ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ថៃ ៥ខែដើមឆ្នាំ២០២០

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ថៃ ​សម្រេច​បាន ៣,៥​ពាន់​លាន​ដុល្លារ នៅ​៥​ខែ​ដើម​ឆ្នាំ២០២០


ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​និងថៃ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២០នេះ សម្រេច​បាន​ជា​ទឹក​ប្រាក់​ជាង ៣,៥ ពាន់លានដុល្លារ​អាមេរិក ដែលមាន​កំណើន ៧% ធៀបនឹង​ពេល​ដូចគ្នា កាលពីឆ្នាំមុន។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី ក្រសួង​ពាណិជ្ជកម្មថៃ ចេញ​ផ្សាយ​នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០២០នេះ។
ច្រក​ព្រំដែនអន្តរជាតិប៉ោយប៉ែត-អារញ្ញ​ប្រាថេត រវាង​ប្រទេសកម្ពុជា និង​ប្រទេសថៃ។ រូបថត កាសែតបាងកកប៉ុស្តិ៍
ដោយ

តាមរបាយការណ៍ដដែលនេះ បានឲ្យដឹងទៀតថា នៅក្នុងរយៈពេល ៥ខែ ដើមឆ្នាំ ២០២០នេះ ការនាំចេញទំនិញពី កម្ពុជា ទៅកាន់ប្រទេសថៃ សម្រេចបានជាង ៧២៥លានដុល្លារអាមេរិក កើនឡើងជិត ៩០% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំទំនិញពី ថៃ ចូលមកប្រទេសកម្ពុជា វិញ សម្រេចបាន ២,៨ ពាន់លានដុល្លារអាមេរិក មានការថមថយចុះ ២,៨%។

នាយកដ្ឋានពាណិជ្ជកម្មបរទេសនៃប្រទេសថៃ បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៥ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មតាមព្រំដែនរបស់ ថៃ សម្រេចបានជាង ១៦,៧ពាន់លានដុល្លាអាមេរិក ក្នុងនោះ ការធ្វើពាណិជ្ជកម្មតាមព្រំដែន ជាមួយប្រទេសកម្ពុជា មានជាង ២,២ពាន់លានដុល្លារអាមេរិក កើនឡើង ៥%ផងដែរ។

យ៉ាងណាក៏ដោយ ទំហំពាណិជ្ជកម្មតាមព្រំដែនរបស់ថៃ ធ្លាក់ចុះ ៩,៧% ដោយសារតែ​សេដ្ឋកិច្ច​ប្រទេស​ជិតខាង​មាន​ផល​ប៉ះពាល់​ដោយសារតែ​មេរោគកូវីដ-១៩ ដែលធ្វើឲ្យ​ច្រក​ព្រំដែន​សំខាន់ៗ​បិទទ្វារ​សឹងតែ​ទាំងអស់។

អគ្គនាយក នៃនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ប្រទេសថៃ បានគូសបញ្ជាក់ ទំនងទំនាក់ពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញឆ្លងព្រំដែនទៅវិញទៅមក នៅតែបន្តធា្លក់ចុះ ដោយសារតែវិបត្តិមេរោគនេះ ដែលបានធ្វើឲ្យ ថៃ បិទច្រកព្រំដែនអស់ ៦៩កន្លែង ក្នុងចំណោមច្រកទាំងអស់ ៩៧កន្លែង។

ទោះយ៉ាងណាក៏ដោយ ថៃ រំពឹងថា ស្ថានការណ៍នឹងប្រសើរឡើងវិញ នៅឆមាសទី ២នេះ ដោយប្រទេសជិតខាង នៅតែមានតម្រូវការប្រើប្រាស់លើ មុខទំនិញថៃ។

គួររំឭកបន្តិចដែរថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសថៃ ធ្លាប់បានប្រកាសឲ្យដឹងថា កាលពីពេលថ្មីៗនេះ កម្ពុជា និងថៃ បានពិភាក្សាអំពី លទ្ធភាពនៃការបើកច្រកព្រំដែនឡើងវិញ ដើម្បីជំរុញលំហូរទេសចរ និងស្តារនូវចរន្តសេដ្ឋកិច្ចនៃប្រទេសទាំងពីរឡើងវិញ ប៉ុន្តែមកដល់ពេលនេះ ពុំទាន់មានព័ត៌មានជាផ្លូវការណាមួយ អំពីការចាប់ផ្តើមបើកច្រកព្រំដែនឡើងវិញនោះទេ៕




អត្ថបទបន្ទាប់


ថៃ និងចិន ត្រៀមចុះហត្ថលេខារួមគ្នាលើពិធីសារជំរុញការនាំចេញផ្លែឈើ

ប្រទេសថៃ រំពឹងខ្ពស់ថា ក្រោយពីមានការចុះហត្ថលេខាជាមួយប្រទេសចិនលើពិធីសារជំរុញការនាំចេញផ្លែឈើរវាងប្រទេសទាំង នឹងធ្វើឲ្យការចេញផ្លែឈើរបស់ថៃអា…

ចំណូលពន្ធដារ នៅតែកើន ១២% នៅឆមាសទី១ឆ្នាំ២០២០នេះ ទោះមានព្យុះភ្លៀងកូវីដ-១៩មករំខានក្ដី!

បើទោះបីជាមានបញ្ហារីករាលនៃមេរោគកូវីដ-១៩ ដែលធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជានៅប៉ុន្មានខែមកនេះ មានភាពរអាក់រអួលខ្លះក៏ដោយ ក៏ប៉ុន្ដែ បើម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ