រដ្ឋប្រហារនៅមីយ៉ាន់ម៉ា

ពលរដ្ឋកម្ពុជាជាង១ពាន់នាក់កំពុងស្នាក់នៅនិងធ្វើការនៅភូមា តើពួកគេសុខទុក្ខយ៉ាងណា?


មន្ត្រីជាន់ខ្ពស់សួងការបរទេសកម្ពុជាបានអះអាងថា ការផ្ទុះបាតុកម្ម ដែលកំពុងឡើងកម្តៅខ្លាំងនៅភូមានៅមួយរយៈកន្លងមកនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់អ្នករកស៊ី និងពលករខ្មែរ ដែលកំពុងរកស៊ី និងធ្វើការនៅភូមានោះឡើយ ខណៈមកទល់ពេលនេះ មានពលរដ្ឋខ្មែរជាង១ពាន់នាក់កំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសនេះ។
រូបតំណាង
ដោយ

ឯកឧត្តម កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា បាន​លើក​ឡើង​ថា ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ដល់​ពលរដ្ឋ​ពល​ខ្មែរ ដែល​កំពុង​រកស៊ី និង​ធ្វើការ​នៅ​មី​យ៉ា​ន់​ម៉ា ក្រោយ​ការ​បាតុកម្ម​នៅ​ទីនោះ​បន្ដ​ឡើងក​ម្តៅ​កាន់តែ​ក្តៅ​គគុក បន្ទាប់​ពី​ក្រុម​បាតុករ​បាន​ឈាន​ដល់​ការ​ដុត​រោងចក្រ និង​អាជីវកម្ម​មួយ​ចំនួន​របស់​ចិន​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​គូសបញ្ជាក់​ទៀត​ថា ស្ថានទូត​កម្ពុជា​បាន​ទាក់ទង​ជា​ប្រចាំ​ជាមួយ​សមាគម​ខ្មែរ​នៅ​ទីក្រុង​រ៉​ង់​ហ្គូ​ន ដើម្បី​សួរនាំ​ពី​ស្ថានភាព​របស់​ពលរដ្ឋ​ខ្មែរ​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា ឯកឧត្តម កុយ គួ​ង បាន​អះអាង​ដែរ​ថា មក​ទល់​ពេល​នេះ ពុំ​ទាន់​មាន​អ្នក​រកស៊ី វិនិយោគិន បុគ្គលិក ឬ​ពលករ​ខ្មែរ​ណា​ម្នាក់​រង​ផល​ប៉ះពាល់​ពី​ការ​បាតុកម្ម​នេះនោះ​ទេ​។ ព្រោះ​ពលរដ្ឋ​ខ្មែរ​ជាង​១​ពាន់​នាក់​ដែល​កំពុង​ស្នាក់​នៅ​និង​ធ្វើការ​នៅ​មី​យ៉ា​ន់​ម៉ា​ភាគច្រើន​ធ្វើការ​នៅ​រោងចក្រ សហគ្រាស និង​ឧស្សាហកម្ម​នៅ​តាម​បណ្តោយ​ព្រំដែន​មី​យ៉ា​ន់​ម៉ា និង​ថៃ​។

ជាមួយ​គ្នា​នេះ លោក បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ដែល​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​កំពុង​ប្រតិបត្តិការ​អាជីវកម្ម​មីក្រូហិរញ្ញវត្ថុ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដែរ​នោះ បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ដំណើរការ​អាជីវកម្ម​របស់​មីក្រូហិរញ្ញវត្ថុ​អេ​ស៊ី​លី​ដា​នៅ​ទីនោះ នៅ​តែ​បើក​ដំណើរការ​ដោយ​គ្មាន​ផល​រំខាន​អ្វី​នោះ​ទេ​។

សូម​បញ្ជាក់​ថា គិត​មក​ដល់​ពេល​នេះ​ចលនា​បាតុកម្ម​ប្រឆាំង​អំពើ​រដ្ឋប្រហារ​របស់​ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​បាន​អូស​បន្លាយពេល​ជាង​១​ខែ​មក​ហើយ និង​បាន​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ជាង​១០០​នាក់​ផង​ដែរ​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នា​ពេល​ចុង​ក្រោយ​នេះ ក្រុម​បាតុករ​ចាប់ផ្ដើម​ផ្ទុះ​កំហឹង​ខ្លាំង​ជាមួយនឹង​ប្រទេស​ចិន ដោយ​ពួក​គេ​យល់​ថា​ចិន​នៅ​ពីក្រោយ​ការ​ជួយ​ក្រុម​យោធា​ភូមា​។ កំហឹង​បាតុករ​បាន​ធ្វើ​ឲ្យ​មានការ​ដុត​រោងចក្រ​របស់​ចិន​ជា​ច្រើន​កន្លែង​នៅ​ភូមា ហើយ​បើ​តាម​ការ​រាយការណ៍ ទំហំ​ខូ​ត​ខាត​នេះ អាច​មាន​តម្លៃ​គិត​ជា​ទឹកប្រាក់​ប្រមាណ ៣២​លាន​ដុល្លារ​អា​មេ​រិ​ក​៕

None



អត្ថបទបន្ទាប់


សហរដ្ឋអាមេរិក ប្រឈមនឹងកំណើនជនចំណាកស្រុកដ៏ច្រើនលើសលុបមិនធ្លាប់មានក្នុង២ទសវត្សរ៍មកនេះ

សហរដ្ឋអាមេរិក កំពុងប្រឈមនឹងបញ្ហាលំហូរចូលនៃជនចំណាកស្រុកនៅតាមច្រកព្រំដែនភាគនិរតីរបស់ខ្លួនយ៉ាងច្រើនលើសលុបមិនធ្លាប់មាននោះឡើយក្នុងរយៈពេល ២០…

តើវិធានការជុំទី៨សម្រាប់ស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានឹងចេញពេលណា?

ចាប់តាំងពីវត្តមាននៃការរាលដាលជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជាមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការចំនួន៧ជុំរួចមកហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ