
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃ ថា "យើងគោរពការជ្រើសរើសរបស់ប្រជាជនអាមេរិក ។ យើងសូមសម្ដែងការអបអរសាទរចំពោះលោក Biden និងលោកស្រី Harris ។"
លោក Joe Biden និងលោកស្រី Kamala Harris នឹងក្លាយជាប្រធានាធិបតី និងអនុប្រធានាធិបតី របស់សហរដ្ឋអាមេរិក បន្ទាប់ពីបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោត នាថ្ងៃទី៣ វិច្ឆិកា ប៉ុន្តែ មកដល់ពេលនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនទាន់បានប្រកាសទទួលយកលទ្ធផលនៃការបោះឆ្នោតនៅឡើយទេ ។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសចិនខាងលើ បាននិយាយថា "យើងយល់ថា លទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក នឹងត្រូវកំណត់ទៅតាមច្បាប់និងនីតិវិធីរបស់សហរដ្ឋអាមេរិក ៕"