ច្រករបៀងពាណិជ្ជកម្មថ្មីជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់នឹងផ្លូវ

ចិនអះអាងថា ច្រករបៀងពាណិជ្ជកម្មថ្មីជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់នឹងផ្លូវ


អ្នកជំនាញការចិនបានបន្តលើកឡើងអំពីភាពឈ្នះ-ឈ្នះនៃការអនុវត្តគម្រោងពាណិជ្ជកម្មផ្លូវគោកនិងផ្លូវសមុទ្រ ដែលត្រូវបានដាក់ចេញស្របតាមគំនិតផ្តួចផ្តើមខ្សែរក្រវាត់និងផ្លូវ ដែលត្រួសត្រាយឡើងដោយប្រធានាធិបតីចិន ប៉ុន្តែអ្នកសេដ្ឋកិច្ចបច្ចឹមប្រទេសបានអះអាងថា នេះគឺជាអន្ទាក់នៃបំណុល។
ចិនអះអាងថា ច្រករបៀងពាណិជ្ជកម្មថ្មីជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់នឹងផ្លូវ

aទីភ្នាក់ងារព័ត៌មានស៊ីនហួបានអះអាងថា ច្រករបៀងពាណិជ្ជកម្មផ្លូវគោកនិងផ្លូវសមុទ្រថ្មី ដែលរួមគ្នាសាងសង់ដោយបណ្តាខេត្តនៅភាគខាងលិចប្រទេសចិន និងបណ្តាប្រទេសអាស៊ាន ក៏ជាគម្រោងដ៏សំខាន់មួយក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ប្រទេសចិន។

លោក ចាង ស៊ីងយ៉ាន ( Zhang Xingyan) អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន សឺរ៉េស ហ្រ្គូប (SERES Group ) បាននិយាយថា "បើធៀបទៅនឹងផ្លូវចាស់ដែលភ្ជាប់តាមទន្លេនិងសមុទ្រ ច្រករបៀងពាណិជ្ជកម្មថ្មីអាចជួយឲ្យក្រុមហ៊ុនកាត់បន្ថយពេលដឹកជញ្ជូនពី ១០ ទៅ ២០ ថ្ងៃ។

អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន សឺរ៉េស ហ្រ្គូប រូបនេះ បានលើកឡើងទៀតថា គិតត្រឹមឆ្នាំ ២០២២ ក្រុមហ៊ុនបាននាំចេញយានយន្ត និងគ្រឿងបន្លាស់រថយន្ត ដែលមានតម្លៃប្រហែល ២ ប៊ីលានយន់ ឬប្រហែល ជា ២៨៤ លានដុល្លារ តាមរយៈច្រករបៀងពាណិជ្ជកម្មថ្មីទៅកាន់ប្រទេសជាច្រើនរួមទាំងប្រទេសឥណ្ឌូនេស៊ី ប៉េរូ និង អេក្វាឌ័រ ផង។

កាលពីបួនឆ្នាំមុន ច្រករបៀងពាណិជ្ជកម្មថ្មីនេះបានតភ្ជាប់កំពង់ផែសរុបចំនួន ១៦៦ ក្នុង ៧១ ប្រទេស ប៉ុន្តែឥឡូវនេះវាបានពង្រីករហូតដល់ជាង ៣៨០ កំពង់ផែនៅទូទាំង ១១៩ ប្រទេស។

យោងតាមទីភ្នាក់ងារសារព័ត៌មានរើយធឺ ការសិក្សាថ្មីៗបានបង្ហាញថា ប្រទេសចិនបានចំណាយប្រាក់ចំនួន ២៤០ ពាន់លានដុល្លារ ដើម្បីជួយឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ២២ នៅចន្លោះឆ្នាំ ២០០៨ និង ២០២១ ជាមួយនឹងចំនួនកើនឡើងនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ស្ទើរតែ ៨០% នៃការផ្តល់ប្រាក់កម្ចីត្រូវបានធ្វើឡើងនៅចន្លោះឆ្នាំ ២០១៦ និង ២០២១ សម្រាប់ប្រទេសមានចំណូលមធ្យម រួមទាំងប្រទេស អាហ្សង់ទីន ម៉ុងហ្គោលី និងប៉ាគីស្ថាន។

បច្ចុប្បន្ន ប្រទេសកាន់តែច្រើនបានជួបការលំបាកក្នុងការសងប្រាក់កម្ចី ដែលបានចំណាយលើការកសាងហេដ្ឋារចនាសម្ព័ន្ធ"ខ្សែក្រវាត់និងផ្លូវ"។

លោកស្រី ជេនណេត យេឡេន រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក នាពេលកន្លងមក បានរិះគន់គម្រោងនានានៅក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដោយលោកស្រីបានលើកឡើងថា វាអាចជាអន្ទាក់បំណុល។ កាលពីខែមីនា លោកស្រីបាននិយាយថា លោកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសកម្មភាពមួយចំនួនដែលប្រទេសចិនចូលរួមជាសកល ដោយសារការចូលរួមរបស់ចិនគឺធ្វើឡើងតាមរបៀបដែលទុកឱ្យប្រទេសអ្នកខ្ចីប្រាក់ជាប់នៅក្នុងបំណុល និងមិនលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច។

ជាការឆ្លើយតបនឹងការចោទប្រកាន់បែបនេះ ប្រទេសចិនបានហៅការកត់សម្គាល់របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិករូបនេះថា ជាការមិនទទួលខុសត្រូវនិងមិនសមហេតុផល។ រដ្ឋាភិបាលចិនបាននិយាយថា បញ្ហាបំណុលរបស់ពិភពលោកត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង ដោយសារតែការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលរបស់អាមេរិក៕




អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន ដាស់តឿនជាថ្មី ឲ្យក្រុមហ៊ុនអ៊ិនធឺណិតបង្កើនគុណភាពសេវានៅតាមបុរី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាស់តឿនជាថ្មីដល់ក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរសព្ទ និងអ៊ិនធឺណិតនៅកម្ពុជាឲ្យបង្កើនគុណភាពសេវា និ…

តើលោកចូបៃឌិន អាចរកដំណោះស្រាយចំពោះ បម្រាមលើបន្ទះឈីបក្រុមហ៊ុន Micron ក្នុងប្រទេសចិនបានដែរ ឬទេ?

សមាជិកគណបក្សប្រជាធិបតេយ្យកំពូលម្នាក់នៅព្រឹទ្ធសភាអាមេរិកបាននិយាយនៅថ្ងៃអង្គារទី២៣ឧសភាថា រូបលោក និងរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ