ប្រទេសចិន

អ្នកជំនាញចិន៖ មាន៨០%នៃប្រជាជនទាំងអស់អាចឆ្លងកូវីដ១៩នៅ២ទៅ៣ខែខាងមុខ


អ្នកវិទ្យាសាស្រ្តមានឈ្មោះលេចធ្លោមួយរូបនៅប្រទេសចិនបាននិយាយកាលពីចុងសប្តាហ៍មុនថា កូវីដ១៩នៅប្រទេសចិនអាចស្ទុះងើបឡើងវិញខ្លាំងដោយនឹងទៅចម្លងដល់ពលរដ្ឋជាង៨០%នៃប្រជាជនចិន ក្នុងចន្លោះពេល២ទៅ៣ខែខាងមុខ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រដោយយោងប្រភពអ្នកវិទ្យាសាស្ត្រចិន។
អ្នកឆ្លងកូវីដ១៩អាចកើនឡើងរហូតដល់៨០%នៅប្រទេសចិន

លោក វូ ជុនយូ ប្រធានផ្នែករោគរាតត្បាតនៅមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់ប្រទេសចិន បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo របស់ចិនថា ចលនារបស់មហាជនក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ស្របពេលដែលការរីករាលដាលជំងឺរាតត្បាតកំពុងបន្ត អាចរុញឱ្យការឆ្លងនៅក្នុងតំបន់ជនបទមានកាន់តែខ្លាំង ប៉ុន្តែក្នុងរយៈពេលខ្លី រលកកូវីដ ទំនងជាមិនកើតឡើងនោះទេ។

យ៉ាងណាមិញសម្រាប់រយៈពេលវែង ពោលគឺនៅ២ទៅ៣ខែខាងមុខ កូវីដ១៩អាចរាលដាលទៅចម្លងដល់មនុស្សប្រមាណ៨០%នៃប្រជាជនចិន។ នេះបើតាមការព្រមានពីលោក វូ ជុនយូ ដដែល។

ការព្រមានពីមន្ត្រីជំនាញចិនរូបនេះធ្វើឡើងស្របពេលដែល ជនជាតិចិនរាប់រយលាននាក់កំពុងធ្វើដំណើរនៅទូទាំងប្រទេសសម្រាប់ការជួបជុំគ្នាក្នុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ក្រោយត្រូវបានផ្អាកអស់ប៉ុន្មានឆ្នាំជាប់គ្នា ក្រោមវិធានការទប់ស្កាត់ដ៏តឹងរ៉ឹង ដែលទើបនឹងបានបន្ធូរបន្ថយ កាលពីខែមុន។

ទិន្នពីរដ្ឋាភិបាលក្រុងប៉េកាំងឱ្យដឹងថា គិតពីពេលទម្លាក់ចោលវិធានការទប់ស្កាត់ដ៏តឹងរ៉ឹង មកត្រឹមថ្ងៃទី១២ខែមករា មានពលរដ្ឋចិនប្រមាណ ៦ម៉ឺននាក់ស្លាប់ដោយសារកូវីដ១៩នៅក្នុងមន្ទីរពេទ្យ។

ទោះយ៉ាងណា អ្នកជំនាញមួយចំនួនបាននិយាយថា តួលេខនេះប្រហែលជារាប់មិនអស់ពីផលប៉ះពាល់ទាំងស្រុងនោះទេ ព្រោះវាមិនរាប់បញ្ចូលអ្នកដែលស្លាប់នៅផ្ទះឡើយ ហើយដោយសារតែគ្រូពេទ្យជាច្រើនបាននិយាយដែរថា មានករណីស្លាប់ខ្លះពុំត្រូវបានគេអនុញ្ញាតឱ្យរាប់បញ្ចូលជាមូលហេតុស្លាប់ដោយសារកូវីដថែមទៀត៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនវៀតណាម VinFast គ្រោងលក់បញ្ចុះតម្លៃរថយន្តដើម្បីប្រកួតជាមួយរថយន្ត Tesla នៅទីផ្សារអាមេរិក

ព័ត៌មាន
ក្រុមហ៊ុនរថយន្តវៀតណាម VinFast បានប្រកាសឱ្យដឹងកាលពីពេលថ្មីៗនេះថា ខ្លួននឹងចាប់ផ្តើមធ្វើកម្មវិធីប្រូម៉ូសិនលក់បញ្ចុះតម្លៃរថយន្តនៅលើទឹកដីអាមេរ…

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាមានភាពរីកចម្រើន ប៉ុន្ដែសមត្ថភាពធនធានមនុស្សនៅមានកម្រិត

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកត់សម្គាល់ឃើញថា ដ្បិត បច្ចុប្បន្ន ប្រទេសកម្ពុជា មានភាពរីកចម្រើនលើគ្រប់វិស័យ តែសមត្ថភាពរបស់ធនធានមនុស្សនៅកម្ពុជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ