វិស័យកសិកម្ម

ក្រុមអ្នកចិញ្ចឹមត្រីកម្ពុជា មានក្ដីសង្ឃឹមឡើងថាចំពោះតម្លៃទីផ្សារត្រីប្រា ក្រោយរដ្ឋាភិបាលចិនបើកភ្លើងខៀវឱ្យនាំចូល


ក្រុមអ្នកចិញ្ចឹមត្រី ហាក់កំពុងមានក្ដីសង្ឃឹមឡើងវិញថា តម្លៃត្រីអាចនឹងប្រសើរឡើង នៅក្រោយពេលដែលរដ្ឋាភិបាលចិនថ្មីៗនេះ បានប្រកាសនឹងនាំចូលត្រីប្រាពីកម្ពុជានៅពេលឆាប់ៗនេះ។ យ៉ាងណាក៏ដោយចុះ អ្នកចិញ្ចឹមត្រី នៅតែត្អូញត្អែរថា បច្ចុប្បន្នការចិញ្ចឹមត្រីនៅក្នុងស្រុក នៅតែបន្ដជួបបញ្ហាច្រើន ពិសេសបញ្ហាចំណីឡើងថ្លៃតែម្ដង ដែលវាបានជំរុញឲ្យអ្នកចិញ្ចឹមត្រីមួយចំនួនបានបង្ខំចិត្តកាត់បន្ថយបរិមាណចិញ្ចឹមត្រីរបស់ខ្លួន។
រូបតំណាង៖ ការចិញ្ចឹមត្រីនៅកម្ពុជា

ក្រុមអ្នកចិញ្ចឹមត្រី សង្ឃឹមថា ចិននឹងបើកទីផ្សារឲ្យ​កម្ពុជា​នាំចូល​ត្រី​ប្រា​ឲ្យបានឆាប់ ដើម្បីជួយ​ជំរុញទីផ្សារ​ត្រី​កម្ពុជា​ដែលកំពុង​ជួបការលំបាកនាពេលបច្ចុប្បន្ននេះ ខណៈបច្ចុប្បន្ន ត្រីប្រា ដែលឈ្មួញចុះចាប់ដល់កសិដ្ឋានផ្ទាល់ មានតម្លៃ ៤ពាន់រៀល ទៅ ៤ពាន់២រយរៀលប៉ុណ្ណោះ​ក្នុងមួយគីឡូក្រាម។

ថ្លែងចេញពី ខេត្តព្រៃវែង នាថ្ងៃទី៦ ខែធ្នូ នាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ភាគីចិនកំពុងគិតគូរនាំត្រីប្រា របស់កម្ពុជា ចូលទៅកាន់ទីផ្សាររបស់ខ្លួន នាពេលឆាប់ៗខាងមុខ ដោយមានការត្រួតពិនិត្យគុណភាពតាមប្រព័ន្ធវីឌីអូពីចម្ងាយ។ ជាមួយគ្នានោះ សម្ដេចបានសង្កត់ទៀតថា ដ្បិតការត្រួតពិនិត្យតាមរយៈប្រព័ន្ធវីឌីអូ ក៏ពិតមែន ប៉ុន្ដែ អ្នកចិញ្ចឹមត្រីត្រូវធានាឱ្យបាននូវគុណភាពនៃការផលិតរបស់ខ្លួនតាមស្ដង់ដារនៃតម្រូវការទីផ្សារ។

លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករ កម្ពុជា បានគូសបញ្ជាក់ថា សព្វថ្ងៃ សមាជិកនៃសមាគមវារីវប្បករ នៅតែជួបបញ្ហានៅឡើយ ក្នុងវិស័យចិញ្ចឹមត្រី ដូចជា បញ្ហាតម្លៃត្រីចុះថោក ចំណីត្រីថ្លៃ និងតម្លៃពូជត្រីខ្ពស់ ជាដើម។ បើតាមលោក សុខ រ៉ាដែន បច្ចុប្បន្ន ការខ្វះទីផ្សារនៅតែបញ្ហាប្រឈមសម្រាប់ក្រុមអ្នកចិញ្ចឹមត្រីក្នុងស្រុក ជាពិសេសត្រីប្រា តែម្ដង ខណៈឈ្មួញដែលចុះទៅចាប់ត្រីដល់កសិដ្ឋានផ្ទាល់នៅតែឱ្យតម្លៃទាប។ យ៉ាងណាមិញ ប្រធានសមាគរូបនេះ ក៏បានបង្ហាញក្ដីរំពឹងឡើងវិញផងដែរ ក្រោយមានការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពីការបើកឱកាសឱ្យកម្ពុជា អាចនាំចូលត្រីប្រាទៅកាន់ទីផ្សារប្រទេសចិន នាពេលឆាប់ៗខាងមុខ។

លោក សុខ រ៉ាដែន បានសង្កត់ធ្ងន់ថា តម្លៃត្រីប្រាដែលឈ្មួញផ្ដល់ឱ្យអ្នកចិញ្ចឹមសព្វថ្ងៃ មិនទាន់អាចឱ្យក្រុមអ្នកចិញ្ចឹមត្រីទទួលបានផលចំណេញនៅឡើយទេ ដូច្នេះ លោកសង្ឃឹមថា ក្រោយអនុញ្ញាតឱ្យមានការនាំចេញត្រីប្រា តម្លៃនឹងប្រសើរជាងនេះ។ បន្ថែមនេះ ប្រធានសមាគមវារីវប្បករ ក៏បានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ជួយដោះស្រាយលើបញ្ហាថ្លៃចំណីត្រី និងថ្លៃកូនពូជត្រីនាំចូល ដល់វារីវប្បករផងដែរ៕

None



អត្ថបទបន្ទាប់


ទស្សនៈអ្នកជំនាញហិរញ្ញវត្ថុ ជុំវិញការសម្រេចបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មីសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ

ធនាគារជាតិនៃកម្ពុជា បានសម្រចបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មីសម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដើម្បីពង្រឹងនូវសមត្ថភាពរ…

ក្រសួងសេដ្ឋកិច្ចដាក់ឲ្យដំណើរការកម្មវិធីថ្នាក់ជាតិ ដើម្បីជួយអាជីវកម្មបង្កើតថ្មីៗ និងលើកកម្ពស់សហគ្រិនភាព

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសដាក់ឲ្យដំណើរការកម្មវិធីថ្នាក់ជាតិស្តីពី«ធុរកិច្ចថ្មីកម្ពុជា» ដើម្បីជួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ