អត្ថបទក្រុមហ៊ុន

អ្នកឧកញ៉ា សៀ ឫទ្ធី បោះមួយជំហានទៀតចូលក្នុងទីផ្សារហិរញ្ញវត្ថុ តាមរយៈការបង្កើតធនាគារពាណិជ្ជធំមួយ


អ្នកឧកញ៉ា សៀ ឫទ្ធី ដែលគេស្គាល់ថា ជាមហាសេដ្ឋីលំដាប់កំពូលមួយរូបនៅកម្ពុជា បានបោះជើងមួយជំហានកាន់តែវែងឆ្ងាយចូលទៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា តាមរយៈការបង្កើតធនាគារពាណិជ្ជធំមួយ គឺធនាគារ Bridge។
អ្នកឧកញ៉ា សៀ ឫទ្ធី បោះមួយជំហានទៀតចូលក្នុងទីផ្សារហិរញ្ញវត្ថុ តាមរយៈការបង្កើតធនាគារពាណិជ្ជធំមួយ

ក្រុមហ៊ុន WorldBridge Group របស់អ្នកឧកញ៉ា សៀ ឫទ្ធី នៅថ្ងៃទី ២០ ខែមិថុនា បានសម្រេចបើកសម្ពោធជាផ្លូវការនូវធនាគារ Bridge បន្ទាប់ពីធនាគារពាណិជ្ជមួយនេះនេះ បានទទួលអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជាកាលពីដើមឆ្នាំ២០២២។

ធនាគារ Bridge ត្រូវបានកម្លាយខ្លួនមកពីធនាគារឯកទេស WorldBridge Specialize Bank Plc បន្ទាប់ពីធនាគារឯកទេសមួយនេះ បានចាប់ផ្ដើមប្រតិបត្តិការតាំងពីឆ្នាំ២០១៤ ក្រោមការវិនិយោគទុនដោយក្រុមហ៊ុនសិង្ហបុរី Oxley Holdings និងក្រុមហ៊ុនក្នុងស្រុក WorldBridge Group។

ធនាគារ Bridge មានគោលបំណងផ្ដល់ជូននូវផលិតផល និងដំណោះស្រាយផ្នែកសេវាធនាគារសម្រាប់បម្រើដល់សេចក្ដីត្រូវការរបស់អតិថិជន រួមទាំង សេវាធនាគារផ្ទាល់ខ្លួន ធនាគារអាជីវកម្ម ធនាគារឈានមុខគេ និងអភិវឌ្ឍខ្លួនឲ្យក្លាយទៅជាធនាគារ ឌីជីថលនៅពេលអនាគតផងដែរ។

បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមចុងឆ្នាំ២០២២ ប្រព័ន្ធធនាគារនៅកម្ពុជា មានធនាគារពាណិជ្ជសរុបចំនួន ៥៩ធនាគារ, ធនាគារឯកទេសមានចំនួន ៩គ្រឹះស្ថាន, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនចំនួន ៥គ្រឹះស្ថាន, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើមានចំនួន ៨២គ្រឹះស្ថាន និងគ្រឹះស្ថានឥណទានជនបទមាន ២២៤ គ្រឹះស្ថាន។ របាយការណ៍ដដែលនេះ បានសង្កត់ធ្ងន់ថា ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ បន្ដមានកំណើន១៤,៥% ដល់ ប្មរាណជិត៨០ពាន់លានដុល្លារ ដោយសារតែការកើនឡើងនៃចំនួនគ្រឹះស្ថានថ្មីៗចំនួន៧ ពោលគឺ គ្រឹះស្ថានធនាគារពាណិជ្ជកើនឡើងចំនួន៤ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកើនចំនួន៣៕




អត្ថបទបន្ទាប់


ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកម្មវិធី Miss Teen International 2023 សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត គឺជាម្ចាស់ឧបត្ថម្ភធំ លើកន្លែងស្នាក់នៅ និងទីកន្លែងរៀបចំកម្មវិធីដ៏អស្ចារ្យ មួយនេះ

កម្មវិធីលំដាប់ពិភពលោក Miss Te​en International 2023 ដែលប្រជុំទៅដោយ បេក្ខនារីកំពូលសម្រស់មកពី ២០ប្រទេសជុំវិញពិភពលោក ត្រូវបានរៀបចំឡើង…

រដ្ឋបានចុះកិច្ចព្រមព្រៀងខ្ចីលុយពីបរទេសជិត៥០០លានដុល្លារនៅត្រីមាសទី១ ដើម្បីអភិវឌ្ឍន៍លើវិស័យអាទិភាព

រាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍បរទេសនានាសរុបជិត៥០០លានដុល្លារនៅត្រីមាសទី១ឆ្នាំ២០២៣ កើនឡើងជាង៥…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ