CDC អនុម័តគម្រោងជាង៩០

CDC អនុម័តគម្រោងជាង៩០ ដែលមានទុនសរុបជាង២,៥ពាន់លានដុល្លារ នៅ៨ខែឆ្នាំ២០២១


ទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ ប៉ុន្តែយើងសង្កេតឃើញថា ចរន្តវិនិយោគលើគម្រោងថ្មីៗ នៅកម្ពុជាពីសំណាក់វិនិយោគិនជាតិ និង អន្តរជាតិនៅតែបន្តមានជាហូរហែ។ ជាក់ស្ដែង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគជាង៩០ ដែលមានទុនវិនិយោគសរុបជាង ២,៥ពាន់លានដុល្លារអាមេរិក នៅ៨ខែក្នុងឆ្នាំ២០២១។ គម្រោងទាំងនេះ បានផ្តល់ការងារដល់បុគ្គលិក កម្មករ និងប្រជាពលរដ្ឋជាង៦ម៉ឺននាក់។
សកម្មភាពសាងសង់ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍បានអនុម័ត រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

នៅ​រយៈពេល​៨​ខែ​ក្នុង​ឆ្នាំ​២០២១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត​គម្រោង​វិនិយោគ​ថ្មី​ៗ​ចំនួន ៩៣​គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ជាង ២​ពាន់​៥​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​បាន​ផ្តល់​ការងារ​ដល់​បុគ្គលិក កម្មករ និង​ប្រជាពលរដ្ឋ​ជាង​៦​ម៉ឺន​៣​ពាន់​នាក់​។ នេះ​បើ​តាម​របាយការណ៍​តួលេខ​ដែល​បាន​ផុស​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​ត្រូវ​បាន​ស្រង់​ដោយសារ​ព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​។  

គម្រោង​វិនិយោគ​ជាង ៩០​គម្រោង​នេះ គឺ​ភាគច្រើន ជា​គម្រោង​វិនិយោគ​នៅ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់ កាបូប ស្បែកជើង គ្រឿង​បង្គុំ​អគ្គិសនី ទោចក្រយានយន្ត រោងចក្រ​ដំឡើង​ទោចក្រយានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ថាមពលព្រះអាទិត្យ និង​ធ្យូងថ្ម រោងចក្រ​កែ​ច្នៃ​ផលិតផល​កសិកម្ម សណ្ឋាគារ និង​រោងចក្រ​ផលិត​ផលិតផល​ប្រើប្រាស់​ផ្សេង​ៗ​ទៀត​។  

រោងចក្រ​ទាំងនេះ ភាគច្រើន​មាន​ទីតាំង​ស្ថិត​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ស្វាយ​រៀង ព្រះ​សីហ​នុ កំពង់ស្ពឺ តាកែវ កំពត កំពង់ចាម កំពង់ធំ និង​កំពង់ឆ្នាំង​ជាដើម​។

នៅ​ក្នុង​រយៈពេល ៨​ខែ​ដំបូង​នៅ​ឆ្នាំ​២០២១​នេះ បើ​គិត​ពី​ទំហំ​ទុន​វិនិយោគ​ដែល CDC បាន​អនុម័ត​ឃើញ​ថា នៅ​ក្នុង​ខែមីនា គឺ​មាន​ទំហំ​ទុន​វិនិយោគ​ច្រើន​ជាងគេ ដោយ​មាន​តម្លៃ​ដល់​ទៅ ជាង​១​ពាន់​៣​រយ​លាន​ដុល្លារ​អា​មេ​រិ​ក បន្ទាប់​មក​គឺ ខែកុម្ភៈ​មាន​ជាង​៧០០​លាន​ដុល្លារ​និង​ខែមិថុនា​មាន​ជាង​១៤០​លាន​ដុល្លារ​៕

None



អត្ថបទបន្ទាប់


ទម្លាប់​ទូទាត់​តាមប្រព័ន្ធឌីជីថល ចំណេញពេលវេលា មានសុវត្ថិភាព និង​រហ័សទាន់ចិត្ត!!!

ការ​ទូទាត់​សាច់​ប្រាក់​ទិញ​ទំនិញ​អាច​ប្រឈម​នឹង​ហានិភ័យ​ពី​ការ​ឆ្លង​មេរោគ​ផ្សេងៗ ដែល​អាច​នៅជាប់​នឹងក្រដាសប្រាក់​ដែល​មិន​បាន​សម្លាប់​…

រដ្ឋ នៅតែបន្ដយុទ្ធនាការប្រមូលទិញមៀនប៉ៃលិនពីកសិករ

គិតមកទល់ពេលនេះ មានរយៈពេលជិតកន្លះខែហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសទិញផ្លែមៀនប៉ៃលិនពីកសិករ ហើយយុទ្ធនាការចុះប្រមូលទិញផ្លែមៀនប៉ៃលិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ