ប្រទេសកម្ពុជា

កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងសម្រាប់កុមារនិងយុវវ័យ ជិត១លាននាក់ហើយ!


កម្ពុជាបានសម្រេចបានការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំរហូតដល់ក្រោម១៨ឆ្នាំបានប្រមាណជិត១លាននាក់ ដោយក្នុងនោះ អ្នកដែលបានចាក់ចំនួន២ដូសមានជាង២ម៉ឺន៧ពាន់នាក់។ នេះបើតាមតួលេខពី ក្រសួងសុខាភិបាលប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី២២ ខែសីហាឆ្នាំ២០២១។
ការចាក់វ៉ាក់សាំង​សម្រាប់កុមារ និងយុវវ័យ
ដោយ

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ការចាក់វ៉ាក់សាំងកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម១៨ឆ្នាំ សម្រចបានប្រមាណជាង ៥០% នៃផែនការចាក់ឲ្យបានជិត២លាននាក់។ សម្រាប់ចំនួនវ៉ាក់សាំង ដែលត្រូវការសម្រាប់យុទ្ធនាការមួយនេះមានប្រមាណ៤លានដូស ដើម្បីចាក់ជួនប្រជាជន។ បច្ចុប្បន្ន កម្ពុជាកំពុងតែបន្តនូវយុទ្ធនាការនេះនៅតាមតំបន់នៅរាជធានីភ្នំពេញក៏ដូចជាតាមបណ្ដាខេត្តផងដែរ ដើម្បីឲ្យសម្រេចបានគ្រប់គោលការណ៍ដែលរាជរដ្ឋាភិបាលបានកំណត់ក។

សូមរំលឹកទៀតថា រហួតមមកថ្ងៃនេះការចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជាមានអាត្រាកើនឡើងជាបន្តបន្ទាប់ទាំងការចាក់ជូនកុមារ និងយុវវ័យដែលមានអាយុ១៨ឆ្នាំផងដែលអាត្រានៃការកើនឡើងជាបន្តបន្ទាប់នេះ ដោយសារតែកម្ពុជាមានវ៉ាក់សាំងចាក់ជូនប្រជាជនគ្រប់គ្រាន់ សម្រាប់ប្រជាជនដែលបានកំណត់នៅទូទាំងប្រទេសកម្ពុជា។

ខណៈដែលការចាក់វាក់សាំងជូនប្រជាជនដែលមានអាយុចាប់១៨ឆ្នាំឡើងទៅនៅកម្ពុជា សរុបប្រមាណ៨៧%សម្រាប់ប្រជាជនគោលដៅ១០លាននាក់។

អត្ថបទ៖ ហួន ស្រីនីត

None



អត្ថបទបន្ទាប់


ស្ថានភាពឆ្លងកូវីដ-១៩ប្រចាំថ្ងៃនៅកម្ពុជាហាក់ថមថយបន្ដិច ប៉ុន្ដែវត្តមានមេរោគឌែលតានៅតែជាក្ដីបារម្ភធំ

ស្ថានភាពកូវីដ១៩នៅប្រទេសកម្ពុជានៅប៉ុន្មានថ្ងៃចុងក្រោយនេះ ហាក់មានការថមថយចុះជាងមុនបន្ដិចពីជាង ៨០០ ទៅ៩០០នាក់ក្នុងមួយថ្ងៃ មកនៅត្រឹមប្រមាណ ជា…

អ្នកប្រើប្រាស់ ៖ មាន អេស៊ីលីដាម៉ូបាល ដូចមាន​កាបូបលុយជាប់ខ្លួនអ៊ីចឹងដែរ !

ខណៈ​ដែល​​បច្ចេកវិទ្យាធនាគាររីកលូត​លាស់​យ៉ាង​ឆាប់រហ័ស និងក្នុង​បរិបទ​នៃ​​ការឆ្លងរាលដាល​​ជំងឺកូវីដ-១៩ និន្នាការថ្មីមួយ​​ក៏បាន​ផុសឡើង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ