា មួយប៉ុណ្ណោះ ចំណូលពន្ធ អាករ ដែល​អគ្គនាយដ្ឋានពន្ធដារ​ប្រមូលបាន​មាន​ចំនួន​ជាង ៤៧៦ លានដុល្លារអាមេរិក ស្មើនឹង​ជិត​២១% នៃផែនការ​ប្រចាំឆ្នាំ ហើយបើ​ធៀបនឹង​ខែមីនា​កាលពីឆ្នាំ២០១៨ ឃើញថា​មានការកើនឡើង​ជាង​៦%។

ខ្ញុំសូម​រំឭកបន្តិចដែរ ថា នៅពេញមួយឆ្នាំ ២០១៨ កន្លងទៅ​នេះ អគ្គនាយក​ដ្ឋាន​ពន្ធដារ ក៏បាន​ប្រមូល​ពន្ធ-អាករ​គ្រប់​ប្រភេទ តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អនឡាន​ សរុបមាន​ប្រមាណ​ ២.២០០ លាន​ដុល្លារ​អាមេរិក ដែលស្មើនឹង​ប្រមាណ​ជាង ១១៤% នៃផែនការ​ប្រចាំ​ឆ្នាំ ដែលបាន​កំណត់។ ពោលមាន​ការកើន​ឡើង​ជាង ១៣%ធៀប​នឹង​ឆ្នាំ​២០១៧។

ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយក នៃអគ្គនាយក​ដ្ឋានពន្ធដារធ្លាប់​បាន​អះអាងថា ការប្រមូល​ចំណូល​ពន្ធ​ររបស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៅរយៈ​ពេល ៥ឆ្នាំ ចុងក្រោយ​នេះ ឃើញថា ចំណូល​ពន្ធដារ បានកើន​ឡើង​ក្នុង​រង្វង់ ២០% ក្នុងមួយឆ្នាំ។

សូមបញ្ជាក់ដែរថា បើយើង​និយាយ​ពីស្ថាប័នរដ្ឋ​ប្រមូលចំណូល​ជូនជាតិ​សំខាន់ៗ ក្រៅពី​អគ្គនាយក​ដ្ឋាន​ពន្ធដារនេះ ក៏មាន​ស្ថានប័ន​ប្រមូលចំណូល​មួយ​ទៀត​ក៏សំខាន់ណាស់ដែរ គឺ អគ្គនាយកដ្ឋាន​គយ និងរដ្ឋាករ។ តួយ៉ាង របាយការណ៍ ប្រចាំ​ឆ្នាំ​របស់​អគ្គនាយកដ្ឋាន​គយ និងរដ្ឋាករ​បានបង្ហាញឲ្យដឹងថា នៅឆ្នាំ​២០១៨ ចំណូលពន្ធគយ ដែលប្រមូលបាន​មាន​ជាង ២.៥០០ លានដុល្លារអាមេរិក ពោលគឺ មានខ្ពស់ជាង ចំណូល​ពន្ធដារ ៣០០ លានដុល្លារអាមេរិក។

បើយើង​បូកចំណូល​ពន្ធដារ និងពន្ធគយ​កាលពីឆ្នាំ​២០១៨ បញ្ចូលគ្នា ឃើញថា រដ្ឋប្រមូលចំណូល​តាមរយៈ​ស្ថាប័ន​ជាតិទាំងពីរនេះ មាន​រហូតដល់​ជិត ៥ពាន់ លានដុល្លារអាមេរិកឯណោះ៕ 

None



អត្ថបទបន្ទាប់


ស្ពានផ្លូវរថភ្លើងឆ្លងទន្លេព្រំដែន ចិនរុស្ស៊ី ដំបូង នឹងត្រូវបើកដំណើរការនៅពាក់កណ្ដាលឆ្នាំនេះ

ស្ពានផ្លូវរថភ្លើងឆ្លងទន្លេព្រំដែន ចិន រុស្ស៊ី ដំបូងគេ មិនធ្លាប់មាន ត្រូវបានតភ្ជាប់គ្នាហើយ នាពេលថ្មីៗនេះ ដោយស្ពាននេះ មានប្រវែងសរុប ជាង ២គីឡ…

សម្ដេច ហ៊ុន សែន កោតសរសើរ និងជំរុញឲ្យពលរដ្ឋទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ជាពិសេសការបង់ពន្ធផ្សេងៗ

សម្ដេច ហ៊ុន សែន បានប្រកាសកោតសរសើរ និងលើកទឹកចិត្ត ឲ្យពលរដ្ឋងាកមកប្រើការទូទាត់ប្រាក់ តាមប្រព័ន្ធ បច្ចេកវិទ្យា ឌីជីថល ជាពិសេស គឺការបង់ពន្ធផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ