ការផ្ញើប្រាក់នៅវៀតណាម

ការផ្ញើប្រាក់មកស្រុកកំណើតរបស់ពលរដ្ឋវៀតណាមនៅក្រៅប្រទេស នឹងបំណែកកំណត់ត្រាថ្មីក្នុងទំហំទឹកប្រាក់ជាង១៨ពាន់លានដុល្លារនៅឆ្នាំនេះ


ពលរដ្ឋវៀតណាមរស់នៅក្រៅប្រទេស ត្រូវបានគេរំពឹងថា នឹងផ្ញើប្រាក់មកស្រុកកំណើតសរុបប្រមាណជាង ១៨ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២១នេះ ដែលជាកំណត់ត្រាកំណើនមួយខ្ពស់បំផុតមិនធ្លាប់មានរបស់វៀតណាម ហើយវានឹងធ្វើឲ្យប្រទេសក្បែរខាងកម្ពុជាមួយនេះ នឹងក្លាយជាប្រទេសធំបំផុតទី ៨ ដែលមានការផ្ញើប្រាក់មកស្រុកកំណើតច្រើនជាងគេបំផុត ពីសំណាក់ពលរដ្ឋរបស់ខ្លួនដែលស្នាក់នៅ និងកំពុងធ្វើការនៅក្រៅប្រទេស។
រូបតំណាង៖ ការផ្ញើប្រាក់មកស្រុកកំណើតពីពលរដ្ឋវៀតណាមរស់នៅក្រៅប្រទេស
ដោយ

ការ​ផ្ញើ​ប្រាក់​មក​ស្រុក​កំណើត​ពី​ពលរដ្ឋ​វៀតណាម​រស់នៅ​ក្រៅប្រទេស ត្រូវ​បាន​ធនាគារពិភពលោក និង​ស្ថាប័ន​ជំនាញ​ចំនួន​២​ទៀត បាន​រាយការណ៍​ថា នឹង​មានការ​កើនឡើង​ដល់​ទៅ ជាង​១៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ឆ្នាំ​២០២១ កើនឡើង​ប្រមាណ​៥% ធៀប​នឹង​ឆ្នាំ​២០២០ ដែល​ទំហំ​ទឹកប្រាក់​នេះ គឺ​មាន​ប្រហែល​៥% នៃ​ផលិត GDP សរុប​របស់​វៀតណាម​។

កំណើន​ទឹកប្រាក់​ផ្ញើ​មក​ស្រុក​កំណើត​ជាង ១៨​ពាន់​លាន​អា​មេ​រិ​ក​នេះ នឹង​នាំ​ឲ្យ​វៀតណាម​រំកិល​ចំណាត់ថ្នាក់​ខ្ពស់​មក​ដល់​ចំណាត់ថ្នាក់​ទី​៨ នៅ​ក្នុង​ចំណោម​ប្រទេស​ទទួល​បាន​សាច់ប្រាក់ ដែល​ពលរដ្ឋ​នៅ​ក្រៅប្រទេស​ផ្ញើ​មក​ស្រុក​កំណើត​ច្រើន​ជាងគេ​បំផុត​ក្នុង​ពិភពលោក នៅ​ពីក្រោយ​ប្រទេស​ឥណ្ឌា ចិន និង​ប្រទេស​ចំនួន​៥​ផ្សេង​ទៀត​។

គិត​ត្រឹម​ឆ្នាំ​២០២១ វៀតណាម​ទទួល​បាន​កំណត់​ត្រា​កំណើន​នៃ​ប្រាក់​ផ្ញើ​មក​ស្រុក​កំណើត​នេះ ក្នុង​រយៈពេល​៨​ឆ្នាំ​ជាប់​គ្នា​មក​ហើយ​។ ទន្ទឹម​នឹង​នេះ ទីក្រុង​ហូ​ជី​មិ​ញ គឺជា​កន្លែង​ដែល​ពលរដ្ឋ​វៀតណាម​រស់នៅ​ក្រៅប្រទេស បាន​ផ្ញើ​ប្រាក់​មក​ច្រើន​ជាងគេ​បំផុត ដែល​មាន​ប្រហែល ៣០% នៃ​ទំហំ​ទឹកប្រាក់​ផ្ញើ​មក​ស្រុក​កំណើត​សរុប តាម​ពីក្រោយ​ដោយ​តំបន់​ទីក្រុង និង​ខេត្ត​នៅ​ភាគ​កណ្ដាល និង​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម​។

សូម​រំឭក​ថា កាលពី​ឆ្នាំ​មុន វៀតណាម​បាន​ផ្ញើ​ប្រាក់​មក​ស្រុក​កំណើត​ជាង​១៧​ពាន់​លាន​ដុល្លារ កើនឡើង​ជិត​៣% ធៀប​នឹង​ឆ្នាំ​២០២១៩​។

បើ​តាម​ធនាគារពិភពលោក​បាន​ឲ្យ​ដឹង​ថា ការ​ផ្ញើ​ប្រាក់​មក​ស្រុក​កំណើត​ពី​សំណាក់​ពលរដ្ឋ​រស់នៅ​ក្រៅប្រទេស នៅ​ក្នុង​ប្រទេស​ប្រាក់​ចំណូល​ទាប និង​មធ្យម​ត្រូវ​បាន​ព្យាករ​ថា នឹង​កើនឡើង​ជាង ៧% ទៅ​ដល់​ទំហំ​ទឹកប្រាក់​ជិត ៥៩០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ បន្ថែម​ពី​នេះ កត្តា​ដែល​រួមចំណែក ដល់​កំណើន​ដ៏​រឹង​មាំ​នៃ​ការ​ផ្ទេ​ប្រាក់​មក​ស្រុក​កំណើត គឺ​ដោយសារ​តែ​មានការ​ប្ដេជ្ញា​ចិត្ត​របស់​ពលករ​ចំណាកស្រុក​ក្នុង​ការ​ផ្ញើ​ប្រាក់​ជួយ​គាំទ្រ​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គេ នៅ​អំឡុង​ពេល​គ្រួសារ​របស់​ពួក​គេ​មាន​តម្រូវការ​សាច់ប្រាក់​កាន់តែ​ខ្លាំង គួប​ផ្សំ​នឹង​ការ​ផ្ដល់​ជំនួយ​លើ​ការ​ស្ដារ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អឺរ៉ុប និង​អា​មេ​រិ​ក ដែល​ក្រោយមក​ត្រូវ​បាន​គាំទ្រ​ដោយ​ការ​ជំរុញ​សារពើពន្ធ និង​កម្មវិធី​ទាក់ទង​នឹង​ការ​ជួយ​លើកកម្ពស់​វិស័យ​ការងារ​ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោកអនុម័តកម្ចីថវិកាចំនួន ៦០០ លានដុល្លារសម្រាប់កំណែទម្រង់ហ្វីលីពីន

ព័ត៌មាន
ធនាគារពិភពលោកបានអនុម័តប្រាក់កម្ចីចំនួន ៦០០ លានដុល្លារ កាលពីថ្ងៃទី ១១ ធ្នូ សម្រាប់កម្មវិធីកំណែទម្រង់របស់ហ្វីលីពីន ដើម្បីស្ដារ និងជំរុញសេ…

កម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» បន្តរកឃើញអ្នកឈ្នះប្រចាំខែទៀតហើយ

ព័ត៌មាន
កាលពីពេលថ្មីៗនេះ មិត្តហ្វូនបានបន្តប្រគល់រង្វាន់ធំៗជាច្រើនដូចជា ទូរស័ព្ទដៃទំនើប iPhone 12 Pro, iPhone 12 mini, iPad 8 Cellular ទៅកាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ