ចិនចោទអាមេរិកញុះញង់លីទុយអានីឈ្លោះនឹងខ្លួន

ចិនចោទប្រកាន់អាមេរិកថា បានញុះញង់ប្រទេសលីទុយអានីឲ្យត្រូវរូវនឹងកោះតៃវ៉ាន់ហើយប្រឆាំងចិន


ទីក្រុងប៉េកាំងនៅថ្ងៃច័ន្ទទី១០ខែមករានេះ បានចោទប្រកាន់សហរដ្ឋអាមេរិកថាជាអ្នកញុះញង់ប្រទេសលីទុយអានីឲ្យទៅត្រូវរូវគ្នាជាមួយកោះតៃវ៉ាន់ ហើយបែរមកប្រឆាំងនឹងប្រទេសចិនវិញ។ ការចោទប្រកាន់បែបនេះធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានបង្ហាញការគាំទ្រលើប្រទេសលីទុយអានី ចំពោះមុខភាពតានតឹងទាំងផ្នែកការទូតនិងសម្ពាធសេដ្ឋកិច្ច ដែលលីទុយអានីកំពុងមានជាមួយរដ្ឋអំណាចក្រុងប៉េកាំង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។
ចិនចោទអាមេរិកញុះញង់លីទុយអានីឈ្លោះនឹងខ្លួន
ដោយ

«​សហរដ្ឋអាមេរិក​បាន​ញុះញង់​ឱ្យ​រដ្ឋាភិបាល​លី​ទុ​យ​អា​នី ធ្វើ​ឱ្យ​ខូច​ដល់​គោលការណ៍​ចិន​តែ​មួយ​។ អា​មេ​រិ​កបាន​គាំទ្រ ផ្តល់​ជំនួយ និង​ជំរុញ​លី​ទុ​យ​អា​នី ឲ្យ​បន្ត​ដើរ​លើ​ផ្លូវខុស ដើម្បី​សម្រេច​បាន​នូវ​ល្បិច​កល​យោ​បាយ​របស់​ខ្លួន ក្នុង​ការ​ទប់ស្កាត់​ប្រទេស​ចិន​។​» នេះ​ជា​អ្វី​ដែល អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក វ៉ាង វិ​ន​ប៊ី​ន (Wang Wenbin) បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​។

បញ្ហា​រវាង​ប្រទេស​ចិន និង​លី​ទុ​យ​អា​នី បាន​ឈាន​ដល់​ចំណុចក្តៅ​គគុក​ចុង​ក្រោយ​បំផុត​មួយ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប៉េ​កាំ​ង ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​បរទេស និង​ពិសេស​រដ្ឋាភិបាល​ប្រទេស​នានា មិន​ឱ្យ​មាន​ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់​ឡើយ ក្នុង​គោលដៅ​គឺ​ចង់​ធ្វើ​ឲ្យ​តៃវ៉ាន់​ឯកោ​។

មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក និង​លី​ទុ​យ​អា​នី​បាន​លើក​ឡើង​ព្រម​ៗ​គ្នា​ថា ចិន​បាន​បិទ​ខ្ទប់​ការ​នាំ​ចូល​ទំនិញ​ដែល​ចេញពី​ប្រទេស​លី​ទុ​យ​អា​នី ចាប់តាំងពី​ពេល​ដែល​គេ​បាន​អនុញ្ញាត​ឲ្យ​កោះ​តៃវ៉ាន់​មាន​ការិយាល័យ​តំណាង​នៅ​ក្នុង​ប្រទេស​មួយ​នេះ​រួច​មក​។ លើស​ពី​នេះ​សម្រាប់​ផ្លូវ​ការទូត ចិន បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​លី​ទុ​យ​អា​នី​ត្រឡប់​ចូល​ប្រទេស​វិញ ហើយ​ក៏​បាន​បណ្ដេញ​ឯកអគ្គរដ្ឋទូត​លី​ទុ​យ​អា​នី​ចេញពី​ទីក្រុង​ប៉េ​កាំ​ង​ផង​ដែរ​។

ការ​ប៉ះទង្គិច​គ្នា​រវាង​ចិន និង​លី​ទុ​យ​អា​នី​រហូត​មក​ដល់​ពេល​នេះ ព្រមទាំង​ឈាន​ដល់​ការ​ចាត់វិធានការ​ក្តៅ​ទាំង​ផ្នែក​ការទូត និង​សេដ្ឋកិច្ច ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង គឺ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​ប្រទេស​នៅ​អឺរ៉ុប​មួយ​នេះ បាន​អនុញ្ញាត​ឲ្យ​កោះ​តៃវ៉ាន់ បើក​ការិយាល័យ​តំណាង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ក្រោម​ឈ្មោះ​ថា «​តៃវ៉ាន់​» ជំនួស​ឲ្យ​ការ​ប្រើ​ឈ្មោះ​ថា «​កោះ​តៃវ៉ាន់​នៃ​ប្រទេស​ចិន​»​។

ប្រទេស​ចិន​តែង​អះអាង​ដាច់ខាត​ថា កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ចិន ដូច​បាន​ចែង​ក្នុង​គោលការណ៍​ចិន​តែ​មួយ ដោយ​ដែន​កោះ​មួយ​នេះ​គ្មាន​សិទ្ធិ​ទទួល​បានការ ទទួលស្គាល់​ឬ​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​ប្រទេស​ណា​នោះ​ឡើយ​។

ទោះបីជា​បែប​នេះ​ក្តី សហរដ្ឋអាមេរិក និង​ប្រទេស​មួយ​ចំនួន​ទៀត ដោយ​រាប់​បញ្ចូល​ទាំង​លី​ទុ​យ​អា​នី​ដែរ​នោះ ទោះ​មាន​ចំណង​ការទូត​ផ្លូវការ​ជាមួយ​ចិន និង​មិន​មាន​ជាមួយ​កោះ​តៃវ៉ាន់​ក៏​ដោយ ប៉ុន្តែ​ប្រទេស​ទាំងនេះ​នៅ​ម្ខាង តែង​ព្យាយាម​រក្សា​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​នយោបាយ​ក្រៅផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់​ដដែល​៕
None



អត្ថបទបន្ទាប់


អេស៊ីលីដាវិនិយោគ៣០លានដុល្លារ ដើម្បីរួមចំណែកក្នុងការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី

ធនាគារអេស៊ីលីដា បានចំណាយទុនចំនួន៣០លានដុល្លារអាមេរិក ទិញមូលបត្របំណុលរបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ដើ…

ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរបស់វៀតណាមជាមួយប្រទេសកម្ពុជា និងឡាវ

ទំហំពាណិជ្ជកម្មរវាងប្រទេសវៀតណាម និងឡាវ នៅពេញមួយឆ្នាំ២០២១នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់វៀតណាមអះអាងថា បានកើនឡើងដល់ប្រមាណ ១ពាន់៣រយលានដុល្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ