សេរីភាព​សារព័ត៌មាន

ខួប​ពីរ​ឆ្នាំ​នៃ​ការ​ចោទ​ប្រកាន់, អង្គការ​សិទ្ធិ​មនុស្ស និង​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា អំពាវនាវ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី


នៅ​​ថ្ងៃ​​ព្រហស្បតិ៍ ទី១៤ ខែ​វិច្ឆិកា ជា​ថ្ងៃ​ខួប​ពីរឆ្នាំ​នៃ​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ, អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បាន​អំពាវនាវ​ឲ្យ​​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី គឺ​លោក អ៊ួន ឈិន និង យៀង សុធារិន្ទ។
លោក អ៊ួន ឈិន (រូប​ខាង​ឆ្វេងដៃ) និង​លោក យាង សុធារិន អតីត​អ្នក​យកព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី។ រូបភាព៖ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)
ដោយ

លោក យៀន សុធារិន្ទ និង​លោក អ៊ួន ឈិន ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ផ្តល់​ជូន​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ដែល​មាន​ភាព​មហន្តរាយ​ដល់​ការ​ការពារ​ជាតិ និង​ពី​បទ​ផលិត​រូបភាព​អាស​អាភាស។

ចៅក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅថ្ងៃ​ទី៣ ខែ​តុលា បាន​បញ្ជា​ឲ្យ​បើក​ការស៊ើប​អង្កេត​ឡើង​វិញ​លើ​សំណុំ​រឿង​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​នេះ ដោយសារ​ការ​ស៊ើប​សួរ​លើក​មុន​មិនទាន់​មាន​ព័ត៌មាន​គ្រប់គ្រាន់។

លោក Nicholas Bequelin នាយក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​និង​អាស៊ី​អាគ្នេយ៍​នៃ​អង្គការ​លើកលែង​ទោស​អន្ដរជាតិ (Amnesty International) បាន​និយាយ​ថា «អាជ្ញាធរ​កម្ពុជា​ត្រូវតែ​ទម្លាក់​ចោល​ការចោទ​ប្រកាន់​ក្លែងក្លាយ​ប្រឆាំង​នឹង​លោក អ៊ួន ឈិន និង​លោក យិន​ សុធារិន្ទ ជា​​បន្ទាន់ ហើយ​ចាត់​វិធានការ​កែ​សម្រួល​បន្ថែម​ទៀត ដើម្បី​ស្តារ​សេរីភាព​សារព័ត៌មាន​របស់​ប្រទេស​កម្ពុជា​ឡើង​វិញ។»

លោក Nicholas Bequelin បាន​បន្ត​ថា «បរិយាកាស​នៃ​ការភ័យ​ខ្លាច​និង​ការចាប់​ពិរុទ្ធ​ខ្លួន​ឯង ដែល​បង្កើត​ដោយ​អាជ្ញាធរ ត្រូវតែ​បញ្ចប់។»

សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ដែល​ហៅកាត់​ថា ខេមបូចា បាន​ស្នើ​​តុលាការ​​កម្ពុជា​ឱ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទាំងស្រុង​ប្រឆាំង​នឹង​អតីត​អ្នក​យកព័ត៌មាន​វិទ្យុ​អាស៊ីសេរី ពីរ​នាក់​នេះ ដោយ​ចាត់​ទុក​សំណុំ​រឿង​នេះ​ជា​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពួកគាត់ និង​ជា​ការ​គំរាម​កំហែង​ដល់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ទាំងមូល។

លោក យាង សុធារិន្ទ បាន​បញ្ជាក់​ប្រាប់ ខេមបូចា ដូច្នេះ​ថា «សូម​ឈប់​យក​យើង​ខ្ញុំ​ទាំង​ពីរ​នាក់ ធ្វើ​ជា​ចំណាប់​ខ្មាំង​របស់​អ្នក​នយោបាយ យើង​ខ្ញុំ​ជា​មនុស្ស ជា​ពលរដ្ឋ​ខ្មែរ សូម​មេត្តា​ផ្តល់​សិទ្ធិ​និង​សេរីភាព​ជា​មនុស្ស និង​ពលរដ្ឋ​ឲ្យ​យើង​ខ្ញុំ​ទាំងពីរ​នាក់ ឲ្យ​បាន​ពេញ​លេញ​ឡើង​វិញ។»

លោក Phil Robertson នាយករង​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ថ្លែង​ថា សំណុំ​រឿង​នេះ គួរត្រូវ​បាន​ទម្លាក់​ចោល​ជា​យូរ​មក​ហើយ ប៉ុន្តែ រដ្ឋាភិបាល​កម្ពុជា​ហាក់​ដូចជា​មាន​ចេតនា​ប្រើប្រាស់​ការចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​នេះ ជា​ការព្រមាន​ដល់​អ្នកសារព័ត៌មាន​ឯករាជ្យ​ផ្សេង​ទៀត។

លោក Phil Robertson បាន​បន្ត​ថា «ករណី​មិន​ចេះចប់​មិន​ចេះហើយ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ដើម្បី​បំបិទ​ការរាយការណ៍​ព័ត៌មាន​បែប​រិះគន់​សំខាន់ៗ​ទាំង​អស់​ នៅ​ក្នុង​ប្រទេស»៕




អត្ថបទបន្ទាប់


នាយក​រដ្ឋមន្រ្តី​បញ្ជា​ឱ្យ​ដោះលែង​សកម្មជន​បក្ស​​ប្រឆាំង និង​ធានាថា ​គ្មាន​ការ​ចាប់​ខ្លួន​អ្នក​រត់គេច​ខ្លួនទេ!

នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន នៅថ្ងៃ​ព្រហស្បតិ៍ ទី១៤ ខែ​វិច្ឆិកា​នេះ បាន​បញ្ជា​ឱ្យ​ដោះលែង​ក្រៅឃុំ​បណ្តោះ​អាសន្ន​ នូវ​សកម្មជន​គណបក្ស​ប្រឆាំ…

ក្រុមហ៊ុន WorldBridge Group៖ ករណីស្ត្រីជនជាតិចិន លោតពីលើអគារ មិនមែនជាអគារ OXLEY WorldBridge ទេ! សូមកុំភ័ន្ដច្រឡំ!

បន្ទាប់មានព័ត៌មានមួយចំនួនចុះផ្សាយដោយភ័ន្ដច្រឡំថា ករណីស្ត្រីជនជាតិចិន ដែលលោតពីលើអគារស្លាប់បាត់បង់ជីវិត គឺជាអគារ OXLEY WorldBridge ភ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ