ចិននាំចេញបរិក្ខាពេទ្យ

ចិន នាំចេញបរិក្ខារពេទ្យ តម្លៃជាង ១,៤ ពាន់លានដុល្លារ ដើម្បីប្រយុទ្ធនឹងមេរោគកូវីដ១៩


ទោះបីជា ប្រទេសចិន ជាកន្លែងដែលប្រឈមនឹងបញ្ហាមេរោគកូវីដ១៩ ខ្លាំងជាងគេក៏ដោយ នៅពេលនេះ ស្ថានការណ៍នៅក្នុងប្រទេសចិន បានធូរស្បើយហើយ មិនត្រឹមតែប៉ុណ្ណោះ ក្នុងរយៈពេល ១ខែ ចិន បាននាំចេញផលិតផលគ្រឿងបរិក្ខារពេទ្យ សរុបប្រមាណ ១,៤ ពាន់លានដុល្លារអាមេរិក ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារសកលលោក ដែលកំពុងប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយ របស់ សារព័ត៌មានក្នុងស្រុកចិន។
ចិន នាំចេញបរិក្ខារពេទ្យ តម្លៃជាង ១ពាន់ ៤រយលានដុល្លារ ដើម្បីប្រយុទ្ធនឹងមេរោគកូវីដ១៩(www.chinadailyasia.com)
ដោយ

លោក ជិន ហៃ មន្ត្រី​នៃ​រដ្ឋបាល​គយ​ទូទៅ​ចិន បាន​មាន​ប្រសាសន៍​ថា គិត​ចាប់ពី​ដើមខែ​មីនា មក​ដល់​ខែមេសា​នេះ ប្រទេស​ចិន បាន​ធ្វើការ​នាំ​ចេញ ម៉ាស់​ពាក់​ការពារ​ប្រមាណ ៣​ពាន់ ៨​០០​លាន​ម៉ាស់​, សម្លៀក​បំពាក់​ការពារ ៣៧​លាន​ឈុត​, និង​ឧបករណ៍​វ៉ា​ស់កំ​ដៅ​ជាង ២​លាន​គ្រឿង​ទៀត ក៏​ដូច​ជា​វ៉ែនតា និង​ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩​ផង​ដែរ​។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង សារព័ត៌មាន​អន្តរជាតិ​ជា​ច្រើន​ដែល​លើក​ឡើង​ថា ចិន បាន​បិទ​ការ​នាំ​ចេញ​ឧបករណ៍​វេជ្ជសាស្ត្រ​នោះ មន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន បាន​បញ្ជាក់​ថា ចិន មិន​ដែល​ហាមឃាត់ ការ​នាំ​ចេញ​គ្រឿង​បរិក្ខារ​ពេទ្យ អំឡុង​ពេល​មេរោគ​កូ​វី​ដ​១៩ កំពុង​ផ្ទុះ​ឡើង​នោះ​ឡើយ ព្រោះ​គ្មាន​ហេតុផល​ណាមួយ ដែល​ចិន ត្រូវ​ប្រកែក​មិន​ព្រម​ជួយ បណ្តា​ប្រទេស​ដែល​កំពុង​រង​គ្រោះ​នោះ​ឡើយ​។

ផ្ទុយ​ទៅ​វិញ បច្ចុប្បន្ន​នេះ ចិន មាន​រោងចក្រ​សហគ្រាស​ផលិត​គ្រឿង​បរិក្ខារ​ពេទ្យ​ជាង ២​ពាន់​កន្លែង ហើយ​ចិន តែងតែ​យកចិត្តទុកដាក់​ទៅ​លើ គុណភាព និង​សុវត្ថិភាព​នៃ ឧបករណ៍​បរិក្ខារ​ពេទ្យ​សម្រាប់​នាំ​ចេញ ដោយ​ក្នុង​នោះ គយ​ចិន នឹង​អនុវត្ត​លើ​ការ​នាំ​ចេញ​ផលិតផល ដែល​មាន វិ​ញ្ញាប​ន​បត្រ​ចុះបញ្ជី ទទួលស្គាល់​ដោយ រដ្ឋបាល​គ្រប់គ្រង​លើ​ឧបករណ៍​វេជ្ជសាស្ត្រ និង​អាច​បំពេញ​ទៅ​តាម​ស្តង់ដារ​នៃ បណ្តា​ប្រទេស​គោលដៅ​នាំ​ចេញ​។

យ៉ាងណា​ក៏​ដោយ ក្រសួងពាណិជ្ជកម្ម​ចិន ស្នើ​ឲ្យ​អ្នកបញ្ជា​ទិញ​ទាំងអស់ គឺ​ទិញ​ទំនិញ​ពី អ្នក​ផ្គត់ផ្គង់​ដែល​មាន​ចុះបញ្ជី​ជាមួយ និយ័ត​ករ​ចិន ដែល​បាន​បញ្ជាក់​ពី គុណភាព​ផលិតផល មុន​នឹង​យក​ទៅ​ប្រើប្រាស់​។

សូម​ជម្រាប​ថា មន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន ប្រកាស​ថា ចិន មាន​ឆន្ទៈ​ក្នុង​ការ​បំពេញការងារ​ជាមួយ សហគមន៍​អន្តរជាតិ ដើម្បី​បង្កើត​បរិយាកាស​អំណោយផល​សម្រាប់​ការ​នាំ​ចេញ​បរិក្ខារ​ពេទ្យ និង​គាំទ្រ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង មេរោគ​កូ​វី​ដ​១៩៕

None



អត្ថបទបន្ទាប់


សម្តេចតេជោ៖ មិនឲ្យរឹបអូសផ្ទះសម្បែង ឬ ដីធ្លី ក្នុងអំឡុងពេល វិបត្តិជំងឺកូវីដ១៩

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសមិនឲ្យមានការរឹបអូសផ្ទះសម្បែង ឬ ដីធ្លីនៅក្នុងអំឡុងពេលវិបត្តិវីរុសកូវីដ ១៩នោះទេ ដោយស្នើឲ្យម្ចាស់បុរីមានក…

វៀតណាម ត្រៀមបញ្ចេញកញ្ចប់ថវិកាជាង២,៦ពាន់លានដុល្លារដើម្បីស្តារសេដ្ឋកិច្ចដោយសារមេរោគកូវីដ១៩

រដ្ឋាភិបាលវៀតណាម បាននិងកំពុងពិចារណាបញ្ចេញនូវ កញ្ចប់ថវិកាគាំទ្រប្រមាណ ២,៦ពាន់ លានដុល្លារអាមេរិក សម្រាប់ត្រីមាសទី២នេះ ដើម្បីជួយដល់ ប្រជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ