ឥទ្ធិពល​សង្គ្រាម​ពាណិជ្ជកម្ម

ចិនច្រានចោលថា មិនមានក្រុមហ៊ុនចិនច្រើនផ្លាស់ប្តូរចង្វាក់ផ្គត់ផ្គង់ចេញពីប្រទេសរបស់ខ្លួនទេ


សាធារណជនទូទៅបានយល់ឃើញថា ក្រុមហ៊ុនចិនជាច្រើន បានរត់ចេញទៅធ្វើអាជីវកម្មនៅក្រៅប្រទេសវិញក្នុងការផ្លាស់ប្តូរខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លូន ដើម្បីគេចពី គំនាបពន្ធនេះ។ ការរត់គេចនេះដោយសារតែមាន គំនាបសង្កត់ ពី ការដំឡើងពន្ធ នៅក្នុងជម្លោះពាណិជ្ជកម្មសកល រវាងមហាអំណាចសេដ្ឋកិច្ចពិភពលោក អាមេរិក និង ចិន។
ក្រុមហ៊ុន​ផលិត​ដែកថែប​ដ៏​ធំ​បំផុត​របស់​ចិន សិក្សា​ផែនការ​រើ​ឡរំលាយដែក​មក​កាន់​កម្ពុជា។
ដោយ

ជុំវិញទៅនឹងបញ្ហានេះ​ត្រូវបាន ក្រសួង​ពាណិជ្ជកម្មនចិន ធ្វើការច្រាន​ចោល​ដោយអះអាងថា ចំនួនក្រុមហ៊ុន​ដែលផ្លាស់ប្តូរ​ទីតាំង​ទៅក្រៅប្រទេស​នោះ គឺមានចំនួន​តិចតួចណាស់ ដែលពុំគួរ​មានការ​និយាយ​បំផ្លើស នោះទេ។ នេះបើយោង​តាមការ​ចេញផ្សាយរបស់​សារព័ត៌មាន Reuters។

ប្រធាននាយកដ្ឋាន​នៅក្នុង​ក្រសួងពាណិជ្ជកម្មចិន លោក ជូ ស៊ីជា បានប្រាប់អ្នក​សារព័ត៌មានថា មានក្រុមហ៊ុន​មួយចំនួន​តូចប៉ុណ្ណោះ កំពុងតែផ្លាស់​ប្តូរចង្វាក់ផ្គត់ផ្គង់​របស់ពួកគេ ចេញ​ពីប្រទេសចិន ហើយវា​ក៏ចំពេលគ្នា ជាមួយ​នឹងសង្គ្រាម​ពាណិជ្ជកម្ម​សកល ដែលកំពុង​តែអូស​បន្លាយ​ផងដែរ។

លោកបន្តថា យ៉ាងណាក៏ដោយ បញ្ហានេះ ពុំគួរ​ត្រូវបាន​ផ្សព្វផ្សាយ​បំផ្លើសពី ការពិត នោះទេ។ ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ក្រុមហ៊ុន​ឧស្សាហកម្ម​របស់ចិន បានប្តូរទីតាំង​ផលិតកម្ម​របស់ពួកគេ​ទៅកាន់ ក្រៅប្រទេស​រួចទៅហើយ តួយ៉ាងដូចជា កម្ពុជា​​ និង វៀតណាម ក៏ដោយសារតែ ថ្លៃចំណាយ​ផលិតកម្ម នៅក្នុងប្រទេសចិន គឺកើនឡើងខ្ពស់។

ដូច្នេះ សង្គ្រាមពាណិជ្ជកម្ម​សកល ក៏បានរុញច្រាន​ក្រុមហ៊ុនមួយ​ចំនួនតូច ឲ្យដើរតាម លំនាំ នេះ ជាពិសេស​ក្រុមហ៊ុន​ផលិតបច្ចេកវិទ្យា​លំដាប់ទាប និងផលិតផល​តម្លៃថោក។

លោក ជូ ស៊ីជា ក៏បានបញ្ជាក់ដែរថា ដើមឡើយ ក្រុមហ៊ុនចិន​មួយចំនួន មានការព្រួយ​បារម្ភខ្លាំងពី ការរីករាលដាល​នៃសង្គ្រាម​ពាណិជ្ជកម្ម​ដែលបានចាប់ផ្តើម ក៏ប៉ុន្តែឥឡូវនេះ ពួកគេ​បានរកឃើញ​មធ្យោបាយ ដើម្បី​កាត់បន្ថយ​ចំណាយ និងកាត់បន្ថយ​ផលប៉ះពាល់​ហើយ។

គួរបញ្ជាក់ដែរថា ក្រោយការ​ជួបពិភាក្សាគ្នា​ជាថ្មី រវាងមេដឹកនាំ​នៃប្រទេស​អាមេរិក និងចិន នាឱកាស​កិច្ចប្រជុំ G20 សង្គ្រាម​ពាណិជ្ជកម្ម​សកល ហាក់បីដូចជា ថយកម្តៅបន្តិច ដោយ​ភាគីទាំងពីរ យល់ព្រមបើក ការចរចា​ពាណិជ្ជកម្ម​ជាមួយគ្នា​ឡើងវិញ ហើយលោក ដូណាល់ ត្រាំ ក៏មិនបាន​ដំឡើង​ពន្ធលើ ទំនិញនាំចូលពី ចិន​ ដូចជាការ​គំរាមពីមុន​នោះដែរ៕

None



អត្ថបទបន្ទាប់


កម្ពុជានៅតែខ្លាំងជាងឡាវ និង មីយ៉ាន់ម៉ា ក្នុងការនាំចេញទៅទីផ្សារជប៉ុន

ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសជប៉ុននៅតែខ្លាំង។ ខ្លាំងបើគិតពីភាពជាក់ស្តែងក្នុងរយៈពេល៥ខែដំបូងដើមឆ្នាំ២០១៩នេះ កម្ពុជាបានធ្វ…

កូរ៉េខាងត្បូងធ្វើវិសោធនកម្មច្បាប់ការងារថ្មី បន្ថយម៉ោងធ្វើការបុគ្គលិកមកនៅត្រឹម ៥២ ម៉ោងក្នុងមួយសប្ដាហ៍

បុគ្គលិកដែលបម្រើការនៅក្នុងប្រទេសកូរ៉េខាងត្បូង បានទទួលការសម្រួលម៉ោងធ្វើការកាន់តែប្រសើរជាងមុន ដែលធ្វើឲ្យមានតុល្យភាពពេលវេលាជីវិតរស់នៅ និងក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ