ហិរញ្ញប្បទានឥតសំណង

កម្ពុជានឹងទទួលបានហិរញ្ញប្បទានឥតសំណងថ្មីជាង ១០០លានដុល្លារពីអូស្ត្រាលី


ប្រទេសកម្ពុជា នឹងទទួលបានហិរញ្ញប្បទានឥតសំណងថ្មីជាង ១០០លានដុល្លារអាមេរិក បន្ថែមទៀតពីរដ្ឋាភិបាលប្រទេសអូស្ត្រាលី ដោយក្នុងនោះ ទឹកប្រាក់ប្រមាណ ៦៥លានដុល្លារ នឹងត្រូវផ្ដល់ជូនសម្រាប់គម្រោងរយៈពេល៥ឆ្នាំ ចាប់ឆ្នាំ២០២២ដល់ឆ្នាំ២០២៧ ហើយនៅ៣ឆ្នាំបន្ទាប់ទៀត នឹងផ្ដល់ថវិកាបន្ថែមប្រមាណ ៤២លានដុល្លារអាមេរិកទៀត។ នេះបើតាមការអះអាងរបស់ក្រួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ប្រទេសអូស្ត្រាលី នឹងផ្ដល់ហិរញ្ញប្បទានឥតសំណងថ្មីជាង ១០០លានដុល្លារអាមេរិក បន្ថែមទៀតដល់ប្រទេសកម្ពុជា
ដោយ

យោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ឯកអគ្គរាជទូតអូស្ត្រាលី ឯកឧត្តម Pablo Kang បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងរាជរដ្ឋាភិបាលអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា មានជាយូរណាស់មកហើយ។ យ៉ាងណាមិញ​ នៅឆ្នាំនេះ ជាខួបគម្រប់ទី ៧០ឆ្នាំ នៃការចាប់ផ្តើម​ទំនាក់ទំនង​ការទូតរវាងប្រទេសទាំងពីរ ដោយឯកឧត្តមបានគូសបញ្ជាក់ថា អូស្ត្រាលីនឹងបន្តពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការរបស់ខ្លួន និងបន្តផ្តល់ការគាំទ្រ​របស់ខ្លួន​នៅកម្ពុជា។

បើតាមឯកឧត្តម Pablo Kang ដើម្បីអបអរសាទរខួបទី ៧០ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ តាមរយៈមូលនិធិរបស់​ក្រសួងកិច្ចបរទេស និងពាណិជ្ជកម្ម​​ អូស្ត្រាលី គ្រោងនឹងផ្តល់កិច្ចសហប្រតិបត្តិការហិរញ្ញប្បទានឥត សំណងថ្មី ក្រោមកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ដែលមានទឹកប្រាក់សរុប ៦៥លានដុល្លារ សម្រាប់រយៈ ពេល៥ឆ្នាំដំបូង ដោយគិតចាប់ពីពាក់កណ្ដាលឆ្នាំ ២០២២ ដល់ឆ្នាំ២០២៧។

ជាមួយគ្នានេះ ឯកឧត្តម Pablo Kang ក៏បានគូសបញ្ជាក់ទៀតថា រដ្ឋាភិបាលអូស្រ្ដាលី អាចនឹងបន្តផ្តល់ហិរញ្ញប្បទាន ដល់កម្ពុជាប្រមាណ ៤២លានដុល្លារបន្ថែម សម្រាប់រយៈពេលបន្ថែម ៣ឆ្នាំបន្ទាប់ទៀត ដោយអាចបន្តទៅដល់ពាក់កណ្តាលឆ្នាំ២០៣០។ បើតាមឯកអគ្គរាជទូតអូស្ដ្រាលី គម្រោងផ្ដល់ហិរញ្ញប្បទាន​ឥតសំណងដល់កម្ពុជា ខាងលើនេះ ក្នុងគោលបំណងដើម្បី បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរបស់អូស្ត្រាលីនឹងកម្ពុជា ក៏ដូចជា ការបន្តផ្តល់ការគាំទ្ររបស់ខ្លួននៅកម្ពុជា ផងដែរ។

កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ មានគោលបំណងធំៗចំនួន៣ គឺទី១.ជួយជ្រោមជ្រែងដល់កម្ពុជា ក្នុងការអភិវឌ្ឍលើផ្នែកកសិកម្ម ដែលមានតម្លៃខ្ពស់ និងចាប់ផ្តើមលើវិស័យកែច្នៃកសិផល។ ទី២. សហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការងារជុំវិញគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងអភិវឌ្ឍន៍ សហគ្រាស ដើម្បីជួយជ្រោមជ្រែងកម្ពុជា ក្នុងការពង្រីកទីផ្សាររបស់ខ្លួន ដើម្បីអាចនាំចូលទៅទីផ្សារនានា។ និងទី៣. បន្តវិនិយោគដើម្បីពង្រីកវិស័យហេដ្ឋារចនា សម្ព័ន្ធប្រកបដោយគុណភាពនៅកម្ពុជា ជាពិសេស ក្នុងវិស័យទឹក ថាមពល និងភស្តុភារ។

របាយការណ៍ពីក្រសួងពាណិជ្ជកម្មបង្ហាញថា នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អូស្រ្តាលី សម្រេចបាន ៣២៤លានដុល្លារ កើនឡើង ៥២ភាគរយ បើធៀបនឹងឆ្នាំ ២០២០ បើទោះបីជាស្ថិត​ក្នុង​វិបត្តិកូវីដ១៩ក៏ដោយ៕

None



អត្ថបទបន្ទាប់


ទីផ្សារផ្លែឈើវៀតណាមធ្លាក់ថ្លៃខ្លាំង ខណៈការនាំចេញទៅចិនបន្ដជាប់គាំង

បញ្ហានាំចេញទំនិញតាមច្រកព្រំដែនរបស់វៀតណាម ទៅកាន់ប្រទេសចិន បានជួបផលរំខាន និងជាប់គាំងមកជាច្រើនខែមកហើយ ដោយសារតែវិធានការទប់ស្កាត់កូវីដ១…

សេចក្តីព្រាងច្បាប់«សុវត្ថិភាពម្ហូបអាហារ» នឹងជំរុញបន្ថែមអ្វីខ្លះដល់កំណើនសេដ្ឋកិច្ច?

គណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ០១ ខែមេសានេះ បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួនពីរ ដោយក្នុងនោះ ក៏មានសេចក្ដីព្រាងច្បាប់ស្តីពី សុវត្ថិភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ