ហិញ្ញវត្ថុ​សម្រាប់​សហគ្រិន​ស្ត្រី

ធនាគារ​កាណាឌីយ៉ា នឹង​ផ្តោត​ការ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ម្ចាស់​អាជីវកម្ម​ស្ត្រី


ធនាគារ​កាណាឌីយ៉ា (Canadia Bank) បាន​ធ្វើ​ការ​ព្យាករ​កាល​ពី​ពេល​ថ្មី​ៗ​​នេះ ថា ធនាគារ​ខ្លួន​នឹង​មាន​កំណើន​ពីរ​ខ្ទង់​ខាង​ផ្នែក​ប្រាក់​កម្ចី​និង​ប្រាក់​បញ្ញើ​ខណៈ​ដែល​ខ្លួន​ក៏​នឹង​ផ្តោត​ការផ្តល់​ហិរញ្ញវត្ថុ​ដល់​ម្ចាស់​អាជីវកម្ម​ជា​ស្ត្រី​និង​សហគ្រាស​ធុន​តូច​និង​មធ្យម។
អគារ​ពាណិជ្ជកម្ម កាណាឌីយ៉ា ដែល​វិនិយោគ​ដោយ ធនាគារ កាណាឌីយ៉ា។

អានអត្ថបទ​ជា​ភាសា​អង់គ្លេស | Read article in English here >>

លោក Raymond Sia នាយក​ប្រតិបត្តិ​ធនាគារ​កាណាឌីយ៉ា បានប្រាប់​អ្នក​សារព័ត៌មាន​នៅឯ​សន្និសីទ​ធនាគារ​អាស៊ាន ដូច្នេះ​​ថា ”ក្នុង​នាម​ជា​ធនាគារ​ យើង​ពិត​ជា​មើល​ឃើញ​កំណើន​ទ្វេ​ដង​ ទាំង​ប្រាក់​កម្ចី និងទាំង​ប្រាក់​បញ្ញើ សម្រាប់​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ហើយ​នោះ​គឺ​ជា​អ្វី​ដែល​យើង​កំពុង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គ្នា​ជាមួយ​សហការី​របស់​ខ្ញុំ ដើម្បី​ធានា​ថា កំណើន​នៅ​តែ​បន្ត។”

លោក Raymond Sia បាន​និយាយ​បន្ត​ថា ធនាគារ​កាណាឌីយ៉ា​ផ្តល់​ហិរញ្ញវត្ថុ​ដល់​គ្រប់​វិស័យ ក៏​ប៉ុន្តែ​នឹង​ផ្តោត​ការផ្តល់​ប្រាក់​កម្ចី​ដល់​ម្ចាស់​អាជីវកម្ម​ជា​ស្ត្រី​និង​សហគ្រាស​ធុន​តូច​និង​មធ្យម នា​ពេល​ខាង​មុខ។

លោក Raymond Sia បាន​និយាយ​ដូច្នេះ​ថា “នេះ​គឺ​ជា​ការ​ផ្តោត​សំខាន់​របស់​ធនាគារ​​សម្រា​ប់​រយៈពេល ៣​ឆ្នាំ​ខាង​មុខ ដើម្បី​ធ្វើ​ឱ្យ​សហគ្រាស​ធុន​តូច​និង​មធ្យម​របស់​យើង រីក​ចម្រើន ដើម្បីធានា ថា​យើង​ផ្តល់​លទ្ធភាព​ហិរញ្ញវត្ថុ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ពីព្រោះ សព្វ​ថ្ងៃ​នេះ ខ្ញុំ​គិត​ថា ក្រុមហ៊ុន​សហគ្រាស​ធុន​តូច​និង​មធ្យម​ជាច្រើន មិន​មាន​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ត្រឹមត្រូវ​នោះ​ទេ។”

លោក Raymond Sia បាន​និយាយ​ថា ធនាគារ​កាណាឌីយ៉ា​កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម និង​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ពួក​គាត់។

នៅពេល​ដែល​អ្នក​សារព័ត៌មាន​បាន​សួរ​ថា ហេតុអ្វី​បាន​ជា​លោក​មាន​ការព្យាករ​វិជ្ជមាន​ខ្លាំង​បែប​នេះ ខណៈ​ដែល​សហគមន៍​អឺរ៉ុប​ព្រមាន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA លោក Raymond Sia បាន​ឆ្លើយ​ថា ”យើង​នៅតែ​មាន​សុទិដ្ឋិនិយម​ដោយ​ប្រយ័ត្ន​ប្រយែង។ យើង​ប្រាកដជា​មាន​សុទិដ្ឋិនិយម​ដូច​អ្វី​ដែល​ខ្ញុំ​លើក​ឡើង​ពីមុន ដោយសារ​គោល​នយោបាយ​គាំទ្រ​អាជីវកម្ម ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ ​បទប្បញ្ញត្តិ​ដែល​បាន​ដាក់​ចេញ ដូច្នេះ យើង​ប្រាកដ​ជា​មាន​សុទិដ្ឋិនិយម​យ៉ាង​ប្រុង​ប្រយ័ត្ន​ ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​រីក​ចម្រើន”៕

None



អត្ថបទបន្ទាប់


វៀតណាម ស្រូបទាញការវិនិយោគផ្ទាល់ពីបរទេស បាន ៣២ ពាន់លានដុល្លារអាមេរិក នៅ ១១ខែ ឆ្នាំ២០១៩

ប្រទេសវៀតណាម ទទួលបានការវិនិយោគផ្ទាល់ពីបរទេសក្នុងទំហំទឹកប្រាក់ប្រមាណ៣២ ពាន់លានដុល្លារអាមេរិក នៅរយៈពេល ១១ខែ ឆ្នាំ២០១៩នេះ កើនឡើង៣% ធៀប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ